Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំជើងភ្នំ ខេត្តព្រៃវែង
82.7 km ពីរាជធានី
ភ្នំឈើកាច់, នគរភ្នំ

ផែនទី

អាហារ

សណ្ឋាគារ

32.2 km ពី ខេត្តព្រៃវែង

រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើ...

ឃុំរមទម ខេត្តព្រះវិហារ
255 km ពីរាជធានី
គ្រឹះប្រាសាទស្វាយដំណាក់

ផែនទី

អាហារ

សណ្ឋាគារ

73.1 km ពី ខេត្តព្រះវិហារ

គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។

ឃុំស្រយ៉ង់ ខេត្តព្រះវិហារ
ពីរាជធានី
ប្រាសាទភ្នំម្រេច

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះវិហារ

ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនិងថ្មភក់បែរមុខទៅកើត សង់លើចង្កេះភ្នំម្រេច។ ប្រាង្គខាងត្បូងមានរាងធំជាងប្រាង្គខាងជើងបន្តិច ដែលផ្នែកខាងក្រៅធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គខាងជើងរាងបួនជ្រុងស្មើ ហើយក៏មានផ្នែកខាងក្រោមធ្វើពីថ្មបាយក្រៀមដែរ។ ប្...

ឃុំឃុនរាម សៀមរាប
341 km ពីរាជធានី
ទឹកជ្រោះក្បាលស្ពាន

ផែនទី

អាហារ

សណ្ឋាគារ

47.6 km ពី សៀមរាប

កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០មួយទៀត ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុងទឹកស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សរ៍ទី១១ ដល់ទី១៣ បានស្ថាបនាក្នុងរជ្ជកាលព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទឧទិត្យាវរ្ម័នទី២។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងច...

ឃុំត្រពាំងប្រីយ៍ ខេត្តឧត្តរមានជ័យ
434 km ពីរាជធានី
ឈាបនដ្ឋានប៉ុលពត

ផែនទី

អាហារ

សណ្ឋាគារ

85.4 km ពី ខេត្តឧត្តរមានជ័យ

ទីបញ្ចប់នៃមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ដែលបានស្លាប់នៅក្នុងផ្ទះតូចមួយហើយត្រូវបានបូជាដោយដុតកង់ឡានចាស់ៗ។ ឈាបនដ្ឋាននេះមានតែដំបូលស័ង្កសីមួយគ្របពីលើ នឹងមានតូបមួយនៅជិតនោះ។ គួររំលឹកថា ប៉ុលពតមុនស្លាប់ត្រូវបានកាត់ទោសដោយក្រុមខ្មែរក្រហមគ្នាឯងឱ្យជាប់ទោស ហើយត្រូវស្នាក់នៅទីនោះ។ ឈាបនដ្ឋាននេះ មានរបងលូសព័ទ្ធ...

សង្កាត់ចតុមុខ រាជធានីភ្នំពេញ
2.0 km ពីរាជធានី
សារមន្ទីរជាតិ

ផែនទី

អាហារ

សណ្ឋាគារ

2.5 km ពី រាជធានីភ្នំពេញ

សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា និងបុរា...

ឃុំគោកមន ខេត្តឧត្តរមានជ័យ
451 km ពីរាជធានី
គ្រឹះប្រាសាទនាគវ័ន, គ្រឹះប្រាសាទសឹង្ហ

ផែនទី

អាហារ

សណ្ឋាគារ

30.7 km ពី ខេត្តឧត្តរមានជ័យ

អ្នកស្រុកបានហៅតាមឈ្មោះប្រាសាទសង់កណ្ដាលបារាយណ៍ដ៏ធំ ដូចជាបារាយណ៍ជយតដាក នៅអង្គរដែរ។ ប្រាសាទបានរលំបាក់បែកអស់បន្សល់ទុកតែខឿននិងឥដ្ឋខ្លះកប់ក្នុងដី។ ប្រាសាទព័ទ្ធជុំវិញត្រពាំងនេះលាតសន្ធឹងកើត-លិចទំហំ ២៥០ម x ១២០ម៉ែត្រ។

ឃុំមរកត ខេត្តព្រះវិហារ
424 km ពីរាជធានី
ប្រាសាទត្រាំព្រាល, ប្រាសាទចេញ

ផែនទី

អាហារ

សណ្ឋាគារ

123 km ពី ខេត្តព្រះវិហារ

ប្រាសាទប្រហែលជាសង់ឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយមាន ប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿន ធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយធ្វើពីឥដ្ឋ។ កំពែងទីមួ...

ឃុំកាហែង ខេត្តកំពង់ស្ពឺ
63.2 km ពីរាជធានី
ទំនប់រលាំងជ្រៃ

ផែនទី

អាហារ

សណ្ឋាគារ

11.5 km ពី ខេត្តកំពង់ស្ពឺ

ទំនប់ទឹករលាំងជ្រៃ ដែលត្រូវបានកសាងឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ក្លាយបានទៅជាទីកម្សាន្ដស្ទូចត្រីដ៏ពេញនិយមសម្រាប់អ្នកមកពីរាជធានីភ្នំពេញ និងជារបរជួយផ្គត់ផ្គង់ជីវភាពរបស់អ្នកភូមិមិនដាច់រយៈចាប់តាំងពីបើករដូវកាលទឹកឡើងរហូតដល់បច្ចុប្បន្ន។ ចូលតាមផ្លូវវត្តរលាំងឈូក ឬ វត្តក្រួស ដោយធ្វើដំណើរចម្ងាយ ៥ គីឡូម៉ែត្រឆ្លងកាត់...

កំពែងអង្គរធំ សៀមរាប
322 km ពីរាជធានី
គ្រឹះប្រាសាទថ្មបាយក្អែក, គ្រឹះប្រាសាទបាតកែក

ផែនទី

អាហារ

សណ្ឋាគារ

8.6 km ពី សៀមរាប

ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែ...

ឃុំផ្សារដែក ខេត្តកណ្ដាល
40.0 km ពីរាជធានី
ស្តូបឧដុង្គ

ផែនទី

អាហារ

សណ្ឋាគារ

50.1 km ពី ខេត្តកណ្ដាល

ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស។ ឧដុង្គ ជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ ភ្នំនេះមានកំពូល ៥ គឺ កំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាស្សប។ ភ្នំនេះមានរាងដូចជាសត...

ឃុំភ្នំដិន ខេត្តតាកែវ
125 km ពីរាជធានី
ច្រកអន្តរជាតិភ្នំដិន

ផែនទី

អាហារ

សណ្ឋាគារ

49.4 km ពី ខេត្តតាកែវ

ច្រកនេះក៏ដូចជាច្រកព្រំដែនដទៃទៀតដែរ ច្រកភ្នំដិន គឺជាច្រកសេដ្ឋកិច្វសម្រាប់ផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម។ នៅច្រកនេះមានសណ្ឋាគារនិងកាស៊ីណូផងដែរ។

ឃុំត្រប់ ខេត្តកំពង់ចាម
78.4 km ពីរាជធានី
គ្រឹះប្រាសាទស្រះត្រប់

ផែនទី

អាហារ

សណ្ឋាគារ

68.5 km ពី ខេត្តកំពង់ចាម

ប្រាសាទមួយនៅជិតមាត់ស្រះត្រប់ ដែលជាឈ្មោះភូមិនៅទីនោះ។ ប្រាសាទធ្វើពីឥដ្ឋដែលបាក់បែកអស់នេះ មានប្រាង្គបីរត់ជួរជើងត្បូង បែរទៅកើតមានស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានកំពែងថ្មបាយក្រៀម កសិន្ធុ និងផ្លូវចូលពីខាងកើត។ គេរកឃើញសំណល់មេទ្វារ ផ្ដែរនិងសសរពេជ្ររលំនៅទីនោះ ដែលអាចសន្មតបានថាប្រាសាទសង់ក្នុងអំឡុង សតវត្សទី១០។ ផ្លូវ...

កំពែងអង្គរធំ សៀមរាប
324 km ពីរាជធានី
ប្រាសាទជ្រុងនិរតី

ផែនទី

អាហារ

សណ្ឋាគារ

10.1 km ពី សៀមរាប

សូមអានក្នុងប្រាសាទជ្រុងឦសាន

ឃុំត្រប់ ខេត្តកំពង់ចាម
78.8 km ពីរាជធានី
គ្រឹះប្រាសាទភ្នំត្រប់

ផែនទី

អាហារ

សណ្ឋាគារ

69.0 km ពី ខេត្តកំពង់ចាម

នៅចម្ងាយប្រមាណ១០០ ម. ពីក្រុមប្រាសាទភ្នំត្រប់ ដើរកាត់តាមព្រៃគុម្ពោតទៅកាន់ទួលមួយនៅជិតនោះ គេសង្កេតឃើញគ្រឹះប្រាសាទមួយទៀត ដែលសង់ពីឥដ្ឋ។ តាមទំហំនៃគ្រឹះនេះ ប្រាសាទមានទំហំប្រហាក់ប្រហែលគ្នានឹងក្រុមប្រាសាទស្រះត្រប់ដែរ។