Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំចំណាក្រោម ខេត្តកំពង់ធំ
212 km ពីរាជធានី
ប្រាសាទបី (ស្វាយអៀ)

ផែនទី

អាហារ

សណ្ឋាគារ

44.6 km ពី ខេត្តកំពង់ធំ

ប្រាសាទស្វាយអៀ ឬប្រាសាទបី គឺគេហៅសំដៅលើឈ្មោះភូមិ ឬឈ្មោះវត្ត តែបណ្ដាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះជាមួយប្រាសាទតែម្ដង។ ប្រាសាទស្វាយអៀ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ហើយពីមុនមកមានប្រាង្គចំនួនបីរត់ជួរតាមអ័ក្សពីជើងទៅត្បូង តែសព្វថ្ងៃប្រាង្គពីរទៀតបាក់បែកអស់ហើយ នៅសល់តែប្រាង្គក...

ឃុំរបៀប ខេត្តព្រះវិហារ
260 km ពីរាជធានី
ប្រាសាទបឹង

ផែនទី

អាហារ

សណ្ឋាគារ

81.1 km ពី ខេត្តព្រះវិហារ

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។

ឃុំជាលា ខេត្តកំពង់ចាម
50.7 km ពីរាជធានី
ប្រាសាទគុក (បាធាយ)

ផែនទី

អាហារ

សណ្ឋាគារ

71.8 km ពី ខេត្តកំពង់ចាម

ប្រាសាទដែលស្ថិតនៅលើកូនភ្នំគុកកម្ពស់ប្រហែលជា ២០ម. ប៉ុន្តែស្ថិតក្នុងបរិវេណបន្ទាយកងយោធា។ ប្រាសាទឥដ្ឋរាង៤ជ្រុង សង់បែរមុខទៅខាងកើត ស៊ុំទ្វារ និងផ្តែរធ្វើពីថ្មភក់។ បំណែកផ្តែរដែលធ្លាក់បាក់ជាពីរកំណាត់ មានចម្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណសឲ្យឃើញថាប្រាសាទនេះត្រូវបានសាងសង់នៅស.វទី១០-១១ នៃគ.ស ហើយមានស្ថិតក្នុងរច...

សង្កាត់ស្លក្រាម សៀមរាប
315 km ពីរាជធានី
ក្រុងសៀមរាប

ផែនទី

អាហារ

សណ្ឋាគារ

4.5 km ពី សៀមរាប

ខេត្តដែលមានប្រវត្តិចាស់ជាងគេ ធ្លាប់ជាទីតាំងរាជធានីខ្មែរសម័យដ៏សែនរុងរឿង សឹងមានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញថាជាសំណង់សាសនាធំជាងគេក្នុងលោក ហើយក៏ជានិមិត្តរូបប្រទេសទាំងមូល នៅលើទង់ជាតិដែរ។ សំណង់ប្រវត្តិសាស្ត្រជាច្រើនមាននៅសេសសល់ ក្នុងរាជធានីបុរាណមួយនេះ ដែលឈ្មោះនេះរំឭកដល់ជ័យជំនះនៃកងទ័ពខ្មែរលើកងទ័ពសៀមនៃនគរអយុ...

ឃុំបិតត្រាង ខេត្តព្រះសីហនុ
214 km ពីរាជធានី
ទឹកធ្លាក់ក្បាលឆាយ

ផែនទី

អាហារ

សណ្ឋាគារ

21.3 km ពី ខេត្តព្រះសីហនុ

ទឹកធា្លក់ក្បាលឆាយស្ថិតនៅភាគខាងកើតខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពី ទីប្រជុំជនតាមបណ្ដោយផ្លូវជាតិលេខ៤។ ទឹកធ្លាក់ដែលមានកម្ពស់១៤ម៉ែត្រនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៦០ ហើយត្រូវបានអភិវឌ្ឍជាប្រភពផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ រមណីយដ្ឋាននេះជាកន្លែងដែលគួរឱ្យចាប់អា...

ឃុំប្រាសាទ ខេត្តបន្ទាយមានជ័យ
383 km ពីរាជធានី
ព្រះវិហារប៉ាទ្រី

ផែនទី

អាហារ

សណ្ឋាគារ

65.8 km ពី ខេត្តបន្ទាយមានជ័យ

សំណង់វិហារសាសនាគ្រីស្តចាស់មួយ ដែលប្រហែលជាសាងសង់ក្នុងសម័យអាណានិគមបារាំង។ ព្រះវិហារកាតូលិកមួយនេះត្រូវបាក់បែកដំបូល តែនៅសល់រូបរាងអាចសម្គាល់បាន ហើយត្រូវបានជួសជុលឡើងវិញដោយសមាគម គ្រឹស្ត សាសនិកកាតូលិក។ គួរកត់សម្គាល់ថា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ សំណង់វិហារសាសនាគ្រីស្តជាច្រើនត្រូវបានបំផ្លាញ នៅសល់ចំនួនតិចតួ...

ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
426 km ពីរាជធានី
ប្រាសាទកូនដំរី

ផែនទី

អាហារ

សណ្ឋាគារ

63.2 km ពី ខេត្តបន្ទាយមានជ័យ

ត្រង់ម្ដុំប្រាសាទកូនដំរីនេះ មានប្រាសាទបុរាណប្រហែល១៥ មានប្រាសាទក្រហម , ប្រាសាទដំបូក, ប្រាសាទកូនដំរី, ប្រាសាទតុប, ប្រាសាទនរាយណ៏ និងឈ្មោះប្រាសាទប្រហែល១០ទៀត ដែលភាគច្រើនត្រូវបានបំផ្លាញដោយមនុស្សនិងធម្មជាតិ។ សព្វថ្ងៃទីនេះកំពុងតែយារយីយ៉ាងដំណំអំពីការឈូសឆាយដាំដំឡូងមី និងស្រែចម្ការរបស់កសិករ។ ប្រាសាទមានប្រាង្គប...

សង្កាត់កំពង់លាវ ខេត្តព្រៃវែង
92.5 km ពីរាជធានី
សារមន្ទីរខេត្តព្រៃវែង

ផែនទី

អាហារ

សណ្ឋាគារ

0.6 km ពី ខេត្តព្រៃវែង

ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។

ឃុំសំរោងក្នុង ខេត្តបាត់ដំបង
293 km ពីរាជធានី
ស្តូបវត្តសំរោងក្នុង

ផែនទី

អាហារ

សណ្ឋាគារ

6.0 km ពី ខេត្តបាត់ដំបង

ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ទីនេះក្លាយជាជា​កន្លែង​ឃុំឃាំង​ ធ្វើទារុណកម្ម​ និង ​ជា​កន្លែង​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត។ បច្ចុប្បន្ននេះវត្តសំរោងក្នុង បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផង និងបូជនីយដ្ឋានប្រល័យពូជសាសន៍ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ នៅឆ្នាំ១៩៨០ អដ្ឋិធាតុជាច្រើនត្រូវបានគាស់...

ឃុំត្រពាំងជោរ ខេត្តកំពង់ស្ពឺ
136 km ពីរាជធានី
ទឹកជ្រោះខ្ជល

ផែនទី

អាហារ

សណ្ឋាគារ

94.5 km ពី ខេត្តកំពង់ស្ពឺ

បើលោកអ្នកចង់ធ្វើដំណើរកម្សាន្តបែបផ្សងព្រេងលុកលុយព្រៃ ជាមួយការទស្សនាកម្សាន្តនូវទេសភាព ធម្មជាតិនោះ សូមជ្រើសរើសយកដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ខ្ជលដែលជាទឹកធ្លាក់ថ្មីមួយនៅជើងភ្នំ ឱរ៉ាល់ ជិតផ្លូវឡើងទៅកំពូលភ្នំ។ ដំណើរកម្សាន្តបែបផ្សងព្រេងនេះ មានកម្មវិធីដាំកូនឈើសម្រាប់គាំទ្រ ដល់បរិស្ថាន និង ពិភពបៃតងចំនួន ៥០០ ដ...

កោះកេរ ខេត្តព្រះវិហារ
364 km ពីរាជធានី
ប្រាសាទបាក់

ផែនទី

អាហារ

សណ្ឋាគារ

62.8 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលមួយនេះបានបាក់រលំផ្អែកនឹងដើមឈើមួយដើមដែលមើលទៅគួរអនិច្ចា។ នៅជុំវិញនេះមានសំណល់នៃគ្រឿងសំណង់រាត់រាយ។

កោះកេរ ខេត្តព្រះវិហារ
363 km ពីរាជធានី
ប្រាសាទប្រាំ (កោះកេរ)

ផែនទី

អាហារ

សណ្ឋាគារ

61.5 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាំស្ថិតនៅទិសខាងត្បូងបំផុតនៃរាជធានី ដែល អ្នកស្រុកជឿថាប្រាង្គទាំងអស់មានចំនួនទៅដល់ប្រាំ តែតាមការពិតទៅតួប្រាង្គមានតែ៣ទេ រួមនិងហោត្រៃពីរគឺនៅខាងត្បូងឆៀងខាងកើត និងខាងជើងឆៀងខាងកើត។ ប្រាសាទសាងសង់អំពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទប្រាំខាងលើនេះ...

ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ
123 km ពីរាជធានី
ប៉មបារាំងទន្លេបិទ

ផែនទី

អាហារ

សណ្ឋាគារ

36.8 km ពី ខេត្តត្បូងឃ្មុំ

ពលរដ្ឋអ្នកខេត្តកំពង់ចាមនាត្រើយខាងលិចទន្លេមេគង្គ និងពលរដ្ឋអ្នកខេត្តត្បូងឃ្មុំនាត្រើយខាងកើតទន្លេមេគង្គ ហៅប៉មចំណាស់នេះថា ប៉មបារាំង។ មិនមានអ្នកណាដឹងច្រើន អំពីប្រវត្តិរបស់ប៉មនេះឡើយ ប៉ុន្តែប៉មនៅតែជាអគារដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារតែភាពអាថ៌កំបាំងរបស់វា។ តួប៉មនេះ គឺជាទីតាំងឆ្មាំទន្លេដែលបានសាងសង់ឡើងនៅសម័យអាណា...

សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ
ពីរាជធានី
រីស៊តនៅកោះរ៉ុង

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះសីហនុ

ក្រោយពីមានការបង្កើតរមណីយដ្ឋានថ្មីៗជាច្រើននៅលើកោះ កោះរ៉ុងបានក្លាយជាក្រុងមួយចំណុះឱ្យខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ថ្មីស្រឡាង។ នៅលើកោះក្រៅពីឆ្នេរសមុទ្រដែលទទួលភ្ញៀវងូតទឹកម្សាន្តក៏មានទឹកធ្លាក់ ទេសភាពសមុទ្រនិងរីស៊តជាច្រើនដុះដូចផ្សិត។ រីស៊តទាំងនេះមានបម្រើសេវាអាហារនិងស្នាក់នៅផ្ដល់ដល់ទេសចរផងដែរ។

សង្កាត់ស្រងែ សៀមរាប
318 km ពីរាជធានី
កន្ត្រកវិលអង្គរអាយ

ផែនទី

អាហារ

សណ្ឋាគារ

4.0 km ពី សៀមរាប

អង្គរអាយ (Angkor Eye) ជាកន្រ្តកវិលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងជាកន្ត្រកវិលខ្ពស់លំដាប់ទី៣ នៅតំបន់អាស៊ី។ អង្គរអាយបានចាប់បើកដំណើរការនៅឆ្នាំ២០២០។ ពីកន្ត្រកវិលទេសចរនឹងរំភើបរីករាយជាមួយទិដ្ឋភាព 360° នៃទីក្រុង ជនបទរៀងអាយ និង តំបន់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។ កន្ត្រកវិលមានកម្ពស់ 85 ម៉ែត្រ ផលិតដោ...