រមណីយដ្ឋានទើបបើកថ្មីនេះ មានឈ្មោះជាច្រើនដូចជា ទឹកធ្លាក់ព្រែកត្នោត ឬ អន្លង់ខៀវ ឬក៏អន្លង់ធំ។ទីនេះជាដងស្ទឹង ដែលហូរចុះមកពីជួរភ្នំបូកគោប៉ែកខាងត្បូង រំលេចទៅដោយផ្ទាំងថ្មជាច្រើនផុសចេញពីទឹក។ ទីនេះបានបង្កើតជាសហគមន៍ទេសចរណ៍ដែលមានលក់ម្ហូបអាហារផងដែរ។
បារាយណ៍ខាងលិច គឺជាបឹងដែលបង្កើតឡើងដោយមនុស្សធំជាងគេនៅតំបន់អង្គរ។ អ្នកទេសចរអាចជួលទូកជិះទៅកោះនៅកណ្ដាលបារាយណ៍ ដែលមានប្រាសាទមេបុណ្យខាងលិចនៅទីនោះ។ ដោយសារតែប្រាសាទនៅកណ្ដាលបារាយណ៍នោះស្ថិតនៅក្នុងរចនាបទបាភួន បារាយណ៍នោះប្រហែលជាសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី១១។ ប្រវត្តិវិទូមួយចំនួនគិតថា បារាយណ៍នេះជាកន្លែងចតទូករបស់ព្...
ខេត្តដ៏ចំណាស់នៅភាគពាយ័ព្យនៃប្រទេស មានដីដ៏មានជីរជាតិ ធ្លាប់មានឈ្មោះជា ជង្រុកស្រូវ របស់កម្ពុជា។ ខេត្តបាត់ដំបងធ្លាប់មានប្រវត្តិត្រូវបានសៀមគ្រប់គ្រងអស់រយៈពេលយ៉ាងយូរមួយនេះដែលឈ្មោះនេះទើបចារឹកឡើងក្រោយសម័យអង្គរ ដែលគេបានផ្សារភ្ជាប់ទៅនឹងរឿង តំណាលពីការបាត់ដំបងរបស់ តាដំបងក្រញូង ដែលធ្លាប់ឡើងសោយរាជ្យដោយអំណាចនៃដំប...
ច្រកនេះក៏ដូចជាច្រកព្រំដែនដទៃទៀតដែរ ច្រកភ្នំដិន គឺជាច្រកសេដ្ឋកិច្វសម្រាប់ផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម។ នៅច្រកនេះមានសណ្ឋាគារនិងកាស៊ីណូផងដែរ។
ទីនេះជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនាសំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទទឹង១២.៨ ម៉ែត្រ កម្ពស់២១ ម៉ែត្រនិងរូបចម្លាក់កូរសមុទ្រទឹកដោះចំនួន ៤២ រូប និងនាគខាងមុខ២។ ការកសាងនូវសមិទ្ធិផលនេះគឺជាការបង្ហាញនូវការគាំទ្រក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកំពុងមានពុទ្ធបរិស័ទប្រមាណជាង ៩៥% ទូទាំងប្រទេស មានជំន...
វត្តរាជបូព៌ នៅក្រុងសៀមរាបជាវត្តទេសចរណ៍គំរូដ៏ល្បីមួយ។ ព្រះវិហារបុរាណវត្តរាជបូព៌ត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកទម្រង់ដើម ជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរ។ វត្តរាជបូណ៌កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឃ ដែលមានឋានានុក្រមខ...
វត្តមហាវ័ន គិរីរម្យចាស់ ជាវត្តដែលបានកសាងឡើងដំណាលនឹងសំណង់នានាលើកំពូលភ្នំនេះ នាសម័យ សង្គមរាស្ត្រនិយម។ សំណង់ថ្មីដ៏ធំមួយជាព្រះចេតិយត្រូវបានកសាងឡើងឡើង នាទីវត្តនោះ។
ដូចជាច្រកព្រំដែនដទៃទៀតនៅតាមព្រំដេនកម្ពុជាវៀតណាមដែរ ច្រកជ្រៃធំ គឺជាច្រកសេដ្ឋកិច្ចសម្រាប់ផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម។ នៅច្រកនេះបន្ទាប់ពីមានការសាងសង់ស្ពានរវាងព្រំដែនកម្ពុជាវៀតណាមរួច ក៏មានការអភិវឌ្ឍនូវសណ្ឋាគារនិងកាស៊ីណូជាច្រើនផងដែរ។
ព្រះវិហារសសរ ១២០ នេះជាព្រះវិហារហ្លួង ដែលពីមុនកសាងឡើងដោយយកដើមឫស្សីធំៗសរុប ១២០ ដើម ធ្វើជាសសរ ដើម្បីតំណាងចំនួនអារាមសរុបនៅទូទាំងព្រះនគរនាសម័យលង្វែក ។ សព្វថ្ងៃនេះគេបានសង់វិហារថ្មីដោយរក្សារចនាបថដើម គឺលាបពណ៌ដូចជាដើមឫស្សីលើសសរថ្មី។ សំណង់នេះប្រហែលជាសង់ត្រួតលើសំណង់ចាស់ពីមុនមក។ ព្រះវិហារនេះមានឈ្មោះផ្សេងហៅថា ប្...
ទំនប់ពហុបំណងរក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួនជាង ១៤៣ ពាន់ហិកតា និងនៅរដូវប្រាំង បានចំនួនជាង ២២ ពាន់ហិកតា។ ទំនប់នេះជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថគ្រោះយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។ ទំនប់រក្សាមានប្រវែងសរុបជិត៣គីឡូម៉ែត្រ អាច...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់...
ប្រាសាទត្រពាំងប្រាសាទខាងត្បូងឬប្រាសាទខ្នារចារ ត្រូវបានអ្នកស្រុកហៅថា ប្រាសាទតូច។ ប្រាសាទមានបារាយណ៍ឬតដាកនៅចំពីមុខនាទិសខាងកើត ដែលមានទំហំធំជាងតដាកនៅខាងកើតប្រាសាទធំឬប្រាសាទត្រពាំងប្រាសាទខាងជើង។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើត ដោយមានស៊ុមទ្វារពីថ្មភក់ ទ្វារបីផ្ស...
វាលធំ ជាតំបន់ធម្មជាតិគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង មានទំហំ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី អាចមកប្រកួតសម្រស់ធម្មជាតិវាលធំឡើយ។ នៅវាលធំគេអាចគយគន់ទេសភាព មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោ...
ប្រាសាទបុរាណត្រពាំងមមាំងសង់ពីឥដ្ឋដែលនៅឆ្ងាយប្រមាណ៣០០ម៉ែត្រពីភូមិអ្នកស្រុក។ ទោះយ៉ាងណាប្រាសាទដែលស្ថិតនៅកណ្ដាលវាលស្រែ នៅមានរូបរាងឈរត្រដឹម មានគូទឹកព័ទ្ធជុំវិញ។ បច្ចុប្បន្ននេះអ្នកស្រុកលែងយាយីដូចពីមុនទៀតហើយព្រោះវត្ថុថ្មចម្លាក់ធ្វើពីថ្មភក់ត្រូវបានគេលួចប្លន់គាស់កកាយអស់កាលពីអំឡុងសម័យសង្គ្រាមស៊ីវិលទសវត្សរ៍៨០-...
ប្រាសាទវត្តអធ្វា ជាប្រាសាទមួយកសាងឡើងនៅសម័យកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្ដាលសតវត្សរ៍ ទី១២ ក្នុងរជ្ជកាលព្រះបាទ សុរ្យវរ្ម័នទី២។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមសិលាចារឹក ចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក...
2024 © Royal Academy of Cambodia