Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំបឹងមាលា សៀមរាប
313 km ពីរាជធានី
ប្រាសាទដូនចាន់, ប្រាសាទវត្តព្រះកេតុមាលា

ផែនទី

អាហារ

សណ្ឋាគារ

56.9 km ពី សៀមរាប

ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយចំពោះពុទ្ធសាសនា មហាយាន ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយ និងនៅខាងត្បូង មានបង្អួចមានចំរឹង។ សំណង់ហោត្រៃមួយធ្វើពីថ្មបាយក្រៀម និងមានកំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀមមាន កម្ពស់ ២ ម៉ែត្រ មានទំហំ ៣០...

ឃុំក្ដីដូង ខេត្តកំពង់ធំ
170 km ពីរាជធានី
ស្តូបវត្តក្ដីដូង

ផែនទី

អាហារ

សណ្ឋាគារ

4.5 km ពី ខេត្តកំពង់ធំ

ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ...

ឃុំព្រីងធំ ខេត្តព្រះវិហារ
406 km ពីរាជធានី
ប្រាសាទត្រពាំងអំពិល (ទឹកក្រហម)

ផែនទី

អាហារ

សណ្ឋាគារ

105 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនៅក្នុងព្រៃចម្ការជ្រៅឆ្ងាយពីផ្លូវមានប្រាង្គបីធ្វើពីឥដ្ឋ ដែលបាក់បែកអស់ពីរនិងមានគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងសង់ពីថ្មបាយក្រៀម។

ឃុំលាងដៃ សៀមរាប
333 km ពីរាជធានី
ប្រាសាទផ្លូវប្រាសាទ

ផែនទី

អាហារ

សណ្ឋាគារ

30.2 km ពី សៀមរាប

ប្រាសាទនេះអាចមានកាលបរិច្ឆេទសាងសង់នៅដើមសតវត្សរ៍ទី១០។ ប្រាសាទនេះមានសំណង់មួយរាងចតុកោណកែងធ្វើពីឥដ្ឋ មានប្រហោងនៅមុខខាងជើង ត្បូង និង ខាងកើត។ សំណង់នេះប្រហែលជាអគ្គីសាលាដែលបែរមុខទៅលិច។ គំនរឥដ្ឋ និងបំណែកផ្ដែរសសរពេជ្រ៨ជ្រុង ឃើញមាននៅខាងលិចសំណង់នេះ ដែលអាចជាលានមួយឬកំពែងឥដ្ឋទីមួយ ដែលជ្រុងនីមួយៗប្រវែង៣០ម៉ែត្រ។ កំពែ...

ឃុំស្វាយជ្រំ ខេត្តស្វាយរៀង
118 km ពីរាជធានី
វត្តស្វាយជ្រុំ

ផែនទី

អាហារ

សណ្ឋាគារ

13.8 km ពី ខេត្តស្វាយរៀង

ជាទីកន្លែងសក្ការៈប្រកបដោយជំនឿមុតមាំរបស់អ្នកស្រុកជិតឆ្ងាយ។ វត្តនេះល្បីល្បាញដោយភាពសក្ដិសិទ្ធនៃបារមីព្រះពុទ្ធរូប ដែលអ្នកបន់ស្រន់តែងសមប្រកបក្រោយពីបានមកបួងសួងនៅទីនេះ។ ក្នុងបរិវេណវត្តមានស្រះដ៏ធំ ព្រះវិហារ និងកុដិចាស់ពីសម័យមុនផងដែរ។ វត្តត្រូវបានចាត់បញ្ចូលជាវត្តទេសចរណ៍ក្នុងខេត្ត។

ឃុំតាសៀម សៀមរាប
333 km ពីរាជធានី
ប្រាសាទតាទាប, ប្រាសាទតាអៀម

ផែនទី

អាហារ

សណ្ឋាគារ

76.9 km ពី សៀមរាប

ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ នៅចុងសតវត្សរ៍ទី១០ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើតនិងគូទឹកមួយ។

ឃុំមរកត ខេត្តព្រះវិហារ
ពីរាជធានី
ប្រាសាទចម្រេះគួច

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះវិហារ

ប្រាសាទមានអាយុកាលចាស់ជាងប្រាសាទលោមនាងនៅជិតនេះគឺប្រហែលជាសង់ក្នុងសតវត្សរ៍ទី៨ ហើយមានការជួសជុលបន្ត។ ប្រាសាទមានប្រាង្គទោលធ្វើពីឥដ្ឋ ដែលបាក់បែកមួយភាគធំរចនាដោយគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។

ឃុំព្រីងធំ ខេត្តព្រះវិហារ
350 km ពីរាជធានី
ប្រាសាទក្រហម (ព្រីងធំ)

ផែនទី

អាហារ

សណ្ឋាគារ

48.8 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទស្ថិតនៅកណ្ដាលព្រៃជិតមាត់ស្ទឹងឈូកឆ្លងទៅកាន់ភូមិក្រឡាពាស។ ប្រាសាទមានប្រាង្គទោលស្ថិតក្នុងសភាពល្អគួរសមហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ សសរពេជ្រ៨ជ្រុងទ្រផ្ដែរមួយ ឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ។

ឃុំខ្វាវ សៀមរាប
298 km ពីរាជធានី
ទំនប់ខ្សាក

ផែនទី

អាហារ

សណ្ឋាគារ

105 km ពី សៀមរាប

បឹងធម្មជាតិដ៏ធំនេះ ក្នុងរដូវវស្សាមានទឹកជម្រៅជាង៧ម៉ែត្រនិងរដូវប្រាំង មានជម្រៅប្រមាណជាង២ម៉ែត្រ ជាថវិកាជំនួយឥតសំណងពីទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង AFD ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នទីកន្លែងនោះបានបង្កើតឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិផងដែរ ដោយមានតូបជួល មានលក់ម្ហូបអាហារបន្តិចបន្តួច មានសេវាជិះកាណូតមើលទេសភ...

សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង
128 km ពីរាជធានី
ទន្លេវ៉ៃគោ

ផែនទី

អាហារ

សណ្ឋាគារ

0.5 km ពី ខេត្តស្វាយរៀង

ទន្លេវ៉ៃកូ គឺជារមណីយដ្ឋានធម្មជាតិមួយជាប់ទីរួមខេត្តស្វាយរៀង ហើយក៏ ជាប្រភពទឹកប្រើប្រាស់ នៃទីរួមខេត្តនេះផងដែរ។ ថ្វីត្បិតតែគេហៅវាថាទន្លេ តាមពិតវាជាបឹងដ៏ធំមួយ ចាប់តាំងពីស្រុកមេសាង ខេត្តព្រៃវែងមក។ តាមផ្លូវមាត់ទន្លេនេះ គេអាចឃើញវាលបឹងធំល្វឹងល្វើយ ប្រកបដោយទឹកច្រើន ដែលអាចធ្វើពិធីប្រណាំងទូកងបានទៀតផង។ មានអ្នកស្...

ឃុំឈើតុំ ខេត្តពោធិ៍សាត់
148 km ពីរាជធានី
ទឹកជ្រោះច្រកល្អៀង, ទឹកជ្រោះយ៉ោក

ផែនទី

អាហារ

សណ្ឋាគារ

61.6 km ពី ខេត្តពោធិ៍សាត់

នៅទីនេះមានទេសភាពបែបធម្មជាតិ ដែលមានទឹកជ្រោះ និងព្រៃឈើ។ ភ្ញៀវទេសចរអាចហែលទឹកលេង ឬចុះលេងក្នុងស្ទឹង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ដែលមានទឹកធ្លាក់៨ជាន់ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ ខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ដូចទឹកអម្រឹត។ គេច្រើនប្រៀបប្រដូចទឹកជ្រោះធម្មជាតិមួ...

ឃុំលាងដៃ សៀមរាប
336 km ពីរាជធានី
ប្រាសាទគោកពង្រ

ផែនទី

អាហារ

សណ្ឋាគារ

18.4 km ពី សៀមរាប

ប្រាសាទប្រហែលត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី១០ឈានចូល១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើតរត់ជួរជើង-ត្បូងសង់លើលានមួយរាងចតុកោណកែងស្មើ ទំហំ ២០x២០ម៉ែត្រ។ មុខបីផ្សេងទៀតលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលមានមេទ្វារចារសិលាចារឹកលេខ K.៧៨១។ ប្រាង្គខាងជើងបានរលំបាក់អស...

ឃុំអំពិល ខេត្តកំពង់ចាម
116 km ពីរាជធានី
សួនមុនី

ផែនទី

អាហារ

សណ្ឋាគារ

5.5 km ពី ខេត្តកំពង់ចាម

សម្រាប់ប្រជាពលរដ្ឋនៅទីរួមខេត្តនិងតំបន់ជិតខាង រួមទាំងអ្នកទេសចរជិតឆ្ងាយ ពិតជាមានការលំបាកក្នុងការសម្រេចចិត្តរើសរកកន្លែងពិសាអាហារប្រកបដោយទេសភាពប្រណិត។ សួនមុន្នីជាទីលំហែពិតប្រាកដ សម្រាប់សម្រាក​លម្ហែកាយ ដោយមានតូបជាច្រើន បម្រើអាហារបែប​ស្រុក​ស្រែ អាចថតរូប​ស្អាតៗ​អម​ដោយ​ទេសភាព​ផ្កា​ចម្រុះ​ពណ៌ និង​ស្រះ​ទឹក។ ស...

ឃុំត្រពាំងគ្រញូង ខេត្តតាកែវ
132 km ពីរាជធានី
សួនកម្សាន្តកំពូលពេជ្រ

ផែនទី

អាហារ

សណ្ឋាគារ

59.1 km ពី ខេត្តតាកែវ

រមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយកន្លែងក្នុងខេត្តតាកែវ កំពុងទាក់ទាញអ្នកទេសចរមកទស្សនា ដែលមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។ ក្រៅពីមានទេសភា...

ឃុំស្រយ៉ង់ ខេត្តព្រះវិហារ
359 km ពីរាជធានី
ប្រាសាទដីខ្មៅ

ផែនទី

អាហារ

សណ្ឋាគារ

57.7 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមយ៉មួយ និង ថែវមួយដែលមាន សសរធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀមដែលមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមដែរ ស្ថិតនៅទិសខាងកើតនិងខ្លោងទ្វារបញ្ឆោតស្ថិតនៅជ្រុងខាងត្បូង។ មានស្រះមួយលាតសន...