ប្រាសាទបាដើម ស្ថិតនៅតាមបណ្ដោយដងទន្លេសេសានជិតវត្តចេតិយារាម។ គួរកត់សម្គាល់ថា ព្រះវិហារវត្តនៅតំបន់នេះមានរចនាបថឡាវ ដែលមានទំហំតូចជាងព្រះវិហារខ្មែរ។ បាឌឿម ជាពាក្សភាសាឡាវ មានន័យថាឪពុកដើម ដែលត្រូវនឹងពាក្យថា បាដើម។ នៅច្រាំងទន្លេមេគង្គក៏ធាប់មានប្រាសាទមួយឈ្មោះ បាចុង ដែរ ប៉ុន្តែគួរឱ្យស្ដាយបា្រសាទបាចុងត្រូវបានច្...
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទនេះមានសំណង់ជាច្រើនរួមមាន ប្រាង្គបីសង់ពីឥដ្ឋ កំពែងពីរជាន់ដែលមានតែច្រកទ្វារបីបែរទៅជើង។ ប្រាង្គមួយរាងចតុកោណកែងធ្វើពីឥដ្ឋជាហោត្រៃ។ ក្រៅពីនេះនៅមានប្រាង្គមួយទៀតរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃ និងប្រាង្គរណបមួយចំនួនទៀតបែកបាក់អស...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទដែលមានប្រាង្គទោលធ្វើពីថ្មបាយក្រៀម ហើយបែរមុខទៅទិសខាងកើតនេះ មានយ៉ពីរជាន់និងបង្អួចធំៗពីរ ប្រកបដោយចម្រឹង ព្រមទាំងស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតពីថ្មបាយក្រៀមតាមជ្រុងផ្សេងទៀត។
ប្រាសាទរណបទាំងនេះសង់ឡើងដំណាលគ្នានឹងប្រាសាទបាគងដែរ។ បើសិនជាគេធ្វើដំណើរជុំវិញគូទឹកខាងក្នុងនៃប្រាសាទបាគង គេអាចកត់សម្គាល់បាននូវប្រាសាទបែកបាក់មួយចំនួន ដែលជាប្រាសាទរណបនៃប្រាសាទបាគង។ ប្រាសាទរណបទាំងនេះ រួមមានប្រាសាទដំរីគង់ ប្រាសាទនៅជិតខ្លោងទ្វារចូល ជាដើមដែលបន្សល់ទុកនៅជុំវិញប្រាសាទបាគង រួមមានប្រាសាទរណបជាងដប់...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប៉ុន្តែគេអាចពិនិត្យតាមរយៈក្បាច់លំអនិងស្ថាបត្យកម្ម ដែលអាចសន្និដ្នានថាប្រាសាទកសាងនៅចុងសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២។ ប្រាសាទរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម ជ្រុងនីមួយៗមានប្រវែង៣.៥ម៉ែត្រ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅជ្រុងផ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ តួប្រាសាទមានតម្កល់បដិមាព្រះនាងក្រពុំឈូកនៅក្រោយព្រះបដិមាមួយអង្គនៅមានសភាពល្អនៅឡើយ...
ទិដ្ឋភាពធម្មជាតិនៅជុំវិញទីនេះស្រស់ត្រកាលណាស់ ព្រោះមានព្រៃព្រឹក្សា តាមដងអូរនៃជ្រលងភ្នំ ហើយមិនតែប៉ុណ្ណោះនៅតំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង។ ប៉ុន្តែសព្វថ្ងៃ ទីតាំងនេះស្ថិតក្នុងការគ្រប់គ្រងឯកជន ដែលមិនទាន់មានគម្រោងអភិវឌ្ឍបែបណានៅឡើយ។ ទឹកធ្លាក់រមនាទី១មានមុខកាត់ជាង ៦ ម៉ែត្រនិងទឹកធ្លាក់កម្ពស់ជិត ៦ ម៉ែត្រ។ ទ...
ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...
ប្រាសាទបានកសាងឡើងក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រច្រើនអង្គដោយចាប់ផ្ដើមពីព្រះបាទជ័យវរ្ម័នទី៥ ដែលជាប្រាសាទរដ្ឋរបស់ទ្រង់ និងបានកសាងបន្តដោយព្រះបាទសុរ្យវរ្ម័នទី១ គឺនៅចុងសតវត្សរ៍ទី១០-ដើមសតវត្សរ៍ទី១១។ ប្រាសាទតាកែវឧទ្ទិសដល់សាសនាហិណ្ឌូនិកាយព្រះព្រះសិវៈ ដែលប្រាសាទនេះ តំណាងឱ្យភ្នំព្រះសុមេរុ មានកម្ពស់ ២២ ម៉ែត្រ មា...
ពាមក្រសោបក្នុងខេត្តកោះកុង គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយក្នុងខេត្ត ដែលមិនអាចរំលងបាន។ នៅដើមរដូវប្រាំង ភ្ញៀវទេសចរអាចជិះទូកទស្សនាតាមមាត់សមុទ្រ ជាពិសេសមានផ្ទះស្នាក់នៅក្នុងព្រៃកោងកាងថែមទៀតផង។ ការជិះទូកតាមដងព្រែកចេញទៅសមុទ្រក្រៅនៅចន្លោះខែ១២ទៅខែ០១នោះ គឺអាចមានផ្សោត ដែលភ្ញៀវអាចមើលឃើញបាន។ ដំណើរបន្តពីបឹងកាយ៉...
សារមន្ទីរដំបូងគេដែលនិយាយអំពីសន្តិភាព និងការផ្សះផ្សារបានបើកទ្វារជាផ្លូវការដល់សាធារណជន ដែលចាប់អារម្មណ៍ក្នុងការសិក្សាលើភាពវិជ្ជមាននៃប្រវត្តិសាស្ត្រសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់។ សារមន្ទីររូបភាពថ្មីស្រឡាងមួយ នេះបានបើកទ្វារដំណើរការនៅឆ្នាំ ២០១៨ សម្រាប់ឱ្យប្រជាជនកម្ពុជាទាំងឡាយ ដែលមានចំណាប់អារម្មណ៍ចង់សិក្សា...
បទចម្រៀងដ៏សែនពិរោះរបស់អ្នកស្រីរស់សេរីសុទ្ធា «ព្រាត់ស្នេហ៍នៅពេជ្រចិន្តា» បានរៀបរាប់ពីទេសភាពតំបន់នេះ ក៏ប៉ុន្តែទីកន្លែងនេះហាក់មិនត្រូវបានទទួលការពេញនិយមមួយរយៈចុងក្រោយនេះ។
ប្រាសាទនេះមានកំពែង៣ជាន់ ច្រកចូលពីទិស ខាងកើតប្រាសាទ ដែលក្នុងកំពែងទី១ មានហោត្រ័យ២ បែរមុខទៅទិសខាងលិច និងមានក្លោងទ្វារ ចំនួន៤។ នៅតាមជ្រុងកែងនីមួយៗ មានទ្វារ២ ទៀត។ ចំណែកក្នុងកំពែងទី២ មានស្រះ២នៅចំហៀងសងខាង មានកំពែងថ្មបាយក្រៀម កំពស់ ៣ម. មានក្លោងទ្វារថ្មបាយក្រៀម២ រាងជាកាកបាទមានទ្វារចូលមួយ និងមានបន្ទប់ នៅសង ខា...
រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើ...
ស្ថិតនៅខាងជើងបឹងស្នេហ៍ តំបន់អភិរក្សនះសំបូរសត្វស្លាបរាប់លានក្បាល ដូចជាចង្កៀលខ្យង, ក្រសារ, ទុង, ត្រយ៉ងជាដើម។ តំបន់អភិរក្សធម្មជាតិមានទំហំជាង៨០ហិកតា និងផ្ទៃទឹក ៣០០០ហិកតា ជាផ្ទៃបឹងដ៏ធំ ទីទួលព្រៃរបោះ និងព្រៃលិចទឹក។ តំបន់អភិរក្សបឹងស្នេហ៍បង្កើតឡើងពីឆ្នាំ២០១២ ក្រោមជំនួយឧបត្ថម្ភពីអង្គការវូមែន (women) ដោយអភិរក...
2024 © Royal Academy of Cambodia