ស្ទឹងមេទឹកជាស្ទឹងមានទឹកគ្រប់រដូវកាល ដែលអ្នកអានសៀវភៅស្ដីពីប្រវត្តិតស៊ូរត់ចេញពីរបបប៉ុលពត «ជីវិតកូនថ្លៃកូនត្រូវតែរស់» របស់លោកពិនយ៉ាថៃបានរៀបរាប់យ៉ាងកម្សត់នោះ។ សម្រស់ធម្មជាតិនៃស្ទឹងមេទឹកនៅឃុំថ្មដា គឺមានទឹកថ្លាត្រជាក់ហូរធ្លាក់តាមចន្លោះផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង សម្រាប់ងូតលេង មានព្រៃឈើក្រាលគ្របក្រាស់ឃ្មឹក...
ធៀបនឹងប្រាសាទដងទង់ដែលនៅជិតគ្នាប្រាសាទនេះមានប្រាង្គច្រើនជាង តែត្រូវបាក់រលំអស់ខ្លាំងជាងប្រាសាទដងទង់ទៅទៀត។
នៅលើទួលកោះបឹងនេះមាននៅសល់សំណល់ប្រាសាទបែកបាក់សល់តែជញ្ជាំង ដែលស្ថិតនៅកណ្ដាល វាលស្រែ។ ជាប្រាសាទឥដ្ឋបីដែលនៅទីនេះមានសំណល់បុរាណមួយចំនួនដូចជារូបព្រះគណេស លិង្គព្រះឥសូរ យោនីនាងឱមា និងផ្ទាំងថ្មថ្លើមអណ្ដើកមួយចំនួន។ ដោយទីតាំងស្ថិតនៅកណ្ដាលវាលស្រែ ផ្លូវចូលទៅកាន់ ទីនេះមានភាពលំបាកនៅឡើយ។
ខេត្តដែលមានប្រវត្តិចាស់ជាងគេ ធ្លាប់ជាទីតាំងរាជធានីខ្មែរសម័យដ៏សែនរុងរឿង សឹងមានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញថាជាសំណង់សាសនាធំជាងគេក្នុងលោក ហើយក៏ជានិមិត្តរូបប្រទេសទាំងមូល នៅលើទង់ជាតិដែរ។ សំណង់ប្រវត្តិសាស្ត្រជាច្រើនមាននៅសេសសល់ ក្នុងរាជធានីបុរាណមួយនេះ ដែលឈ្មោះនេះរំឭកដល់ជ័យជំនះនៃកងទ័ពខ្មែរលើកងទ័ពសៀមនៃនគរអយុ...
ប្រាសាទនាគព័ន្ទ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ស្ថិតនៅចំកណ្ដាល បារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង)។ ស្រះកណ្ដាលនៃប្រាសាទនេះតំណាងឱ្យស្រះ អណាវទេព នៅភ្នំហេមពាន្តដែលស្ថិតនៅខ្ពស់ជាងគេលើផែនដី ផ្ដល់កំណើតដល់ទន្លេទាំងបួនរបស់ផែនដី។ ប្រាសាទនាគព័ន្ធត្រូវ...
ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...
ប្រាសាទមានរាងបួនជ្រុងស្មើប្រវែង៤ម. សង់លើខឿនថ្មបាយក្រៀម មានកសិន្ធុមួយ។ ជុំវិញមានកសិន្ធុអម ផ្លូវចូល។ ក្រៅពីតួប្រាសាទដែលត្រូវបានសង់ជិតវិហារជាប់នោះ ទីនេះមានសសរស្ដម្ភ ប្រាំបីជ្រុង និងរូបចម្លាក់ព្រះឥសូររាំ។ ទីតាំងនេះស្របតាមរឿងព្រេង គឺជាទីដែលព្រះសង្ឃ ព្រះនាម កែវ ដែលមានមន្តអាគមវិជ្ជាការល្បាញល្បី ជាស្វាមីបន្...
រមណីយដ្ឋានព្រៃកោងកាង ប៉ាងកាយាក គឺជារមណីយដ្ឋានមួយមានផ្ទៃក្រឡា ៥.២០០ ហិកតា។ នៅទីនោះគេបានធ្វើស្ពានថ្មើរជើងបេតុងតូចមួយប្រវែង ជាង ៦០០ម៉ែត្រ នាំយើងដើរទស្សនាតំបន់ទេសចរណ៍ធម្មជាតិព្រៃកោងកាង។ នៅឯចុងស្ពាននេះមានស្ពានយោលមួយដែលចម្លងយើងទៅដល់ប្រាង្គមួយកម្ពស់ ១៥ម៉ែត្រ សម្រាប់ទស្សនាសម្រស់ធម្មជាតិព្រៃកោងកាង និងដងអូរនា...
វត្តបព្វតកូដរាម ហៅកំពូលឈើកាច់កសាងឡើង តាំងពីឆ្នាំ ១៩៣៦ ដោយវត្តនេះឋិតនៅលើកំពូលភ្នំតូចក្នុងភូមិឈើកាច់។ មុនឆ្នាំ១៩៧៥ គេបានកសាងជួសជុលព្រះវិហារប្រក់ស្លឹកទៅជាឈើប្រក់ក្បឿងស្រកាលេញនិងសង់សំណង់មួយចំនួនទៀត។ ឆ្នាំ១៩៧៥ - ១៩៧៩ ពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញទីសេនាសនៈផ្សេងៗ និងចាប់ផ្សឹកព្រះសង្ឃ។ បច្ចុប្បន្ននេះ វត្តម...
រមណីយដ្ឋានអេកូទេសចរណ៍ ភ្នំជម្រកសត្វត្រូវបានរៀបចំកែលម្អជារមណីយដ្ឋានដោយសហគមន៍ គាំទ្រដោយអាជ្ញាធរផងដែរ។ តំបន់ភ្នំជម្រកសត្វមានសក្ដានុពលពីធម្មជាតិ មានសម្រស់ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយចង់មកម្ដងទៀត។ តំបន់នេះមានដើមឈើធំៗ សម្បូរសត្វព្រៃ ល្អាងថ្មដូចរូបចម្លាក់ ល្អាងជួបស្នេហ៍ ល្អាងថែអូន និង ល...
រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ដើម្បីទៅកាន់ទីនោះ យើងត្រូវចូលទៅទីស្នាក់ការបរិស្ថានក្នុងភូមិរលាក់កងជើងស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំការជូនដំណើររបស់មន្ត្រីបរិស...
ក្រុមប្រាសាទតោ ស្ថិតនៅកណ្ដាលចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ ដែលមានប្រាង្គប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អចំនួន ១, នៅល្អពាក់កណ្ដាលចំនួន ៦ និងបាក់បែកចំនួន ៣៦។ ក្រុមប្រាសាទតោហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្ដោយ ៣២៨x៣១០ម៉ែត្រ ដែលមានច្រក...
អង្គការថែរក្សាសត្វដំរី (Elephant Livelihood Initiative Environment) ជាផ្នែកមួយនៃអង្គការសង្គ្រោះសត្វព្រៃ ដែលថែទាំដំរីប្រមាណជិតម្ភៃក្បាល ដែលរស់នៅបែបធម្មជាតិ។ នៅក្នុងតំបន់នេះក៏មានទឹកជ្រោះអូរឆ្វេង ជារមណីយដ្ឋានធម្មជាតិមួយដ៏ទាក់ទាញ ប៉ុន្តែផ្លូវទៅកាន់ទីនោះនៅមានសភាពលំបាក ជាពិសេសនៅរដូវវស្សា។ រមណីយដ្ឋាននេះស្ថ...
គ្រឹះប្រាសាទយាយឆប ឬប្រាសាទភ្នំស្រុក កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជញ្ជាំងបន្តិចបន្តួច។ តាមកំណត់ត្រា CISARK ប្រាសាទមានប្រាង្គបី រត់ជួរជើងត្បូង បែរមុខទៅកើត។ ប្រាង្គទាំងបីរលំអស់ នៅសល់តែក្លោងទ្វារមួយនៃប្រាង្គកណ្ដាល។ ចំណែកគ្រឿងលំអដ៏ទៃបានបាត់បង់អស់ក្នុងសម័យសង្ក្រាម ដោយការយាយីពីជនខិលខូលជីក...
រមណីយដ្ឋានទើបបើកទ្វារទទួលអតិថិជនដែលមកកម្សាន្តនៅតំបន់នេះ។ រចនាសម្ព័ន្ធនៃរមណីយដ្ឋាននេះក៏មានភាពទាក់ទាញដូចរមណីយដ្ឋានកសិទេសចរណ៍នានានៅតំបន់នេះដែរ ខុសប្លែកតែប្រភពទឹកដែលហូរពីរភ្នំផ្សេងៗគ្នា។
2024 © Royal Academy of Cambodia