ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ដោយព្រះបាទហសវរ្ម័នទី១នៅដើមសតវត្សរ៍ទី១០ និងឧទ្ទិសដល់សាសនាហិណ្ឌូ ហើយប្រហែលជាត្រូវបានជួសជុលដោយមន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំងក្នុងរចនាបថសិល្បៈ ដែលប្ដូរពីរចនាបថបាខែងទៅកោះកេរ។ប្រាសាទនេះ មានលក្ខណៈ តូចតែចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះក៏ដ...
ភ្នំព្រះគឺជារមណីយដ្ឋានបុរាណវិទ្យាដែលអ្នកស្រុកគោរពបូជា ដោយម្នាក់ៗមានជំនឿថា គឺជាភ្នំដែលមានបារមីពូកែស័ក្តសិទ្ធិ។ ភ្នំព្រះមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវព្រះបាទត្រសក់ផ្អែមផងដែរ ដោយគេ សន្មតថា ចម្ការត្រសក់ផ្អែមនៅទីនេះ មុនពេលដែលបានឡើងសោយរាជ្យ។ គួរកត់សម្គាល់ថា ប្រវត្តិនេះក៏មានទាក់ទងដល់ទឹកជ្រោះជ្រាវដែលនៅមិនឆ្ងាយ...
ប្រាសាទសង់នៅក្រោយរចនាបថគូលែន ចុងសតវត្សរ៍ទី១០ឬដើមសតវត្សរ៍ទី១១។ ប្រាសាទស្ថិតនៅជាប់ប្រភពទឹកជប់ខ្លាឃុំមានប្រាង្គតូចបីធ្វើពីឥដ្ឋ បែរមុខទៅកើត។ ប្រាង្គកណ្តាលមានយ៉នៅខាងកើតនិងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយស្ថិតនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយធ្វើពីឥដ្ឋ ដែលមានខ្លោងទ្វារស្ថិតនៅខាងកើត។ ផ្ទាំងថ្មបាយក្រៀម...
អដ្ឋិធាតុជាច្រើន ត្រូវបាននាំយកទៅតម្កល់ទុកនៅក្នុងចេតីយដ៏សមរម្យមួយ ដែលជាស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ស្ដូបមានខឿនពីរជាន់ទំហំជិតបួនម៉ែត្របួនជ្រុងតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងទីវត្តអដ្ឋិការាម ដែលនៅសម័យនោះជាមន្ទីរសន្តិសុខ។ នៅឆ្នាំ១៩៩៥ ប្រជាជនបានចាប់ផ្ដើមជួសជុល...
ប្រាសាទគុកយាយហម ត្រូវបានបាក់បែកអស់ច្រើន ដូចជាដំបូលបានបាក់ធ្លាក់ចូលក្នុងតួប្រាសាទ ខឿនរង្គុះរង្គើ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សរ៍ទី១៣ មានរាងជាកាកបាទ ហើយមានទ្វារទៅកាន់ទិសទាំងបួន។ ប្រាសាទមានទំហំ១១ x ១១ ម. មានយ៉តាមទ្វារនីមួយៗ សង់នៅលើខឿនថ្មបាយក្រឿមកម្ពស់ ២ម. ដែលជាខឿនរាងការ៉េ ទ...
ទំនប់លំហាច ជាអនុគម្រោងមួយនៃគម្រោងកែលំអប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលចាប់ផ្តើមពីឆ្នាំ ២០១៦។ សំណង់នេះរួមមាន សំណង់ក្បាលហុង សំណង់នាំទឹកជាប្រឡាយបេតុងប្រវែង ១៦,៤០ គីឡូម៉ែត្រនិងប្រឡាយតូចៗជាច្រើនទៀត។ ទំនប់នេះមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣២៨៩ហិកតា បម្រើឱ្យជីវភាពប្រចាំថ្...
វាលស្រែ ១០០ ជាបណ្ដុំដុំថ្មធម្មជាតិតូចធំ និងរុក្ខជាតិនានា ដែលមិនមានដុះនៅតំបន់ទំនាបនោះទេ។ ទីនោះគឺជាវាលដុំថ្មជាច្រើន ដែលមើលទៅហាក់ដូចជាវាលស្រែរាប់រយដែលបានបែងចែកដោយភ្លឺស្រែជាច្រើន។ ជាកន្លែងដែលមិនគួររំលងសម្រាប់ការថតរូបអនុស្សាវរីយ៍ឡើយ។
រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរជាតិ និងអន្តរជាតិ ដោយមានអាហារពិសេសប្រចាំតំបន់គឺ«សម្លផ្សិតប្រចាក់ និងបបរផ្សិតប្រចាក់» ។ អាហារដ្ឋាននៅទីនោះមានមុខម្ហូបប្រើបន្លែធម្មជាតិ ត្រី សាច់ សុទ្ធសឹងជារបស់ប្រជាសហគមន៍ព្រៃឈើចម្ការកូនគគីរ។ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ មានព្រៃធម្មជាតិទំហំ៤០៤...
ប្រាសាទសង់នៅចុងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទចៅស្រីវិបុលមានសភាពទ្រុឌទ្រោមនិងទទួលរងនូវការបាក់បែកស្ទើរតែទាំងស្រុង។ កាលពីសម័យមុន ប្រាសាទនេះមានបារមីខ្ពស់បំផុតដោយសារតែមានព្រះកម្ចាយមួយព្រះអង្គនៅទីនោះ ប៉ុន្តែក្រោយមកត្រូវបានពួកប៉ុលពតសែងទៅបោះចោលនៅទីព្រៃក្បែរនោះ។ ពីសម័...
ប្រាសាទបុរាណដែលនៅសេសសល់ជារូបរាងក្នុងខែត្រកំពង់ស្ពឺ ស្ថិតនៅចង្កេះ ភ្នំក្អែកពង ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។ ប្រាសាទនេះប្រហែល ជាមាន ២ ដោយបច្ចុប្បន្នមួយស្ថិតក្នុងសភាព បាក់បែកជាទម្ងន់ ឯមួយទៀតនៅឃើញសេសសល់តែគ្រឹះប៉ុណ្ណោះ។ ប្រាសាទនេះសាងសង់ពីឥដ្ឋ មានទ្វារ នៅទិសខាងកើត និងទ្វារ បញ្ឆោត ៣ តាមទិសផ្សេងទៀត ដែលអ្នក...
ស្ពានថ្មបុរាណស្ថិតនៅជាប់មាត់បារាយណ៍ខាងលិច ជាផ្លូវទៅកាន់ភាគខាងលិចនៃប្រទេស។ ស្ពានមានប្រវែង ៧៩ម៉ែត្រ ទទឹង៩ម៉ែត្រ រន្ធត្រដេវ ២១។
ពីសម័យបុរាណប្រាសាទនេះនៅមានទ្រង់ទ្រាយ ល្អមានទំហំស្មើនឹងព្រះវិហារសព្វថ្ងៃ ដែលកសាងត្រួតពីលើទីតាំងចាស់។ ក្នុងសម័យខ្មែរក្រហម ប្រាសាទដូនអន ត្រូវបានបំផ្លាញទាំងស្រុង ដើម្បីយកថ្មប្រាសាទទៅកសាងស្ពានឬ ទំនប់ទឹកដែលពិតជាគួរឱ្យស្តាយណាស់។ លុះក្រោយមក ពេលប្រទេសមានសន្តិភាពវិញទីតាំងប្រាសាទនេះត្រូវបានប្រជាពលរដ្ឋរៀបចំធ្វើ...
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទនេះមានសំណង់ជាច្រើនរួមមាន ប្រាង្គបីសង់ពីឥដ្ឋ កំពែងពីរជាន់ដែលមានតែច្រកទ្វារបីបែរទៅជើង។ ប្រាង្គមួយរាងចតុកោណកែងធ្វើពីឥដ្ឋជាហោត្រៃ។ ក្រៅពីនេះនៅមានប្រាង្គមួយទៀតរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃ និងប្រាង្គរណបមួយចំនួនទៀតបែកបាក់អស...
ឈ្មោះពេញហៅថា ទេសចរណ៍ធម្មជាតិសួនសត្វ តាដាបាយ៉ាប ដែលប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងមួយចំនួនមិនទាន់ស្គាល់នៅឡើយ សំបូរសត្វច្រើនប្រភេទ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍។ ការចូលទៅកម្សាន្តនៅសួនសត្វតាដាបាយ៉ាប អាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៍ក្នុងការ មើលសត្វ ដើរលេងលំហែរដោយថ្មើរជើង និងចំណុចពិសេសផ្សេងៗ ទៀត។ សួន...
កាលបរិច្ឆេទសាងសង់ប្រហែលជានៅសតវត្សរ៍ទី១១ ហើយមានប្រាង្គពីរតម្រៀបគ្នាជើងត្បូង។ ប្រាង្គខាងត្បូងស្ថាបនាអំពីឥដ្ឋ និងប្រាង្គខាងជើងពីថ្មបាយក្រៀម រីឯនៅទិសអាគ្នេយ៍មានហោត្រៃសាងពីថ្មបាយក្រៀម។ ប្រាសាទហាក់សាងសង់មិនទាន់រួច ដោយមិនមានចម្លាក់អ្វីទេ។ ប្រាង្គទាំងពីរហាក់ត្រូវបានសង់ឡើងនៅសម័យផ្សេងគ្នា។ នៅភាគខាងជើងប្រាសាទប...
2024 © Royal Academy of Cambodia