ទេសចរអាចសម្រាកលំហែនៅតំបន់នេះ ដែលមានតូបលក់អាហារ និងកន្លែងមុជទឹកស្ទឹងដែលហូរមកពីទំនប់ពាមល្វា ហើយកាត់សំដៅទៅទីរួមស្រុកឱរ៉ាល់ ចូលទៅស្ទឹងព្រែកត្នោត។ នៅទីនេះមានផ្ទាំងថ្មធំៗជាច្រើនកប់នៅបាតស្ទឹងសម្រួលដល់ការមុជទឺក ហើយបន្ទាប់មកអាចហូបអាហារបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសា។ ទឹកនៅតំបន់នេះហូរខ្លាំងគួរសម ដូចនេះទេសចរដែលមានអ...
សម្រាប់ប្រជាពលរដ្ឋនៅទីរួមខេត្តនិងតំបន់ជិតខាង រួមទាំងអ្នកទេសចរជិតឆ្ងាយ ពិតជាមានការលំបាកក្នុងការសម្រេចចិត្តរើសរកកន្លែងពិសាអាហារប្រកបដោយទេសភាពប្រណិត។ សួនមុន្នីជាទីលំហែពិតប្រាកដ សម្រាប់សម្រាកលម្ហែកាយ ដោយមានតូបជាច្រើន បម្រើអាហារបែបស្រុកស្រែ អាចថតរូបស្អាតៗអមដោយទេសភាពផ្កាចម្រុះពណ៌ និងស្រះទឹក។ ស...
ព្រះវិហារព្រះកែវមរកតស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៦២។ ព្រះវិហារជាស្នាដៃដ៏អស្ចារ្យនៃសិល្បៈខ្មែរ ដែលក្រាលដោយកម្រាលប្រាក់ជាង៥៣០០សន្លឹក ហើយមួយសន្លឹកៗ មានទម្ងន់១.១២៥ គីឡូក្រាម។ ហេតុនេះហើយ ទើបជ...
រមណីយដ្ឋានអាតោដួងចិត្ត ទើបទទួលបានការចាប់អារម្មណ៍ចាប់តាំងពីរដ្ឋាភិបាលបានធ្វើប្រព័ន្ធធារាសាស្ត្រនៅទីនោះរួចមក។ ទំនប់អាងទឹកស្ទឹងស្រែង២ នេះ ជាទំនប់ស្ទាក់ទឹកបន្ទាប់ពីទំនប់៣០០ នៅប៉ែកខាងលើ ដែលបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម ហើយថែមទាំងជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តមួយដែរ។ ទំនប់មានប្រវែង ២៨០០ម៉ែត្រ...
យោងតាមអក្សរសរសេរនៅខាងមុខ អគារនេះមានឈ្មោះជាផ្លូវការថា ស្នងការដ្ឋានតម្រួតក្រុង អគារនេះមាន២ជាន់ នៅទល់មុខនឹងសាលាបឋមសិក្សា។ សព្វថ្ងៃអគារនេះនៅរឹងមាំនៅឡើយ ប៉ុន្តែមិនទាន់បានកែច្នៃ ឬប្រើប្រាស់សម្រាប់មុខងារអ្វីនៅឡើយទេ។ ស្នងការដ្ឋានតម្រួតក្រុង នេះត្រូវបានសង់ឡើងតាំងពីឆ្នាំ១៩២០ ពោលគឺមានអាយុកាលជាង ១០០ឆ្នាំហើយ។ ចំ...
ប្រាសាទបន្ទាយសៀម ឬបន្ទាយសៀមកាត់សក់ កសាងឡើងអំពីថ្មបាយក្រៀម ក្នុងរជ្ជកាលស្តេច៣ព្រះអង្គ នៅសម្ភុបុរ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទភា)។ ប្រាសាទនេះខូចខាតជាទម្ងន់ដោយតួប្រាសាទទាំងមូលបានខូចខាតដោយសារការជីកកកាយរបស់មនុស្ស។ ទោះបីជាតួប្រាសាទត្រូវបានខូចខាតទាំងស្រុង តែប្រាសាទនេះ នៅសេសសល់កំ...
ក្រុមប្រាសាទចាស់ៗពីរ ដែលបានសាងសង់តាំងពីសម័យមុនអង្គរមានប្រាសាទភ្នំបាយ៉ង់ជាក្រុមធំ និងប្រាសាទតាញាណជាក្រុមតូច។ ប្រាសាទបាយ៉ង ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង មានកំពស់ ៣១៣ម ដែលយើងត្រូវធ្វើដំណើរឡើងជាង២០០ម. ដោយជើងឬ ជួលម៉ូតូឌុបជិះ។ ក្រៅពីប្រាសាទបាយ៉ង នៅលើភ្នំបាយ៉ង់ មានប្រាសាទ៤ទៀត នៅក្បែរនោះ គឺប្រាសាទព្រះគោ ប្រា...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ មានតួប្រាង្គប្រាំខ្វែងគ្នានិងមានប្រាំថ្នាក់ ហើយមានកម្ពស់ ៦៥ម៉ែត្រ និងមានកំពូល ១០៩ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមានលក្ខណៈពិសេស ដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈត...
កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០មួយទៀត ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុងទឹកស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សរ៍ទី១១ ដល់ទី១៣ បានស្ថាបនាក្នុងរជ្ជកាលព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទឧទិត្យាវរ្ម័នទី២។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងច...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័ន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ បែរមុខទៅកើត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅលិច។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។ ប្រាសាទនេះមានគូទឹកនិងស្រះមួយទំហំ ៥០x៥០ម៉ែត្រ ស្ថិតនៅចំងាយ១០០...
ទំនប់ប្រទក្យក្រឡាជាគោលដៅ លម្ហែកាយ ការជួបជុំពិសាភោជនាហាររួមគ្នា ត្បិតនៅទីនេះមានទឹកគ្រប់គ្រាន់ សម្រាប់ចុះហែលលេងយ៉ាងត្រជាក់ មានកន្លែងលក់ដូរម្ហូបអាហារ ហើយក៏អាចនាំមកជាមួយនូវ គ្រប់គ្រឿងបរិភោគផ្ទាល់ខ្លួន ឬជាក្រុមគ្រួសារព្រោះមានទីកន្លែងសមរម្យទាំងលើខ្នងទំបន់ ទាំងបរិ វេណជុំវិញដែលហ៊ុមព័ទ្ធដោយជួរភ្នំដ៏ស្រស់បំព្...
រមណីយដ្ឋានកែឆ្នៃមួយនាស្រុកសំឡូត ដែលទាក់ទាញទេសចរមកពីជិតឆ្ងាយនោះ ទំនងជាធ្វើឱ្យយើងទាយថាទីនេះច្បាស់ជាសម្បូរទៅដោយដើមគ្រញូងមិនខាននោះទេ។ គេបានតំណាលថា កាលពីមុនមានគល់គ្រញូងងាប់ដ៏ធំមួយដើមធ្លាក់អណ្ដែតតាមទឹកស្ទឹងពីតំបន់ព្រៃភ្នំខាងលើ ហើយក៏មកទើរនៅទីនេះក៏ដោយសារតែមានផ្ទាំងថ្មច្រូងច្រាងជាច្រើន ទើបក្រោយមកអ្នកភូមិក៏ប្...
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពាននេះស្ថិតនៅលើផ្លូវបុរាណពីអង្គរធំទៅកោះកេរ ជាស្ពានថ្មបាយក្រៀមលាតសន្ធឹងនិរតី-ឦសានមានបង្កាន់ដៃធ្វើពីថ្មភក់ និងរន្ធត្រដេវ៧ បណ្ដោយប្រវែង៣០ម៉ែត្រនិងទទឹង១០ម៉ែត្រ។
ភ្នំចាស់ជារមណីយដ្ឋានបុរាណវិទ្យា មានប្រវត្តិដិតដាមរឿងរ៉ាវអបិយជំនឿជាច្រើន។ ប្រជាពលរដ្ឋមានជំនឿលើបារមីភ្នំ និងតែងតែរៀបចំពិធីឡើងភ្នំជារៀងរាល់ឆ្នាំ នៅពេលចូលឆ្នាំខ្មែរ។ រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់មានរឿងពាក់ព័ន្ធយ៉ាងច្រើនទៅនឹងប្រវត្តិសាស្ត្រ ហើយក៏ជាទីដែលប្រជាពលរដ្ឋនៅក្នុងតំបន់មានជំនឿទៅលើបារមីភ្នំផងដែរ។ ជា...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
2024 © Royal Academy of Cambodia