ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា ឆ្នេរសមុទ្ទកែវផុស បានបើកឱ្យពលរដ្ឋចូលលេងដោយមិនគិតថ្លៃ។ លោកបានចំណាយប្រាក់មិនតិចជាង១០លានដុល្លារសហរដ្ឋអាមេរិកនិងរយៈពេល២០ឆ្នាំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រែក្លាយពីឆ្នេរកែវផុស ដែលសម្បូរដោយល្បាប់ភក់ ឱ្យក្លាយជាឆ្នេរដែលមានខ្សាច់សស្អាត អាចឱ្យអ្នកទេសចរចុះងូតទឹកលេងកម្សាន្ត...
ភ្នំឬវត្តជីតាពេជ្រជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិដែលមានភ្នំមួយដែលសំបូរទៅដោយម្លប់ ព្រៃឈើដ៏ត្រជាក់ ហើយនៅលើកំពូលភ្នំមានរូបសំណាកព្រះពុទ្ធរូបដ៏ធំ កម្ពស់១៣.៥០ម៉ែត្រ ធ្វើអំពីថ្មភក់មួយឈរ បែរមុខទៅទិសខាងកើត។ ដើម្បីឡើងទៅកាន់ទីនោះ ភ្ញៀវត្រូវឆ្លងកាត់កាំ ជណ្ដើរប្រមាណជាង ២០០ កាំ ដើម្បីទៅទស្សនាសោភ័ណភាពស្រស់បំព្រង លើកំ...
រមណីយដ្ឋានចេតិយឃុនឆាងជាកន្លែងទាក់ទាញភ្ញៀវទេសចរទៅទស្សនាញឹកញាប់ជាងគេក្នុងខេត្តកោះកុង ព្រោះស្ថិតនៅជិតទីរួមខេត្ត។ ឃុនឆាងឃុនផែន ជាប្រវត្តិនៃស្នេហាត្រីកោណរវាងឃុនឆាង ឃុនផែន និងនាងភឹម ដោយឃុនឆាងមានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមានបានទៅដណ្ដឹងយកនាងភឹមធ្វើ ជាប្រពន្ធ។ ប៉ុន្តែនាងភឹម ដែលមានសង្ស...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតីដូចគ្នានឹងប្រាសាទលិង្គ១និង២ ប៉ុន្តែបានបាក់រលំអស់សល់តែជញ្ជាំងខ្លះៗ។ នៅចំកណ្ដាលមានតម្កល់សិវលិង្គដ៏ធំមួយដែលបាក់រលំ មានស្ថានភាពដូចជាកាណុងកាំភ្លើងធំទៅវិញ។
ទំនប់នេះជាទីទប់ទឹកសម្រាប់ស្រែប្រាំង មានឈ្មោះដើមថា បឹងព្រីង។ ជាទីលំហែពេញនិយមសម្រាប់គ្រប់វ័យជាពិសេសក្នុងរដូវវស្សា។ ដោយទំនប់នេះជាទំនប់បង្ហូរ ហេតុនេះប្រសិនបើភ្លៀងធ្លាក់ច្រើននោះ ក៏អាចកាត់ផ្ដាច់ចរាចរមួយរយៈផងដែរ។ ក្នុងពេលនោះការងូតទឹកកម្សាន្តរបស់ភ្ញៀវធ្វើឡើងនៅលើតួទំនប់តែម្ដង។
ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត។ ឋានសួគ៌បូកគោ មានទំហំជាង១៤០,០០០ ហិកតា ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រ ប្រមាណ១.០៨០មែត្រ។ តំបន់នេះមានបន្ទប់ស្ដង់ដា និងបន្ទប់ប្រណិតជាង៤១២បន្ទប់។ តំបន់អាហាររដ្ឋានដ៏សម្បូរ...
ប្រាសាទកសាងតំណាលគ្នានឹងប្រាសាទព្រះវិហារដែរ គឺនៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានតួនាទីជាក្បាលជណ្ដើរសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារ។ ប្រាសាទនេះមានវត្ថុធាតុសំណង់ជាថ្មបាយក្រៀមនិងថ្មភក់ដែលមានរាងជាខឿនថ្មបាយក្រៀមរំលេចខាងក្រៅដោយថ្មភក់ និងមានកាំជណ្ដើរឡើងដល់លានវែងមួយ។ ទីនេះប្រហែលជាទីតាំងសម្រាប់ឈប់សម្រាកមុនឡើងតាមជ...
ភ្ញៀវជាច្រើនធ្វើដំណើរទៅមណ្ឌលគិរីច្រើនសំដៅទៅរកតែទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញតែភាគច្រើនគេមិនបានចាប់អារម្មណ៍ឬមិនបានដឹងអំពីទឹកធ្លាក់រាក់ជាងគេ និងខ្ពស់ជាងគេបំផុតក្នុងខេត្តនេះទេ។ ទឹកធ្លាក់ពីរកន្លែង លែងអងនិងលែងឃិន ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែ និងងូតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់។ ក្រោមដើមឈើមានម...
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទទោលសង់ពីថ្មបាយក្រៀមនិងឥដ្ឋ មានជាន់បញ្ឆោត៤ជាន់ មានយ៉លយវែងទៅមុខជាសសរ ធ្វើពីថ្មភក់ មានលានថ្មបាយក្រៀមនិងហោត្រៃនៅទិសអគ្នេយ៍ប្រាសាទ និងមានស្រះទឹកចម្ងាយប្រហែល១០០ម៉ែត្រខាងកើត។
ក្នុងវត្តនេះ មានព្រះវិហារដ៏ចំណាស់មួយមានរូបគំនូរលើជញ្ជាំង មានលក្ខណៈដូចគ្នានឹងគំនូរនៃថែវព្រះវិហារព្រះកែវមរកត។ រូបគំនូរទាំងនោះត្រូវបានរលុបខ្លះៗដោយដំបូលទ្រុឌទ្រោម ជាពិសេសសំណង់សាលាឆាន់ ដែលជាសំណង់ដែលធ្វើពីប្រដឺសឫស្សីបៀកកំបោរពីលើនោះ បានរបេះធ្លាក់ បាក់បែកជាបន្តបន្ទាប់។ វិហារនេះសព្វថ្ងៃ ត្រូវបានអភិរក្សដោយអង្...
ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមាន...
កោះរាជបុត្រនិងឆ្នេរទាំងឡាយក្នុងតំបន់អតីតឧទ្យានជាតិរាម សុទ្ធតែស្ថិតក្នុងគម្រោងវិនិយាគរបស់ក្រុមហ៊ុនចិន។ ថ្វីត្បិតតែគេជាអាចនៅចេញចូលបាន ប៉ុន្តែគេមិនដឹងពីអនាគតនៃតំបន់នេះនោះទេ រួមមានឆ្នេរប្រាក់ ឆ្នេរមាស និងឆ្នេរនានា ដែលចេញចូលតាមរបាំងរបស់ក្រុមហ៊ុន។ ដើមឡើយទីនេះជាកន្លែងរស់នៅរបស់សត្វស្វា សំពោច បង្គួយ និងបក្សា...
ប្រាសាទសង់ក្នុងឆ្នាំ ៩៦៩ ឧទ្ទិសថ្វាយនិកាយត្រីភុវនមហេស្វរៈ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នដោយព្រះរាជគ្រូរបស់ព្រះអង្គ។ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋលំអដោយចម្លាក់ថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃចំនួនពីរធ្វើពីឥដ្ឋនៅជ្រុងឦសាននិងអាគ្នេយ៍។ ប្រាសាទមានខ្លោងទ...
បឹងយក្សម៉ាយឬហៅបឹងយក្សមេម៉ាយជាបឹងដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាលទ្ធផលបន្ទុះភ្នំភ្លើងទាំងអស់។ បឹងមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះនៅរដូវវស្សាអាចមានការលំបាកខ្លាំងឬត្រូវកាត់ផ្តាច់បណ្ដោះអាសន្នដោយទឹកជន់លិចផ្លូវ។ ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយនៅរដូវប្រាំងអាចប្រព្រឹត្តទៅបានប...
2024 © Royal Academy of Cambodia