ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី២ ពាក់កណ្តាលសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា មានរចនាបថប្រែរូប។ ប្រាសាទបាក់រោងសាងពីឥដ្ឋមានប្រាង្គទោលចំហទ្វារទៅទិសខាងកើតមិនមានកំពែងទេតែមានគូទឹកព័ទ្ធជុំវិញនិងមានស្រះខាងកើត។ ប្រាសាទនេះមានរាងបួនជ្រុងស្មើបែរមុខទៅកើត មានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប...
ស្រះឈូក កំពត ឬក៏គេច្រើនហៅថា ស្រះឈូក ជាស្រះទឹកបុរាណមួយដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរអភិវឌ្ឍន៍ឱ្យក្លាយជា រមណីយ៍ដ្ឋានដ៏ស្រស់ត្រកាល។ មនុស្សម្នាបានទៅសម្រាកលំហែកាយនៅទីកន្លែងនោះជាច្រើនហូហែរ ជាពិសេសគឺភ្ញៀវទេសចរដែលបានឆ្លងកាត់ និងសម្រាកក្នុងខេត្ត ជាពិសេសនៅពេលរសៀលល្ងាច។ ទីនេះមានខ្យល់អាកាសបរិ...
ប្រាសាទនេះសង់នៅចុងសតវត្សរ៍ទី១១ ដើម្បីបូជាព្រះសិវៈ ក្នុងរជ្ជកាលស្ដេចជាច្រើនអង្គរួមមាន ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៦២៥ ម៉ែត្រនៃភ្នំដងរែក។ ប្រាសាទមានទីតាំងដ៏អស្ចារ្យបំផុតក្នុងចំណោមប្រាសាទដែលបានសាងសង...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ នៅចុងសតវត្សរ៍ទី១០ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើតនិងគូទឹកមួយ។
រមណីយដ្ឋានឆ្នេរកោងកាង ដែលស្ថិតនៅជិតឆ្នេរនេសាទដែរនោះ ក៏មានទិដ្ឋភាពធម្មជាតិលំអដោយព្រៃកោងកាង និងឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសគួរឱ្យចង់គយគន់។ សកម្មភាពកម្សាន្តមាន ការបោះតង់គេងជាមួយធម្មជាតិ, ស្នាក់នៅផ្ទះបឹងកាឡូ, មើលទេសភាពថ្ងៃលិច, ថតរូប, ជិះម៉ូតូទឹក, ទូកកាយ៉ាក់ និង អូប័រ ឬមួយក៏ជិះគោយន្តជាក្រុមទៅចាប់អយស្ទ័រ...
បរិវេណវត្តជ័យមង្គល គឺជាអតីតមន្ទីរសន្ដិសុខ និងកន្លែងសម្លាប់របស់ខ្មែរក្រហម។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅជាច្រើនត្រូវបានគាស់ ហើយអដ្ឋិធាតុដែលនៅរាយប៉ាយក៏ត្រូវប្រជាជនប្រមូលយកមកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងដើម្បីទុកជាការគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ទៅ។ តាមសម្ដីអ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះត្រ...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ដែលលំអដោយផ្ដែរមួយផ្ទាំង និងទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទបានរលំបាក់អស់សល់តែមេទ្វារនៅបញ្ឈរ។
ប្រាសាទថ្មដាប់ មានរចនាបថគូលែន សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយបែរមុខទៅទិសខាងកើត មានកំពែងឥដ្ឋព័ទ្ធជុំវិញដែលបែកបាក់អស់។ ប្រាសាទនេះជាស្ថាបត្យកម្មដ៏ល្អវិចិត្រមួយមានភាពលេចធ្លោជាងប្រាសាទផ្សេងៗលើភ្នំគូលែន។ ផ្តែរនិងសសរពេជ្...
នៅបរិវេណជុំវិញភ្នំរាប់បាត្រមានភ្នំថ្មជាច្រើន ដែលមានដុំថ្មតូចធំរកេតរកូត បង្កើតបានជា ទស្សនីយភាពមួយគួរឱ្យចង់ទស្សនា។ នៅតំបន់នោះក៏មានការបង្កើតជាកន្លែងកម្សាន្តឯកជនតូចៗ ជូនដល់ភ្ញៀវដែលចង់សម្រាកលំហែជាលក្ខណៈគ្រួសារ និងមានបម្រើសេវាម្ហូបអាហារផងដែរ។ ការធ្វើដំណើរតាមជើងភ្នំនៅម្ដុំនេះអាចឱ្យភ្ញៀវបន្ធូរអារម្មណ៍និងផ្ល...
វត្តកែវវិជ័យបានត្រូវជ្រើសជាវត្តទេសចរណ៍គំរូ និងមានរបងជាថ្នល់ព័ទ្ធជុំវិញ ប្រកបដោយសមិទ្ធិផលជាច្រើនកុះករពេញក្នុងវត្ត។ វត្តនេះចាប់ផ្ដើមកសាងឡើង តាំងពីឆ្នាំ ១៨៥៩ មក ដោយមានព្រះចៅអធិការដំបូងព្រះនាម កែវ កឹម ហើយក្រោយមកត្រូវបានតែងតាំងជាព្រះមេគណខេត្តពោធិ៍សាត់ផងដែរ។ ក្នុងរបបប៉ុលពតនៅឆ្នាំ១៩៧៥ ព្រះសង្ឃទាំងអស់ត្រូវប...
ព្រះវិហារបុរាណដែលស្ថិតនៅក្នុងវត្តនេះក៏ដូចជាព្រះវិហារនៃវត្តស្វាយមាសដែរ មានរចនាបថចំណាស់ ដោយត្រូវបានជួសជុលនិងលាបលនសាជាថ្មី និងរក្សាទ្រង់ទ្រាយដើមទាំងអស់។
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃការសាងសង់បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។ ពេលបច្ចុប្បន្នទីនេះត្រូវបានប្រគល់...
ប្រាសាទពណ្ណរាយ ឬប្រាសាទភ្នំព្រះនរាយណ៍ មានទីតាំងស្ថិតនៅលើកូនភ្នំមួយ មានកម្ពស់ ប្រមាណ៨០ម. ដែលត្រូវឡើងតាមជណ្ដើរ ប្រមាណ ២០៨កាំ។ ប្រាសាទនេះបែកបាក់អស់ប្រាង្គខាងជើងមួយ នៅសល់តួប្រាង្គចំនួនពីរ ដែលមានប្រាង្គ ទំហំ ៤ x ៤ម. និងកំពស់ ៨ម.។ ប្រាសាទកសាងឡើងអំពីឥដ្ឋ និងថ្មភក់ជាមេទ្វារ និងសន្លឹកផ្ដែរជាថ្មភក់ដែរ។ សាងសង់...
មានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ វត្តកែវត្រូវបានកសាងឡើងនៅឆ្នាំ១៧៧២។ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ ទើបគេឱ្យឈ្មោះថា វត្តកោះកែវ ឬ វត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងឈ្មោះវត្តដទៃទៀត ក៍បានប្ដូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ។ ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយ ប្រាសាទបុរ...
2024 © Royal Academy of Cambodia