Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំបឹងមាលា សៀមរាប
313 km ពីរាជធានី
ប្រាសាទដូនចាន់, ប្រាសាទវត្តព្រះកេតុមាលា

ផែនទី

អាហារ

សណ្ឋាគារ

56.9 km ពី សៀមរាប

ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយចំពោះពុទ្ធសាសនា មហាយាន ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយ និងនៅខាងត្បូង មានបង្អួចមានចំរឹង។ សំណង់ហោត្រៃមួយធ្វើពីថ្មបាយក្រៀម និងមានកំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀមមាន កម្ពស់ ២ ម៉ែត្រ មានទំហំ ៣០...

ឃុំហាន់ជ័យ ខេត្តកំពង់ចាម
138 km ពីរាជធានី
ប្រាសាទគុកខាងជើង

ផែនទី

អាហារ

សណ្ឋាគារ

21.7 km ពី ខេត្តកំពង់ចាម

ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រ...

ឃុំព្រះដំរី ខេត្តកំពង់ធំ
214 km ពីរាជធានី
ទំនប់សាមសិបកញ្ញា

ផែនទី

អាហារ

សណ្ឋាគារ

46.9 km ពី ខេត្តកំពង់ធំ

ទំនប់ធារាសាស្ត្រមួយ ដែលជាសំណង់បម្រើវិស័យកសិកម្ម មានទេសភាពរដូវវស្សាមានទឹកពេញប្រៀប ហើយនៅរដូវទឹកសម្រកមានការនេសាទនៅចំតំបន់មុខទឹកនេះយ៉ាងអ៊ូអរ។ នៅទីនេះយើងអាចឃើញទិដ្ឋភាពនៃការនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋក្នុងតំបន់និងមានការលក់ដូរផលិតផលនេសាទស្រស់ៗនៅលើទំនប់ផ្ទាល់តែម្ដង។

សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន
371 km ពីរាជធានី
វត្តកោងកាង, វត្តរតនសោភ័ណ

ផែនទី

អាហារ

សណ្ឋាគារ

1.2 km ពី ខេត្តប៉ៃលិន

វត្តនោះជាវត្តនេះ​បានកសាង​ឡើងនៅក្នុងគ្រឹស្គសករាជ​១៩៤២ ​​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​លោកតាឪ ឡឹក សេន ភិក្ខុខ្មែរសុរិន្ទ​។ មូលហេតុដែលបានដាក់​ឈ្មោះ​វត្តនេះថា រតនសោភ័ណដោយសំដៅទៅលើន័យថា ជាទី​គោរពបូជាព្រះរតនត្រ័យដ៏ប្រសើរក្រៃលែង រីឯ​អ្នកស្រុកគេនិយម​ហៅ​ថាវត្ត​កោងកាង ដោយ​ហៅ​ទៅតាមទីកន្លែងវត្តនេះ ពីដើមសម្បូរទៅ​ដោយដើម...

ឃុំតាប៉ុន ខេត្តបាត់ដំបង
298 km ពីរាជធានី
ស្តូបវត្តសម្ដេច, ស្តូបវត្តរាជវរារាម

ផែនទី

អាហារ

សណ្ឋាគារ

16.9 km ពី ខេត្តបាត់ដំបង

អដ្ឋិធាតុរាយប៉ាយមួយចំនួនដែលស្ថិតនៅក្នុងបូជនីយដ្ឋានវត្តសមេ្ដចមុនី ជាអដ្ឋិធាតុដែលប្រជាជនគាស់បានពីរណ្ដៅជុំវិញបរិវេណវត្តសមេ្ដចមុនីកាលពីអំឡុងឆ្នាំ១៩៨០។ ឆ្អឹងភាគច្រើនត្រូវបែកបាក់ជាកំណាត់ៗ និងមានសភាពពុកផុយ។ អដ្ឋិធាតុយ៉ាងច្រើនកាលពីមុន ឥឡូវនេះនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ បូជនីយដ្ឋាននេះសង់ឡើងជាទ្រង់ទ្រាយចេតិយ...

ឃុំស្អាងភ្នំ ខេត្តកណ្ដាល
33.0 km ពីរាជធានី
ភ្នំស្អាង

ផែនទី

អាហារ

សណ្ឋាគារ

23.2 km ពី ខេត្តកណ្ដាល

ភ្នំស្អាងគឺកន្លែងកម្សាន្តបែបវប្បធម៌ និងធម្មជាតិមួយ ដែលមានវត្តមួយបានសាងសង់នៅលើកំពូលភ្នំ ដែលពីលើនោះយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ ភ្នំស្អាង មិនមានដើមឈើច្រើន ដូចភ្នំធន្តមន្តទេ ប៉ុន្តែនៅជុំវិញវត្តមានបឹងដ៏ធំមួយសម្បូរទៅដោយត្រី ផ្ការំចង់ និងព្រលិត ហើយក្រៅពីជិះទូក អ្នកទេសចរ អាចរីករាយជាមួយនឹ...

ឃុំខ្នារពោធិ សៀមរាប
310 km ពីរាជធានី
ប្រាសាទបន្ទាយអំពិល

ផែនទី

អាហារ

សណ្ឋាគារ

31.9 km ពី សៀមរាប

ប្រាសាទបានកសាងឡើងនៅសតវត្សរ៍ទី១២ នៅរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ទីតាំងស្ថិតនៅប្រមាណ ១០០ ម៉ែត្រ ខាងជើងផ្លូវបុរាណ។ ប្រាសាទមានកំពែងពីរជាន់ក្នុងនោះមានប្រាង្គមួយរាងបួនជ្រុងស្មើសង់លើខឿនមួយ ធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតមានយ៉អមដោយបង្អួច ឯមុខបីផ្សេងទៀតនៃប្រាង្គជាទ្...

ឃុំដារ ខេត្តកំពង់ឆ្នាំង
200 km ពីរាជធានី
ទឹកជ្រោះអូរដាសិលាទូកមាស

ផែនទី

អាហារ

សណ្ឋាគារ

27.6 km ពី ខេត្តកំពង់ឆ្នាំង

តំបន់ទេសចរណ៍ទឹកធ្លាក់ពីលើភ្នំដា ជាតំបន់ទេសចរណ៍ធម្មជាតិដែលអ្នកស្រុកនិងប្រជាពលរដ្ឋជិតឆ្ងាយតែមកមុជទឹកកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងខែវស្សាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំ។ តំបន់នេះមានគណៈកម្មការគ្រប់គ្រងតាំងពីឆ្នាំ២០០៥ ហើយមានទឹកធ្លាក់អាចមកលេងកម្សាន្តបានតែក្នុងខែវស្សាមានភ្លៀងធ្លាក់មកច្រើនគឺមានប្រមាណជាង...

ឃុំទំនប់រលក ខេត្តព្រះសីហនុ
193 km ពីរាជធានី
ឆ្នេរថ្មយក្ស

ផែនទី

អាហារ

សណ្ឋាគារ

26.3 km ពី ខេត្តព្រះសីហនុ

ក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងឆ្នេរថ្មយក្ស មានព្រៃកោងកាងហើយ ក៏មានកន្លែងអង្គុយលេងជាច្រើន ដូចជាតូប ស្ពានលយចូលសមុទ្រ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យផងដែរ។ ទីនេះជារមណីយដ្ឋានប្លែកមួយកន្លែងអមដោយទេសភាពផ្ទៃសមុទ្រ ស្រស់បំព្រងក្រៃ...

ឃុំអំពិល សៀមរាប
310 km ពីរាជធានី
គ្រឹះប្រាសាទបន្ទាយក្បាលចិន

ផែនទី

អាហារ

សណ្ឋាគារ

20.8 km ពី សៀមរាប

ទីវត្តនេះមានគ្រឹះប្រាសាទសម័យមហានគរមួយ ដោយខឿនសង់ពីថ្មបាយក្រៀម ឯតួប្រាសាទត្រូវបាក់បែក នៅសេសសល់គ្រឿងបង្គំមួយចំនួន។ ប្រាសាទនេះកសាងនៅក្នុងសតវត្សរ៍ទី១១ នៃ គ.ស. ប្រហែលក្នុងសិល្បៈ ឃ្លាំង និង បាភួន។ ប្រាសាទត្រូវបានគេចាក់ដីបំពេញរហូតដល់ពេញមួយកំពែងកម្ពស់ប្រហែលពីរមែត្រ ហើយមិនដឹងកាលបរិច្ឆេទច្បាស់លាស់។ ទាក់ទងនឹងឈ្...

ឃុំស្ដៅ ខេត្តព្រះវិហារ
304 km ពីរាជធានី
ប្រាសាទតាបស

ផែនទី

អាហារ

សណ្ឋាគារ

81.5 km ពី ខេត្តព្រះវិហារ

ប្រាសាទប្រហែលជាសង់នៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គទោលដែលធ្វើពីថ្មបាយក្រៀម សង់លើកូនភ្នំមួយ បែរមុខទៅកើតតាមស៊ុមថ្មភក់ជាមួយផ្ដែរមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀតនិងសង់លើខឿនថ្មបាយក្រៀមមួយ។

សង្កាត់ព្រៃធំ ខេត្តកែប
175 km ពីរាជធានី
សួនមេអំបៅ

ផែនទី

អាហារ

សណ្ឋាគារ

3.3 km ពី ខេត្តកែប

ការលំហែកម្សាន្តនៅសួនសត្វមេអំបៅពិតជាធ្វើឲ្យអារម្មណ៍ទេសចរស្រស់ថ្លា ព្រោះមានអាកាសធាតុល្អ អមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលគ្មានពីរ។ បរិវេណសួនទាំងមូលរំលេចដោយសួនផ្កាគ្រប់ប្រភេទចម្រុះពណ៌ សួនចិញ្ចឹមមេអំបៅ អាងចិញ្ចឹមត្រី និងទ្រុងចិញ្ចឹមដង្កូវនាង។ ទីនោះក៏មានអាហារដ្ឋានសម្រាប់បម្រើសេវាដល់ភ្ញៀវយ៉ាងសមរម្យផងដែរ។ សួនមេ...

ឃុំផ្សារ ខេត្តកំពង់ឆ្នាំង
115 km ពីរាជធានី
ផ្ទះខ្មោចស័ក្ដិសិទ្ធិ

ផែនទី

អាហារ

សណ្ឋាគារ

24.4 km ពី ខេត្តកំពង់ឆ្នាំង

ទីផ្ទះនេះកាលដើមឡើយជាកម្មសិទ្ធរបស់កសិការិនីម្នាក់ដែលចំណាយពេលភាគច្រើនរស់នៅឫចំការនៅឃុំកំពង់ព្រះគគីរ។ ម្ចាស់ផ្ទះបានទិញផ្ទះចាស់ពីស្រុកលើយកមកសង់លើដីនេះ ប៉ុន្តែពុំសូវបានរស់នៅជាប់លាប់ទេ គឺស្នាក់នៅតែរដូវធ្វើស្រែ។ អ្នកភូមិនៅទីនោះធ្លាប់បានឃើញរឿងចម្លែក ដូចជាមានពន្លឺភ្លើងនិងសំឡេងរអ៊ូនៅក្នុងផ្ទះជាដើម។ លើសពីនេះទោះ...

ឃុំមានរិទ្ធ ខេត្តកំពង់ធំ
246 km ពីរាជធានី
បឹងក្រញ៉ាក, បឹងរស្មីភូមិពីរគិរីបឹងក្រញ៉ាក

ផែនទី

អាហារ

សណ្ឋាគារ

78.5 km ពី ខេត្តកំពង់ធំ

សហគមន៍អេកូទេសចរណ៍ធម្មជាតិ រស្មីភូមិពីរគិរីបឹងញ៉ាក ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤។ តំបន់ទេសចរណ៍នេះ លាតសន្ធឹងក្នុងព្រៃសហគមន៍ចំនួនពីរ និងមាន បឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលហ៊ុំព័ទ្ធ ដោយព្រៃឈើនៅត្រើយខាំងកើត និងមានផ្ទៃដីសរុបចំនួន១៩៣ហិកតា។ ទេសចរជាច្រើនបានមកទស្សនានិងកម្សាន្តនៅទីនេះ ដើម្បីហែលទឹកលេង និងជិះទូកកម...

ឃុំឫស្សីលក សៀមរាប
280 km ពីរាជធានី
ប្រាសាទថ្នល់ដាច់, ប្រាសាទទំនប់អន្លង់ក្រវិល

ផែនទី

អាហារ

សណ្ឋាគារ

49.6 km ពី សៀមរាប

ជាប្រាសាទកសាងនៅសតវត្សរ៍ទី១០ មានរចនាបថកោះកេរ ឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូត្រីមូត៌។ វាមានប្រាង្គបីសង់តម្រៀបគ្នាពីជើងទៅត្បូង ភ្ជាប់ពីមួយទៅមួយដោយបន្ទប់ រចនាលំអដោយបង្អួចបញ្ឆោតតូចៗ។ នៅឯខាងមុខខាងស្តាំ មានហោត្រៃមួយរចនាអំពីឥដ្ឋដុតយ៉ាងល្អប្រពៃបែរមុខទៅលិច មានទ្វារបញ្ឆោតនៅខាងកើតនិងមានបង្អួចមាន ចំរឹងនៅខាងជើង។ កំពែង...