មាត់ទន្លេកំពង់ឆ្នាំងប្រកបដោយទេសភាព ទន្លេ និងភ្នំដ៏ស្រស់ស្អាត។ ពីទីនេះទៅគេអាចមើលឃើញរូបរាងនៃភ្នំនាងកង្រី និងទឹកទន្លេសាបដែលហូរកាត់ទីនេះ។ តំបន់នេះជាកន្លែងប្រមូលផ្តុំភ្ញៀវទេសចរ ជាពិសេសវាក៏ជាតំបន់ពាណិជ្ជកម្មដ៏សកម្មផងដែរ គឺជាទីដោះដូរទំនិញរបស់អ្នករស់នៅក្នុងទន្លេសាប ព្រមទាំងអ្នកស្រុកកំពង់លែងដែលមានកំពង់ដទៅកាន...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទឧទិត្យាវរ្ម័នទី២ នៅពាក់កណ្ដាលសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរធ្វើពីថ្មបាយក្រៀម ហើយហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើត និងគូទឹកមួយ។
ប្រាង្គ K១ ដែលបែរមុខទៅទិសខាងលិចទល់នឹងប្រាង្គ K២ ទំនងជាសំណង់ហោត្រៃរបស់ប្រាង្គ K២ នោះហើយ។ ប្រាង្គ K២ ពុំមានក្បាច់លម្អអ្វីឡើយ ពោលគឺអាចជាសំណង់សង់មិនទាន់ហើយ។ តាមរយៈស្លាកស្នាមដែលបន្សល់ទុក គេយល់ថាមានអគារមួយបន្តចេញពីតួរបស់ប្រាសាទមកខាងកើតដែលភ្ជាប់ដោយញកមួយ ហៅថា មណ្ឌប។ ប្រសិនបើប្រាង្គ K១ ពិតជាហោត្រ័យរបស់ប្រាង្...
ប្រាសាទដែលនៅគង់វង្សរូបរាងមួយនេះសង់នៅលើតំបន់ទីប្រជុំជនចាស់ តាំងពីបុរាណមុនពេលគេកសាងប្រាសាទទៅទៀត។ ទីទួលប្រាសាទនោះជាទីកប់សពពីសម័យបុរាណ ដែលសបញ្ជាក់ពីភាពចំណាស់នៃទីប្រជុំជនបុរាណមួយនេះ។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅខាងកើតមិនមានទ្វារបញ្ឆោតទេ។ ប្រាង្គនេះមានជ្រុងប្រវែងប្...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ ទើបសម័យក្រោយមកនេះគេហៅថា ប្រាសាទច្រាបជាផ្លូវការជារៀងមក។ ដល់បច្ចុប្បន្ននេះ។ ប្រាសាទមានកំពែងការពារពីរជាន់ ធ្វើអំពីថ្មបាយក្រៀមដូចគ្នា ដោយកំពែងទី១ឬកំពែងខាងក្នុងរត់ជួរជើងទៅត្បូង បែរមុខទៅរកទិស ខាងលិចតាមស៊...
ប្រាសាទត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី១១មក ហើយបន្តជាច្រើនជំនាន់ទើបប្រកបដោយរចនាបថខុសៗគ្នានិងមានលក្ខណៈស្មុគស្មាញ។ ប្រាសាទភ្នំសណ្ដកសាងលើចង្កេះភ្នំសណ្ដកដែលមានរយៈកម្ពស់មិនលើសពី១០០ម៉ែត្រ ពង្រីកទីធ្លាដោយកាត់ថ្មភ្នំនៅតាមចង្កេះភ្នំ។ វត្ថុធាតុសម្រាប់សំណង់មានឥដ្ឋ, ថ្មភក់, និងថ្មបាយក្រៀម។ ប្រាសាទនេះមានប្រាង្គជាច...
ទំនប់ធារាសាស្ត្រមួយ ដែលជាសំណង់បម្រើវិស័យកសិកម្ម មានទេសភាពរដូវវស្សាមានទឹកពេញប្រៀប ហើយនៅរដូវទឹកសម្រកមានការនេសាទនៅចំតំបន់មុខទឹកនេះយ៉ាងអ៊ូអរ។ នៅទីនេះយើងអាចឃើញទិដ្ឋភាពនៃការនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋក្នុងតំបន់និងមានការលក់ដូរផលិតផលនេសាទស្រស់ៗនៅលើទំនប់ផ្ទាល់តែម្ដង។
រមណីយដ្ឋានធម្មជាតិភ្នំពោនមានទីតាំងស្ថិតនៅជិតបង្កើយនិងឆ្នេរសមុទ្រ ដែលមានលក្ខណៈអំណោយផលល្អដល់ភ្ញៀវទេសចរក្នុងការកម្សាន្ត និងថតផ្ដិតយករូបភាព។ ទីនេះមានទេសភាពធម្មជាតិ ព្រៃព្រឹក្សាស្រស់បំព្រង ព្រមទាំងមានឆ្នេរខ្សាច់ មាត់សមុទ្រល្អស្អាត។ នៅក្នុងបរិវេណវត្តនេះ មានសង់នូវ ព្រះពុទ្ធរូបមួយព្រះអង្គ ដែលគេហៅថា ទ្រង់វិត...
សារមន្ទីរកសាងឡើងក្នុងឆ្នាំ២០០៤ ដោយមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរនេះស្ថិតនៅក្នុងទីក្រុងហើយសង់តាមលក្ខណៈរចនាបថខ្មែរ។ ថវិកាសម្រាប់កសាងសារមន្ទីរនេះ គឺបានមកពីកម្រៃនៃការខ្ចីវត្ថុបុរាណសម្រាប់ការតាំងពិព័រណ៌នៅក្រៅប្រទេស។ មានវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ថ្ម រូបចម្លាក់ឈើ គ្រឿងលម្អប...
ដំណើរសសៀរតាមមាត់ទន្លេទីរួមខេត្តពីគល់ស្ពានគីហ្សូណាទៅត្បូង អាចនាំយើងទៅដល់ស្ពានឫស្សីឆ្លងទៅកោះប៉ែន។ ស្ពានប្រដឺសឫស្សីដ៏ល្បីនេះត្រូវសង់ឡើងជារៀងរាល់ឆ្នាំ អស់ឫស្សីប្រមាណ៤ម៉ឺនដើម ហើយក្រោយពីរូសរួច នាឆ្នាំបន្ទាប់ត្រូវជំនួសបន្ថែមឫស្សីថ្មីជាងមួយម៉ឺនដើម។ វាជាស្ពានដែលជាប់ក្នុងបញ្ជីស្ពានពិសេសក្នុងពិភពលោក ប៉ុន្តែដោយ...
ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។
ប្រាសាទតាសោម ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ក្នុងគោលបំណងធ្វើជាអគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈព្រោះគេឃើញផ្ដែររូបលោកេស្វរៈនៅខាងក្នុងសញ្ញាកាកបាទដូចប្រាសាទតាព្រហ្មដែរ។ ប្រាសាទតូចដែលមានរចនាបថបាយ័ននិងមានរបងព័ទ្ធជុំវិញរាងទាបផ្ទាល់ដី មានប្រាង្គបែរទៅរកគោបុរៈ។ កន្លែងរ...
ខេត្តកំពង់ធំ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀត របស់ប្រទេសកម្ពុជា រួមបម្រើឱ្យវិស័យទេសចរឱ្យកាន់ប្រសើរឡើង ដោយមានរមណីយដ្ឋានថ្មីៗជាច្រើន។ ទំនប់៦មករាបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាសំណង់ស្ទាក់ទឹកបម្រើឱ្យការស្រោចស្រប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។ នៅបរិវេណទំនប់៦មករា គ...
ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់ក...
ប្រាសាទនេះមានរចនាបថឃ្លាំងបាពួន កសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទបាក់បែកដែលសង់ឡើងជាប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ប្រកបដោយគូទឹកមួយនិងស្រះមួយស្ថិតនៅខាងកើតឆៀងខាងជើងបន្តិច។
2024 © Royal Academy of Cambodia