ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រាសាទព្រៃក្មេងបានត្រូវបាក់បែកអស់ បន្សល់ត្រឹមតែខឿន និងផ្ទាំងសិលាចារឹកនៅនឹងកន្លែងតែប៉ុណ្ណោះ។ ផ្តែរនៃប្រាសាទបុរេអង្គនេះ ក៏ត្រូវដឹកយកទៅដម្កល់ទុកនៅសារមន្ទីរគីមេប្រទេសបារាំង ដែល ជាក្បាច់ផ្តែរតំណាងរចនាបថព្រៃក្មេង ដែលគេបានរកឃើញនៅឆ្...
វត្តនេះមានសំណង់ដែលបានកសាងឡើងឱ្យមើលឃើញកំពូលប្រាំ ដូចជាកំពូលប្រាសាទអង្គរវត្តដែរ។ មុនពេលទៅដល់វត្ត យើងត្រូវឆ្លងកាត់ស្ពានមួយមានប្រវែង១០០ម៉ែត្រ ដែលពីមុនជាស្ពានឫស្សី ហើយប្រកបដោយសំណង់ថ្មីៗជាច្រើនគួរចាប់អារម្មណ៍។ ប៉ុន្តែអ្វីដែលបង្កប់ភាពអស្ចារ្យ គឺនៅចម្ងាយ ប្រមាណ ៥០០ម៉ែត្រខាងលិចវត្ត មានទួលជាកន្លែងសក្ការៈបូជាម...
ថ្មពើងអង្កាម ស្ថិតនៅជើងភ្នំត្បែង ដែលតាមប្រវត្តិរបស់រមណីយដ្ឋាននេះ អ្នកស្រុកនិទានថា កាលពីបុរាណមានមេទ័ពមួយរូបបានដឹកនាំ កងទ័ពរបស់ខ្លួនមកតាំងជំរុំលាក់ខ្លួននៅទីនេះដោយនាំមកនូវស្បៀងអាហារនិងបានធ្វើស្រែបន្ថែមនៅក្បែរៗនោះផងដែរ ដើម្បីត្រៀមជាស្បៀងសម្រាប់ការពារ កលិយុគនៅថ្ងៃអនាគត។ ដោយសារតែចំនូនស្រូវច្រើនអនេកនោះ ទើប...
ទំនប់ពហុបំណងរក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួនជាង ១៤៣ ពាន់ហិកតា និងនៅរដូវប្រាំង បានចំនួនជាង ២២ ពាន់ហិកតា។ ទំនប់នេះជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថគ្រោះយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។ ទំនប់រក្សាមានប្រវែងសរុបជិត៣គីឡូម៉ែត្រ អាច...
ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ប្រកបដោយក្បាច់ចម្លាក់ដ៏អស្ចារ្យ។ នៅលើជញ្ជាំងកំពែងខាងក្នុងឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ។ អ្នកជំនាញការបង្ហាញការចាប់អារម្មណ៍ថា ប្រាសាទនេះមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរ...
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋរត់ដូរជើង-ត្បូង បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ប៉ុន្តែគួរឱ្យសោកសា្ដយព្រោះបច្ចុប្បន្ននៅសល់តែប្រាង្គមួយដែលសល់រូបរាង។ ប្រាសាទមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍និងស្រះមួយស្ថិតនៅទិសខា...
អដ្ឋិធាតុដែលប្រមូលបានក្រោយការគាស់រណ្ដៅសាកសពនៅព្រៃធូរដុង ត្រូវប្រជាជនប្រមូលមកដាក់ក្នុងកន្លែងតែមួយ គឺនៅក្នុងចេតីយមួយក្នុងទីធ្លាវត្តអូររាំងឪ។ ព្រៃធូរដុងមានទីតាំងស្ថិតនៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្ដកំពង់ចាម។ ជីវ ហ៊ន់ អាយុ៦៨ឆ្នាំ រស់នៅភូមិលេខ១ ឃុំគងជ័យបានប្រាប់ថា ព្រៃធូរដុងជាទីតាំងសម្លាប់មនុស្ស ន...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ អ្នកស្រុកបានផ្សារភ្ជាប់ឈ្មោះប្រាសាទទៅនឹងរឿងព្រេងនៃអ្នកមានបុណ្យឈ្មោះពញាក្រែក ដែល...
វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែក...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ចុងសតវត្សរ៍ទី៩។ ប្រាសាទគោកចកដែលទើបត្រូវបានជួសជុលឡើងវិញរួចហើយ សង់ពីឥដ្ឋនិងថ្មបាយក្រៀម មានប្រាង្គពីរធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ ជ្រុងបីផ្សេងទៀតរបស់ប្រាង្គខាងត្បូងមានលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាសាទមានគូទឹកមួយទំហំ...
វត្តលើដែលស្ថិតនៅលើភ្នំមួយនៃ ខេត្តព្រះសីហនុមានកម្ពស់១៣២ម៉ែត្រ ត្រូវបានកសាងឡើង១៩៦៤។ វត្តនេះមានរូបគំនូរដែលព័ណ៌នាអំពីពុទ្ធប្រវត្តិ និងជាវត្តដ៏ចំណាស់មួយ។ អារាមមួយនេះជាទីសក្ការៈរបស់ពុទ្ធសាសនិក ជារមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញ «ទិដ្ឋភាពក្រុង» គឺទេសភាពនៃទីក្រុងព្រះសីហនុនេះផងដែរ។ ទីនេះជាសម្ប...
ប្រាសាទបានចាប់ផ្តើមស្ថាបនានៅដើមសតវត្សរ៍ទី៩បន្តដល់សតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបួនធ្វើពីឥដ្ឋសង់លើលានបួនជ្រុងទំហំ ៧០x៥០ម៉ែត្រ។ ប្រាង្គបីរត់ជួរលិចកើត ហើយប្រាង្គមួយទៀតស្ថិតនៅខាងជើង មានស៊ុមទ្វារពីថ្មភក់និងមានសសរពេជ្ររាងមូល។ ប្រាង្គខាងកើតមានសសរពេជ្ររាងប្រាំបីជ្រុង។ ប្រាសាទមានមណ្ឌបតពីប្រាង្គកណ្ដាល នៅជ...
ប្រាសាទស្ថាបនាពីឥដ្ឋ មានស៊ុមទ្វារធ្វើពីថ្មភក់ ជាប្រាង្គទោលទំហំ ៤x៤ម៉ែត្រ។ តាមរយៈរចនាបថនៃប្រាសាទ គេអាចសន្និដ្ឋានថា ប្រាសាទសង់នៅចុងសតវត្សន៍ទី១០ ដើមទី១១។ តួប្រាសាទត្រូវគេលប់ដីកប់ ធ្វើឲ្យប្រាសាទ មានកម្ពស់ទាប។ ការលើកដីលប់បែបនេះ ប្រហែលធ្វើនៅសម័យក្រោយ ដើម្បីលើកទីធ្លាឲ្យខ្ពស់និងធំទូលាយ ក្នុងគោលបំណងប្រើប្រាស...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតក្នុងបារាយណ៍។ សព្វថ្ងៃនេះមានស្ពានឈើសម្រាប់ដើរឆ្លងទៅទីនោះ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ...
2024 © Royal Academy of Cambodia