បន្តដំណើរពីកោះទន្សាយ ៥ គម. យើងអាចទៅដល់កោះពោធិ តាមកាណូត។ ពិតណាស់ថាកោះពោធិ៍ស្ថិតនៅឆ្ងាយជាងកោះទន្សាយពីរដង ប៉ុន្តែទេសចរ អាចត្រូវចំណាយដល់ទៅបីដងដើម្បីទៅកាន់ទីនោះ។ កោះពោធិ គឺជាកោះមួយ ដែលមានទេសភាពស្រស់ស្អាត អាចត្រូវ នឹងចំណង់ចំណូលចិត្តរបស់ទេសចរ ដែលនិយមបែបអេកូទេសចរណ៍ ហើយវា ក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស...
វត្តព្រះពោធិសត្វគិរីរម្យ មានភាពល្បីល្បាញ មួយរយៈចុងក្រោយ ដោយ ព្រះចៅអធិការ វត្តគីរីរម្យថ្មី ដែលមានព្រះនាមហៅក្រៅថា លោកតាឪ។ ព្រះអង្គល្បីល្បាញផ្នែក មន្តអាគមស័ក្ដិសិទ្ធិ ធ្វើឱ្យមានជំនឿពីសំណាក់បរិស័ទជិតឆ្ងាយ ហើយកសាងបាននូវសំណង់តូចធំជាច្រើននៅក្នុងវត្ត។
ភ្នំតារាជឬភ្នំតូច ជាទីដែលនាំឲ្យយើងឃើញនូវស្ថាបត្យកម្មក្នុងរបបខ្មែរក្រហម និងការរងទុក្ខវេទនាខ្លោចផ្សារបស់អ្នកទោសសម័យនោះ។ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះ ជាកន្លែងដែលពួកខ្មែរក្រហមបានកេណ្ឌកម្លាំងអ្នកដែលបានទទួលខ្លួនថាជាបញ្ញាវ័ន្ត ដែលកំណត់ជាអ្នកទោសក្នុងសម័យប៉ុលពត ឲ្យមកដាប់ថ្មភ្នំ យកទៅក្រាលជាវាលយន្តហោះដោយប្រើ...
ប្រាសាទត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី១១មក ហើយបន្តជាច្រើនជំនាន់ទើបប្រកបដោយរចនាបថខុសៗគ្នានិងមានលក្ខណៈស្មុគស្មាញ។ ប្រាសាទភ្នំសណ្ដកសាងលើចង្កេះភ្នំសណ្ដកដែលមានរយៈកម្ពស់មិនលើសពី១០០ម៉ែត្រ ពង្រីកទីធ្លាដោយកាត់ថ្មភ្នំនៅតាមចង្កេះភ្នំ។ វត្ថុធាតុសម្រាប់សំណង់មានឥដ្ឋ, ថ្មភក់, និងថ្មបាយក្រៀម។ ប្រាសាទនេះមានប្រាង្គជាច...
វាលធំ ជាតំបន់ធម្មជាតិគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង មានទំហំ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី អាចមកប្រកួតសម្រស់ធម្មជាតិវាលធំឡើយ។ នៅវាលធំគេអាចគយគន់ទេសភាព មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោ...
ក្រុមហ៊ុន ស្តាឌេវឺឡុបម៉េន និង ស្កាយឡេន បានចូលរួមបណ្ដាក់ទុន ដើម្បីរៀបចំកន្លែងកម្សាន្ត ប្រភេទរីស៊ត និង អភិវឌ្ឍជាខុនដូ។ រីស៊តនេះមានការជិះសេះ ម៉ូតូ និងការប្រណាំងឡាន និងឧទ្យាន ប្រកបដោយបទដ្ឋានអន្តរជាតិ ធ្វើឱ្យតំបន់នេះ ក្លាយទៅជាទីក្រុងរណបមួយលាតសន្ធឹង នៅលើផ្ទៃដី ជាង ២០០០ ហិកតា ស្ថិតនៅក្នុងតំបន់ដ៏ល្អមួយដែលមា...
វត្តវិបុលត្ថារាម ហៅវត្តកណ្ដាល ត្រូវបានកសាងឡើងប្រហែលជាក្នុងទសវត្សរ៍ឆ្មាំ១៨០០ ដែលកាលគេបានកាប់ឆ្ការព្រៃសាងសង់ជាសាលាបុណ្យមួយខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗមួយចំនួន។ ហេតុដែលនាំឱ្យហៅថា វត្តកណ្ដាល ដោយសារវត្តស្ថិតនៅចំកណ្ដាលនៃវត្តពីរគឺ វត្តពោធិ៍ក្នុង និងវត្តសង្កែឬហៅម៉្យាងទៀតថាវត្តថ្មី។ លុះក្រោយមក ព្រះសង្...
ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងក...
ទីនេះគឺជាទីតាំងនៃឡកុលាលភាជន៍បុរាណ ដែលគេអាចឃើញនូវសំណល់ភាជន៍ជាច្រើនដែលគេធ្លាប់បានដុតនៅទីនេះ។
ប្រសិនបើមានចំណូលចិត្តនឹងប្រភេទតំបន់ធម្មជាតិស្រដៀងនឹងវាលស្រែ១០០ គេអាចធ្វើដំណើរតាមរថយន្តទៅកាន់ វាលស្រែ ៥០០។ ប្រៀបធៀបជាមួយនឹងវាលស្រែ១០០ តំបន់ថ្មីនេះពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើមឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលនេះបានបាក់រលំអស់ជាងពាក់កណ្ដាលនៅសល់តែពីរជ្រុង។ ប្រាសាទបែរមុខទៅលិចសង់ពីឥដ្ឋលំអដោយថ្មភក់។
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ មានរចនាបថអង្គរវត្ត ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ ពាក្យបន្ទាយសំរ៉ែនេះគឺ បន្ទាយជាទីមានកំពែងព័ទ្ធជុំវិញ ចំណែក សំរ៉ែគឺជនជាតិភាគតិចមួយពួកនៅក្នុងកម្ពុជរដ្ឋ ដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរ៉ែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្...
ក្រៅពីទទួលបានផ្តល់ផលប្រយោជន៍ សម្រាប់ការងារបង្កបង្កើនផលកសិកម្ម ខេត្តកំពង់ឆ្នាំងក៏ទទួលបានរមណីយដ្ឋានមួយទៀត សម្រាប់ឲ្យប្រជាពលរដ្ឋមកកម្សាន្ត បន្ទាប់ពីទំនប់អាងទឹកតាកុយធ្វើការស្ថាបនាបានរួចរាល់។ ទំនប់មានបណ្ដោយវែងរហូតដល់ទៅជិត ៥០០០ ម. និងផ្នែកមុខទឹកបេតុង ១០០០ម. ។ ទំនប់នេះមានតួនាទីជា អាងទឹក ផ្លូវគមនាគមន៍ និងរម...
វត្តដ៏ចំណាស់មួយ ដែលជាទីកន្លែងដ៏សក្ដិសិទ្ធតាមជំនឿអ្នកស្រុកនៅជុំវិញនោះនិងប្រជាជនថៃផងដែរ។ តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ នេះពោរពេញដោយភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅបន់ស្រន់លោកតាហ្មឹក ជាអតីតព្រះចៅអធិការដែលមានបារមីខ្លាំងពូកែ អាចរារាំងឈ្មួញទុច្ចរិត ដែលរកស៊ីជួញដូរវត្ថុបូរាណខ្មែរមិនឱ្យចេញទៅរួច។ លោកតាហ្ម...
ប្រាសាទក្បាលជ្រូក ឬប្រាង្គ N២០ មានប្រាង្គចំនួនបីសង់នៅក្បែរៗគ្នា ប៉ុន្តែសព្វថ្ងៃនៅសល់តែប្រាង្គមួយប៉ុណ្ណោះ ហៅថា ប្រាសាទក្បាលជ្រូក ដោយសារគេឃើញមានទបង្ហូរទឹក មួយចេញពីប្រាសាទនៅទិសខាងជើង មានលម្អ ដោយចម្លាក់រូបក្បាលមករឬរាហូ ដែលអ្នកមិនស្គាល់ក៏ហៅរូបនោះថា “ក្បាលជ្រូក” យ៉ាងដូច្នេះទៅ។ ប្រាសាទនេះមានរាងបួនជ្រុងទ្រវ...
2024 © Royal Academy of Cambodia