វត្តឥន្ទ្រីសំវរៈ ឬវត្តកំពង់ធំ ជាអតីតទីតាំងប្រាសាទកាលពីមុន មាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន។ នៅទីនេះធ្លាប់ត្រូវបានរកឃើញនិងរក្សាទុកនូវវត្ថុបុរាណសម័យមុនអង្គរ សម័យអង្គរ និងខ្លះទៀតសម័យកណ្ដាល ដូចជា ជើងទម្រមួយមានលម្អជារូបចម្លាក់គ្រុឌកំពុងត្រដាងស្លាប (រចនាបថកោះកេរ នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ...
អដ្ឋិធាតុ ដែលបានគាស់ចេញពីទីតាំងសម្លាប់កូនត្នោត វាលតារាងបាល់ និងខាងលិចសាលារៀនភូមិរំលេច ត្រូវនាំយកមកដាក់តម្កល់នៅក្នុងបរិវេណវត្តនេះ ដើម្បីទុកធ្វើជាទីសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាកន្លែងរំឭកទិវាថ្ងៃ២០ ឧសភា។ កាលពីឆ្នាំ១៩៧៩ ប្រជាជន និងរដ្ឋអំណាចមូលដ្ឋានបាននាំគ្នាជីកកកាយរណ្ដៅសាកសពរួមនៅតាមទ...
រោងអ្នកតាក្នុងភូមិមួយស្ថិតនៅជិតខ្លោងទ្វារវត្ត មានតម្កល់ផ្ដែរបុរាណមួយនៅល្អប្រណិត ដែលតាមសំដីអ្នកស្រុកនៅទីនោះ គឺមាននៅទីនេះតាំងពីយូរមកហើយ។ ទីតាំងមានសណ្ឋានជាទីទួលព័ទ្ធជុំវិញដាយកសិន្ធុ ហើយត្រូវលុបបាត់បន្តិចម្ដង ក្លាយជាផ្លូវទឹកអមផ្លូវចូលភូមិទៅវិញ។ ក្រៅពីផ្ដែរនៅមានបំណែកថ្មបុរាណផ្សេងៗនៅទីនោះដែរ។
ព្រះវិហារសសរ ១២០ នេះជាព្រះវិហារហ្លួង ដែលពីមុនកសាងឡើងដោយយកដើមឫស្សីធំៗសរុប ១២០ ដើម ធ្វើជាសសរ ដើម្បីតំណាងចំនួនអារាមសរុបនៅទូទាំងព្រះនគរនាសម័យលង្វែក ។ សព្វថ្ងៃនេះគេបានសង់វិហារថ្មីដោយរក្សារចនាបថដើម គឺលាបពណ៌ដូចជាដើមឫស្សីលើសសរថ្មី។ សំណង់នេះប្រហែលជាសង់ត្រួតលើសំណង់ចាស់ពីមុនមក។ ព្រះវិហារនេះមានឈ្មោះផ្សេងហៅថា ប្...
លើកំពូលភ្នំព្រះនេត្រព្រះមានប្រាសាទបុរាណមួយសាងឡើងក្នុងសម័យអង្គរ ដែលនៅទីនោះគេប្រទះឃើញ មានសិលាចារឹកជាច្រើននៅទីនោះ។ អក្សរចារឹកនោះស្ដីពីគ្រួសារមួយក្រុម មកចាត់ចែងរៀបចំអាស្រមនៅទីនេះឡើងវិញ នៅក្នុងឆ្នាំ៩៤៩ នៃគ្រឹស្កសករាជ ក្រោយពីការខូចខាត់បាត់បង់អស់ទៅ។ អាស្រមកាលជំនាន់នោះ ហាក់ជាសំណង់អគារសម្រាប់ស្នាក់អាស្រ័យរបស...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទប្រាំលើភ្នំគូលែន គឺគេរាប់គោបុរៈ១ ហោត្រៃ២និងប្រាង្គ៣នៅតម្រៀបគ្នាជាជួរ ទើបគេហៅថាប្រាសាទ៥។ ប្រាសាទសង់ពីឥដ្ឋ មានប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើត សង់លើខឿនខ្ពស់មួយ។ ហោត្រៃមួយនៅអាគ្នេយ៍នៅសល់រូបរាងខ្លះ និងជញ្ជាំងកំពែងមានក្លោងទ្វារចូលមួយ។
បឹងដូនទយ បានក្លាយទៅជាទីកន្លែង លំហែកាយងួតទឹកលេងកម្សាន្ត របស់ពលរដ្ឋនៅខេត្តស្វាយរៀង ពីព្រោះនៅចំណុចស្ពានបង្ហៀរទឹកបឹងដូនទយនេះ ពិតជាមានភាព ទាក់ទាញគួរឲ្យចង់ទស្សនា និងងួតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ តំបន់ដូនទយនេះ មានផ្ទៃបឹងធំធេង ហើយមានខ្យល់អាកាសបរិសុទ្ធ និងមានទឹកថ្លាល...
នេះគឺជាច្រកព្រំដែនទ្វេភាគីកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកសំពៅលូនទៅប្រទេសថៃ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ដែរ ប៉ុន្តែមិនទាន់មានភាពអ៊ូអរខ្លាំងទេ។
ប្រាសាទវត្តអធ្វា ជាប្រាសាទមួយកសាងឡើងនៅសម័យកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្ដាលសតវត្សរ៍ ទី១២ ក្នុងរជ្ជកាលព្រះបាទ សុរ្យវរ្ម័នទី២។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមសិលាចារឹក ចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក...
ប្រាសាទស្វាយអៀ ឬប្រាសាទបី គឺគេហៅសំដៅលើឈ្មោះភូមិ ឬឈ្មោះវត្ត តែបណ្ដាអ្នកស្រាវជ្រាវបានភ្ជាប់ឈ្មោះនេះជាមួយប្រាសាទតែម្ដង។ ប្រាសាទស្វាយអៀ សាងអំពីឥដ្ឋរាងបួនជ្រុងស្មើប្រវែង ៤,៧០ម៉ែត្រ បែរមុខទៅទិសខាងកើត ហើយពីមុនមកមានប្រាង្គចំនួនបីរត់ជួរតាមអ័ក្សពីជើងទៅត្បូង តែសព្វថ្ងៃប្រាង្គពីរទៀតបាក់បែកអស់ហើយ នៅសល់តែប្រាង្គក...
ប្រាសាទយ៉ាកណាំងស្ថិតក្នុងព្រៃជ្រៅហើយក៏ប្រហែលជាប្រាសាទតែមួយគត់ដែលនៅគង់វង្សរូបរាងក្នុងខេត្តដ៏ឆ្ងាយជាងគេពីរាជធានីមួយនេះ។ ប្រាសាទនេះកសាងឡើងមុនសម័យអង្គរដែលទើបប្រទះឃើញក្នុងទឹកដីខេត្តរតនគិរីនេះ។ ចម្ងាយឆ្ងាយ ផ្លូវលំបាក ភាពដាច់ឆ្ងាយពីភូមិយ៉ាតុង ដំណើរត្រូវឆ្លងកាត់ទឹក... ជាឧបសគ្កបានធ្វើឱ្យគេបំភ្លេចចោលរាប់ឆ្នាំ...
វត្តនេះស្ថិតនៅជាប់មាត់ស្ទឹងមង្គលបុរី ដែលជាទីប្រជុំជនចំណាស់មួយតាំងពីសម័យដើមរហូតដល់សព្វថ្ងៃ។ វត្តនេះមានព្រះវិហារពីរ គឺព្រះវិហារថ្មីមួយដែលគេកំពុងប្រើប្រាស់សព្វថ្ងៃ ព្រមទាំងព្រះវិហារបុរាណកសាងឡើងក្នុងឆ្នាំ ១៧១៧?ដែលគេបានដាក់ជើងទម្រយកពីប្រាសាទនានានៅតាមទិសទាំង៨ជំនួសសីមា។ ព្រះវិហារបុរាណមានហោជាងធ្វើពីឈើមានចម្...
ប្រាសាទខ្ទីងស្លាប់ កសាងនៅដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ មានរចនាបទគូលែន។ ប្រាសាទនេះជាប្រាសាទតូចមួយធ្វើពីឥដ្ឋបែរមុខទៅជើងមានស៊ុមទ្វារធ្វើពីថ្មភក់។ គេឃើញមានស្នាមយ៉មួយផ្សេងទៀត ហើយមានហោត្រៃមួយធ្វើពីឥដ្ឋ។ ប្រាសាទមានកំពែងធ្វើពីឥដ្ឋប្រកបដោយ ខ្លោងទ្វារធ្វើពីឥដ្ឋដែរដែលខូចខាតអស់នៅជ្រុងខាងជ...
ផ្ទៃទន្លេមេគង្គដែនដីភាគឦសានជាទ្រនំបក្សី ជម្រកត្រីទឹកសាប និងត្រីផ្សោតដ៏ល្បីល្បាញ។ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិលទេសចរ ថ្វីត្បិតតែសព្វថ្ងៃអវត្តមានសត្វផ្សោត ក្រោយពេលសាងសង់ទំនប់ដនសាហុងរួច ហើយកម្ពស់ទឹកថយចុះក្ដី ក៏ទេសចរនៅអាចមើលឃើញសំណង់លម្ហែជាអតីតកំពង់ផែនិងស្ថានីយរថភ្លើង សម័យបារាំងក្នុងទឹកដីឡាវ។ ទេសចរអាចបោះជ...
ប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដង។ តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របីគេអាចពិនិត្យដើមឈើក្បែរនោះនឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ់ត្រូវដើមឈើបន្សល់ទុក តាំងពីមានការប៉ះទង្គិចគ្នានាខែមេសា ឆ្នាំ២០១១ មក។ ប្រាសាទតាក្របីព័ទ្ធដោយដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀករូបរាង ថាជាប្រ...
2024 © Royal Academy of Cambodia