ខេត្តបន្ទាយមានជ័យ

បញ្ជីទាំងអស់

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
422 km ពីរាជធានី
ប្រាសាទយាយជូ

ផែនទី

អាហារ

សណ្ឋាគារ

59.5 km ពីខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារនៅជ្រុងអគ្នេយ៍ជាពិសេស។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ និងប្រាសាទតាអឹម។

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
428 km ពីរាជធានី
ទំនប់ជើងគ្រុស

ផែនទី

អាហារ

សណ្ឋាគារ

65.1 km ពីខេត្តបន្ទាយមានជ័យ

អាងមួយដ៏ធំដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល សម្រាប់ពលរដ្ឋ និងទេសចរទៅទស្សនាកម្សាន្តផងដែរ ដោយប្រែក្លាយពីតំបន់នេសាទខុសច្បាប់ពីមុនមក។ អាងជើងគ្រុសមានបណ្ដោយប្រវែងជាង២,០០០ម៉ែត្រ និងទទឹងជាង១.០០០ម៉ែត្រ ហើយមានផ...

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
387 km ពីរាជធានី
សារមន្ទីរស្រុកស្វាយចេក

ផែនទី

អាហារ

សណ្ឋាគារ

24.5 km ពីខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យមានប្រាសាទបុរាណចំនួន២៧កន្លែងនិងប្រាសាទបែកបាក់មានចំនួន១២៣កន្លែង ព្រមទាំងស្ថានីយ៍និងទីទួលបុរាណរាប់មិនអស់។ កត្តានេះនាំឱ្យមានសារមន្ទីរដល់ទៅបីកន្លែង ដែលនៅសារមន្ទីរស្រុកស្វាយចេកមានវត្ថុបុរាណចំនួន៥១៨ ដុំ,រូប។ សារមន្ទីរស្រុកស្វាយចេក ស្ថិតក្នុងបរិវេណសាលាស្រុកស្វាយចេក ដែលមានតាំងវត្ថុសិល្បៈជាច...

សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ
407 km ពីរាជធានី
ច្រកអន្តរជាតិស្ទឹងបត់

ផែនទី

អាហារ

សណ្ឋាគារ

46.1 km ពីខេត្តបន្ទាយមានជ័យ

ច្រកស្ទឹងបត់ ជាច្រកអន្តរជាតិថ្មី (ស្ទឹងបត់-បានណងអៀន) ដែលខណ្ឌដោយស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃមានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូនៅផ្ទៃខាងលើស្ពាន។ ថវិកាសាងសង់ មានប្រមាណ១៩លានដុល្លារអាមេរិករបស់ភាគីថៃ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុស្តិ៍ព្រំ...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
423 km ពីរាជធានី
ប្រាសាទតាអឹម

ផែនទី

អាហារ

សណ្ឋាគារ

59.7 km ពីខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ
370 km ពីរាជធានី
សួនស្ទឹងកែវសុខសាន្ត

ផែនទី

អាហារ

សណ្ឋាគារ

16.8 km ពីខេត្តបន្ទាយមានជ័យ

សួនស្ទឹងកែវ ជារមណីយដ្ឋានមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរ ថ្វីត្បិតតែមិនទាន់ចុះបញ្ជីជារមណីយដ្ឋាន។ នៅជុំវិញរមណីយដ្ឋានសួនស្ទឹងកែវ មានវាលស្រែខៀវស្រងាត់ព័ទ្ធជុំវិញ គួបផ្សំខ្យល់អាកាសបរិសុទ្ធធម្មជាតិ ជាពិសេសក្នុងរមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះផងដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ ត្រីក្រហមរាប់ម៉ឺនក្បាលក្នុងទឹ...

ឃុំប៉ោយចារ ខេត្តបន្ទាយមានជ័យ
408 km ពីរាជធានី
ទំនប់ត្រពាំងថ្ម

ផែនទី

អាហារ

សណ្ឋាគារ

52.6 km ពីខេត្តបន្ទាយមានជ័យ

អាងត្រពាំងថ្មមានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ជាអាងមានផ្ទុកធារទឹកច្រើនជាងគេក្នុងប្រទេស បន្ទាប់ពីទន្លេសាបដែលជាអាងធម្មជាតិ។ ទីនេះមានទឹកថ្លានិងត្រជាក់ល្អ ដូចនេះទើបមានភ្ញៀវទេសចរជាច្រើនចាប់ចិត្តទៅកម្សាន្ត ហើយក៏ក្លាយទៅជារមណីយដ្ឋានកែឆ្នៃដ៏ធំមួយ។ ប្រជាពលរដ្ឋបានសង់តូបធ្វើអំពីឫស្សី ឈើប្រក់ស្បូវដូចៗគ្នា ស្អាតសមរ...

ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
426 km ពីរាជធានី
ប្រាសាទកូនដំរី

ផែនទី

អាហារ

សណ្ឋាគារ

63.2 km ពីខេត្តបន្ទាយមានជ័យ

ត្រង់ម្ដុំប្រាសាទកូនដំរីនេះ មានប្រាសាទបុរាណប្រហែល១៥ មានប្រាសាទក្រហម , ប្រាសាទដំបូក, ប្រាសាទកូនដំរី, ប្រាសាទតុប, ប្រាសាទនរាយណ៏ និងឈ្មោះប្រាសាទប្រហែល១០ទៀត ដែលភាគច្រើនត្រូវបានបំផ្លាញដោយមនុស្សនិងធម្មជាតិ។ សព្វថ្ងៃទីនេះកំពុងតែយារយីយ៉ាងដំណំអំពីការឈូសឆាយដាំដំឡូងមី និងស្រែចម្ការរបស់កសិករ។ ប្រាសាទមានប្រាង្គប...

ឃុំប្រាសាទ ខេត្តបន្ទាយមានជ័យ
383 km ពីរាជធានី
ព្រះវិហារប៉ាទ្រី

ផែនទី

អាហារ

សណ្ឋាគារ

65.8 km ពីខេត្តបន្ទាយមានជ័យ

សំណង់វិហារសាសនាគ្រីស្តចាស់មួយ ដែលប្រហែលជាសាងសង់ក្នុងសម័យអាណានិគមបារាំង។ ព្រះវិហារកាតូលិកមួយនេះត្រូវបាក់បែកដំបូល តែនៅសល់រូបរាងអាចសម្គាល់បាន ហើយត្រូវបានជួសជុលឡើងវិញដោយសមាគម គ្រឹស្ត សាសនិកកាតូលិក។ គួរកត់សម្គាល់ថា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ សំណង់វិហារសាសនាគ្រីស្តជាច្រើនត្រូវបានបំផ្លាញ នៅសល់ចំនួនតិចតួ...

សង្កាត់អូរអំបិល ខេត្តបន្ទាយមានជ័យ
363 km ពីរាជធានី
ក្រុងសិរីសោភ័ណ

ផែនទី

អាហារ

សណ្ឋាគារ

0.3 km ពីខេត្តបន្ទាយមានជ័យ

ខេត្តស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានក្ដានុពលសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ច្រកអន្តរជាតិផ្លូវគោកធំជាងគេជាមួយប្រទេសថៃ គឺក្រុងប៉ោយប៉ែតកំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងកុះករ តាមរយៈកាស៊ីណូខ្នាតអន្តរជាតិដែលបើកឱ្យមានការចូលលេងកំសាន្តទាំងយប់ទាំងថ្ងៃ។ ក្រៅពីនេះទៀតខេត្ត មានតំបន់កម្សាន្តមួយចំនួនទៀត រួមមានទេ...

ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
421 km ពីរាជធានី
ប្រាសាទត្រពាំងមមាំង, ប្រាសាទគោករមៀត

ផែនទី

អាហារ

សណ្ឋាគារ

58.4 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទបុរាណត្រពាំងមមាំងសង់ពីឥដ្ឋដែលនៅឆ្ងាយប្រមាណ៣០០ម៉ែត្រពីភូមិអ្នកស្រុក។ ទោះយ៉ាងណាប្រាសាទដែលស្ថិតនៅកណ្ដាលវាលស្រែ នៅមានរូបរាងឈរត្រដឹម មានគូទឹកព័ទ្ធជុំវិញ។ បច្ចុប្បន្ននេះអ្នកស្រុកលែងយាយីដូចពីមុនទៀតហើយព្រោះវត្ថុថ្មចម្លាក់ធ្វើពីថ្មភក់ត្រូវបានគេលួចប្លន់គាស់កកាយអស់កាលពីអំឡុងសម័យសង្គ្រាមស៊ីវិលទសវត្សរ៍៨០-...

ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ
427 km ពីរាជធានី
ភ្នំព្រះ (បន្ទាយឆ្មារ), ភ្នំតាព្រះ

ផែនទី

អាហារ

សណ្ឋាគារ

64.1 km ពីខេត្តបន្ទាយមានជ័យ

ភ្នំព្រះនេះគេតែងហៅតៗគ្នាមកថា «ភ្នំតាព្រះៗ» ដោយសារតែក្នុងរូងភ្នំមានរូបព្រះបដិមាពីបុរាណកាលមក ហើយគេតែងទៅគោរពថ្វាយសក្ការៈបូជា។ ទីនេះគេសន្មតថា ជាកន្លែងមានបារមីនិងជាភ្នំមួយសំបូរទៅដោយរូង ដែលមានប្រមាណជិត ៣០រូង។ ក្នុងនោះរូងសំខាន់ៗ មានរូងព្រះ (បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច និងរូងបាយសី ជាដើម។ ទីនេះជាទ...

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
424 km ពីរាជធានី
គ្រឹះប្រាសាទសំរោងរិទ្ធិ, គ្រឹះប្រាសាទសំរោង

ផែនទី

អាហារ

សណ្ឋាគារ

49.8 km ពីខេត្តបន្ទាយមានជ័យ

ទួលប្រាសាទស្ថិតក្នុងបរិវេណវត្តប្រាសាទសំរោងដែលទើបកកើតថ្មី មាននៅសល់តែខឿនប្រាសាទចាស់។ ទីទួលប្រាសាទបុរាណសំរោង ឬដែលសព្វថ្ងៃហៅថា ប្រាសាទសំរោងមានរឹទ្ធិ ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្បែរជាយដែនកម្ពុជា-ថៃ។ ទីទួលនេះបន្សល់ស្នាមប្រាសាទបាក់បែកជាបំណែកថ្មជាច្រើននៅរាយប៉ាយពេញដី។ ទួលមានទំហំ ២០...