ប្រាសាទស្ថាបនាពីឥដ្ឋ មានស៊ុមទ្វារធ្វើពីថ្មភក់ ជាប្រាង្គទោលទំហំ ៤x៤ម៉ែត្រ។ តាមរយៈរចនាបថនៃប្រាសាទ គេអាចសន្និដ្ឋានថា ប្រាសាទសង់នៅចុងសតវត្សន៍ទី១០ ដើមទី១១។ តួប្រាសាទត្រូវគេលប់ដីកប់ ធ្វើឲ្យប្រាសាទ មានកម្ពស់ទាប។ ការលើកដីលប់បែបនេះ ប្រហែលធ្វើនៅសម័យក្រោយ ដើម្បីលើកទីធ្លាឲ្យខ្ពស់និងធំទូលាយ ក្នុងគោលបំណងប្រើប្រាស...
ភ្នំលុប្រាណក៏មានទេសភាពប្រហាក់ប្រហែលនឹងភ្នំណាមលៀ គ្រាន់តែថ្មមួយនេះមានសភាពជ្រេលជាងអាចឡើងបានស្រួល។ ភ្នំលុប្រាណ ត្រូវបានជនជាតិភាគតិចពូនងហៅថា ភ្នំថ្ម ដែលពីលើនោះគេអាចមើល ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសគឺសម្រស់ផ្កាអង្គាសីល។
ប្រាសាទត្រពាំងប្រាសាទខាងត្បូងឬប្រាសាទខ្នារចារ ត្រូវបានអ្នកស្រុកហៅថា ប្រាសាទតូច។ ប្រាសាទមានបារាយណ៍ឬតដាកនៅចំពីមុខនាទិសខាងកើត ដែលមានទំហំធំជាងតដាកនៅខាងកើតប្រាសាទធំឬប្រាសាទត្រពាំងប្រាសាទខាងជើង។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើត ដោយមានស៊ុមទ្វារពីថ្មភក់ ទ្វារបីផ្ស...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទឧទិត្យាវរ្ម័នទី២ នៅពាក់កណ្ដាលសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរធ្វើពីថ្មបាយក្រៀម ហើយហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើត និងគូទឹកមួយ។
ទំនប់ម្លិច បានក្លាយជាតំបន់លម្ហែថ្មីមួយនៅតំបន់ចន្លោះខេត្តតាកែវនិង កំពត។ ពីអតីតកាល ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនឱ្យសាងសង់ទំនប់ទឹកល្ហល្ហេវនេះឡើងដើម្បីបម្រើកសិកម្មនាអំឡុងឆ្នាំ១៩៧៧។ ប៉ុន្តែអាងទឹកជាប់អតីតកាលជូរចត់ ឥឡូវបានប្រែជាទីសប្បាយសម្រាប់ប្រជាជនខ្មែរ។ អាងទឹកសាបថ្លាឆ្លុះ បានព័ទ្ធដោយសម្រស់បៃតងស្រស់នៃព្រៃ...
វត្តបទុមប្រាង្សីរតនារាមហៅវត្តស្ទឹង មានមន្ទីរបូជនីយដ្ឋាន មួយសង់អំពីឈើប្រក់ក្បឿង និងមានរចនាថ្នាំលាបតាមចំរ៉ឹងជញ្ជាំងដែលធ្វើឡើងសម្រាប់ឱ្យមានខ្យល់ អាកាសចេញចូលក្នុងកន្លែងតម្កល់ឆ្អឹងសាកសព។ ទីនេះមានតម្កល់ឆ្អឹងសាកសពជនរងគ្រោះដែលបានស្លាប់ កាលពីរបបខ្មែរក្រហមចំនួន៣២៥។ ឆ្អឹងលលាដ៏ក្បាលភាគច្រើន ជាឆ្អឹងបែកបាក់ និងពុ...
វត្តមានឈ្មោះដើមថា សុរិយាវង្ស សាងសង់ឡើងក្នុងឆ្នាំ ១៦៦៤ (ព.ស ១២២៤) ។ វត្តនេះជាអារាមព្រះពុទ្ធសាសនាមួយ ដែលបានសាងសង់ឡើងនៅលើទីតាំងប្រាសាទចាស់ក្នុងកំឡុងស.វ.ទី៧ សព្វថ្ងៃនៅមានសេសសល់បុរាណវត្ថុមួយចំនួនផងដែរ។ វត្តនេះជាប្រភពសិលាចារឹកលេខ K49 (បាត់) និង K50 (នៅសារមន្ទីរជាតិក្រុងភ្នំពេញ)។ យោងតាមសិលាចារឹក ទាំងពីរដែល...
តំបន់សហគមន៍ទេសចរណ៍ធម្មជាតិទឹកជ្រោះ មានប្រវត្តិជាឈ្មោះ ចៅសង្កាត់ស្មាច់មានជ័យ «លោកតាយ៉ុង» ដែលជាអ្នកផ្តួចផ្តើមបង្កើតជាសហគមន៍ទេសចរណ៍នេះនិងធ្វើផ្លូវទៅលេងទឹកធ្លាក់។ ទឹកធ្លាក់តាយ៉ុងហូរតាមជម្រាលថ្ម ជា ៤ ដំណាក់។ ប៉ុន្តែជាទូទៅ ភ្ញៀវទេសចរនិយមទៅងូតទឹកលេងនៅដំណាក់ទី ១ និងទី ២ ដែលនៅជិតគ្នា និងមានល្បាក់ទឹកធ្លាក់ខ្ព...
សារមន្ទីរស្ថិតនៅក្នុងបរិវេណសាលាស្រុកមេមត់ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩ ហើយបានបើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០២ ។ សារមន្ទីរបុរាណវិទ្យាមេមត់នេះ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិហិនរិចបូល (Heinrich-Boell-Foundation) របស់អាឡឺម៉ង់។ សារមន្ទីរ បុរាណវិទ្យាមេមត់ គឺជាស្ថាប័នមិ...
នៅមានប្រាង្គផ្សេងទៀតដែលស្ថិតនៅខាងក្រៅកំពែងថ្មបាយក្រៀម តែស្ថិតនៅក្នុងបរិវេណនៃគូទឹករបស់ក្រុមប្រាសាទសំបូរ រួមមាន ប្រាង្គ N១៥, N១៦, N១៧, N១៨ និង N២២។ ប្រាង្គ N១៥ និង N១៦ ស្ទួនជាប្រាង្គបីសង់តម្រៀបគ្នា។ ប៉ុន្តែនៅសល់រូបរាងតែប្រាង្គកណ្ដាល ឈ្មោះថា បា្រសាទដើមចាន់ ឯប្រាង្គពីរទៀតនៅសងខាងមានទំហំតូច ហើយសព្វថ្ងៃបាក...
ទឹកធ្លាក់ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពីកន្លែងចតយានជំនិះភ្លាមប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក...
ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត។ ឋានសួគ៌បូកគោ មានទំហំជាង១៤០,០០០ ហិកតា ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រ ប្រមាណ១.០៨០មែត្រ។ តំបន់នេះមានបន្ទប់ស្ដង់ដា និងបន្ទប់ប្រណិតជាង៤១២បន្ទប់។ តំបន់អាហាររដ្ឋានដ៏សម្បូរ...
ទឹកធា្លក់ក្បាលឆាយស្ថិតនៅភាគខាងកើតខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពី ទីប្រជុំជនតាមបណ្ដោយផ្លូវជាតិលេខ៤។ ទឹកធ្លាក់ដែលមានកម្ពស់១៤ម៉ែត្រនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៦០ ហើយត្រូវបានអភិវឌ្ឍជាប្រភពផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ រមណីយដ្ឋាននេះជាកន្លែងដែលគួរឱ្យចាប់អា...
ប្រាសាទល្បើក នេះតាមឯកសាររបស់សាលាបារាំងចុងបូព៌ាហៅថា ប្រាសាទល្បើកស្មោច។ ប្រាសាទនេះសាងឡើងពីថ្មភក់និងថ្មបាយក្រៀម ហើយផ្នែកខ្លះមានប្រើប្រាស់ឥដ្ឋគួបផ្សំផងដែរ។ ប្រាសាទដែលសាងឡើងនៅលើដីរាបស្មើមាន មានប្រាង្គបីសំខាន់បែរមុខទៅទិសខាងកើត និងបណ្ណាល័យមួយបែរមុខទៅទិសខាងលិច ហើយនៅខាងមុខប្រាសាទនេះចម្ងាយប្រមាណ ១៥០ ម៉ែត្រ មា...
2024 © Royal Academy of Cambodia