ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ដែលបាក់រលំអស់បែរមុខទៅកើតលំអដោយសសរស្ដម្ភប្រាំបីជ្រុង។ ប្រាង្គនេះមានយ៉មួយដែលភ្ជាប់ទៅនឹងហោបន្ទាត់ទ្រូងមួយនៅខាងកើត។ ប្រាង្គនេះមានទ្វារបីដែលមួយនៅខាងកើត មួយនៅខាងជើង និងមួយទៀតនៅខាងត្បូង។ ស្រះមួយស្ថិតនៅ ខាងកើតប្រាសាទ។ នៅលើមេទ្វារខាងត្បូងនៃ...
សិលាចារឹកបានបង្ហាញថា ប្រាសាទនេះបានកសាងក្នុងឆ្នាំ៩៤៧ ប៉ុន្តែប្រាសាទមេបុណ្យមិនត្រូវបានឧទ្ទិសនៅឡើយទេ រហូតដល់ឆ្នាំ៩៥២ ក្នុងរាជ្យព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយពេលត្រលប់ពីកោះកេរមកកាន់រាជធានីអង្គរវិញ។ ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធំ ដែលមានកម្ពស់ជាបីថ្នាក់ និងមានប្រាង្គចំនួនប្រាំ។ ពេលកសាងនោះប្រាសាទស្ថិ...
ប្រាសាទបុរាណដែលនៅសេសសល់ជារូបរាងក្នុងខែត្រកំពង់ស្ពឺ ស្ថិតនៅចង្កេះ ភ្នំក្អែកពង ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។ ប្រាសាទនេះប្រហែល ជាមាន ២ ដោយបច្ចុប្បន្នមួយស្ថិតក្នុងសភាព បាក់បែកជាទម្ងន់ ឯមួយទៀតនៅឃើញសេសសល់តែគ្រឹះប៉ុណ្ណោះ។ ប្រាសាទនេះសាងសង់ពីឥដ្ឋ មានទ្វារ នៅទិសខាងកើត និងទ្វារ បញ្ឆោត ៣ តាមទិសផ្សេងទៀត ដែលអ្នក...
ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត។ ឋានសួគ៌បូកគោ មានទំហំជាង១៤០,០០០ ហិកតា ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រ ប្រមាណ១.០៨០មែត្រ។ តំបន់នេះមានបន្ទប់ស្ដង់ដា និងបន្ទប់ប្រណិតជាង៤១២បន្ទប់។ តំបន់អាហាររដ្ឋានដ៏សម្បូរ...
កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០មួយទៀត ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុងទឹកស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សរ៍ទី១១ ដល់ទី១៣ បានស្ថាបនាក្នុងរជ្ជកាលព្រះបាទសុរិយ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយព្រះបាទឧទិត្យាវរ្ម័នទី២។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងច...
ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមាន...
ខេត្តប៉ៃលិនព័ទ្ធជុំវិញដោយខេត្តបាត់ដំបងត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបងឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីការចុះចូលរបស់ក្រុមខ្មែរក្រហមនៅឆ្នាំ ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាតំបន់ដែលសំបូរដោយត្បូងពេជ្រមានតម្លៃ ហើយក៏ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហមបន្ទាប់ពីបានចាញ់សង្គ្រាម នៅឆ្នាំ ១៩៧៩ និងធ្ល...
ប្រាសាទអំបែងនំ ស្ថិតក្នុងទីតាំងសម្បូណ៌ដោយប្រាសាទបុរាណជាច្រើនកន្លែងគ្រាន់តែប្រាសាទភាគច្រើនបានបែកបាក់អស់។ អ្នកស្រុកប្រាប់ថាឈ្មោះនេះមាននិទានដូចរឿង សេដ្ឋីខ្វះអំបែង គឺរឿងព្រេង «ដឹងសងដឹង អំបែងសងអំបែង» ដែរ។ ចំណែកអ្នកភូមិខ្លះរស់នៅក្បែរៗប្រាសាទរៀបរាប់ថា “កាលពីមុនមកគេនៅប្រាសាទនេះ គេអាចមកខ្ចីឆ្នាំងចានយកទៅធ្វើប...
ប្រាសាទសង់នៅចុងសតវត្សរ៍ទី១០ ប្រហែលជាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទសង់ពីថ្មបាយក្រៀមភាគច្រើននិងថ្មភក់ នៅផ្នែកខាងក្រោមហើយផ្នែកខាងលើសង់ពីឥដ្ឋ។ ប្រាសាទនៅមានលក្ខណ:ល្អបង្គួរ ហើយស្ថិតក្នុងទីវត្តនាចង្កេះភ្នំបោះត្រា។ នៅជិតប្រាសាទនេះមានអណ្ដូងបុរាណដែលមានទឹកជាប្រចាំមិនដែលដាច់គ្រប់រដូវ។ អ្នកស្រុកមានជំនឿថា...
តាមរយៈក្បាច់លំអ ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ដូរជើង ត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងនេះសង់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គមួយធ្វើពីថ្មបាយក្រៀមប្រហែលជាកសាងសម័យក្រោយ បែ...
តំបន់ទេសចរណ៍ប្រាសាទបាក់បែកនេះកន្លងមកមិនសូវមានភ្ញៀវមកពីចម្ងាយទៅលេងច្រើនទេ។ ប៉ុន្តែបន្ទាប់ពីមានការអភិវឌ្ឍន៍ផ្លូវឡើង ដោយមានជណ្ដើរធ្វើអំពីឈើជិតចំនួនជាងមួយពាន់ពីររយកាំបត់បែនតាមចន្លោះផ្ទាំងថ្មតូចធំមក ប្រាសាទបុរាណមានវ័យចំណាស់មួយនេះបានក្លាយទៅជាតំបន់ទេសចរថ្មីមួយ។ ពេលបានទៅដល់លើភ្នំអ្នកធ្វើដំណើរអស់កម្លាំងបន្តិ...
ប្រាសាទគុក ជាទួលប្រាសាទ មានប្រាង្គបីបែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់។ ប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ មានផ្លូវចូលផ្នែកខាងកើត។ ខ្លោងទ្វារធ្វើអំពីថ្មភក់ដែលនៅសល់និងសំណល់បុរាណតិចតួច ត្រូវប្រមូលទៅដាក់ក្នុងខ្ទមអ្នកតាមួយតរង់ច្រកចូលខាងកើត។ តាមការពិនិត្យ ប្រាសាទនេះសង់ឡើងនាស.វ...
ទឹកធ្លាក់ថ្មដាតូចជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលកំពុងល្បីល្បាញ បន្ទាប់ពីមានការកសាងផ្លូវជាតិលេខ៥៥ រួចរាល់។ ឥឡូវនេះអ្នកស្រុកខេត្តពោធិ៍សាត់និងទេសចរជាច្រើនបានទៅលេងកម្សាន្តជារឿយៗ ព្រោះទឹកធ្លាក់នេះ ស្ថិតនៅប្របផ្លូវជាតិងាយស្រួលទៅដល់ណាស់។ អ្នកស្រុកទីនោះនិយាយថា ពីមុនមិនមានអ្នកណាទៅលេងឡើយក្រៅពីអ្នកភូមិក្បែរនេ...
ទឹកធ្លាក់ភ្នំកំពូល ជាកសិដ្ឋាននិងជាកន្លែងកម្សាន្តបែបធម្មជាតិថ្មីមួយកន្លែងដែលទើបបើកឱ្យដំណើរការ។ ដូចជាទឹកធ្លាក់នានានៅជិតៗនេះ ទឹកធ្លាក់ភ្នំកំពូល ជាទឹកស្ទឹងសង្កែប៉ែកខាងលើ ដែលហូរបន្តពីប្រភពទឹកនៅស្រុកសំឡូត ហើយនឹងហូរចុះទៅកាត់ទីរួមខេត្តបាត់ដំបង រួចបញ្ចប់នៅបឹងទន្លេសាប។ នៅទីនេះធម្មជាតិបានអំណោយផលក្នុងការបង្កើតជ...
ប្រាសាទសង់ពីឥដ្ឋជាប្រាង្គទោលបែរមុខទៅកើត។ ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
2024 © Royal Academy of Cambodia