ខេត្តមណ្ឌលគិរី

បញ្ជីទាំងអស់

សង្កាត់រមនា ខេត្តមណ្ឌលគិរី
350 km ពីរាជធានី
ទឹកធ្លាក់រមនា១

ផែនទី

អាហារ

សណ្ឋាគារ

15.6 km ពីខេត្តមណ្ឌលគិរី

ទិដ្ឋភាពធម្មជាតិនៅជុំវិញទីនេះស្រស់ត្រកាលណាស់ ព្រោះមានព្រៃព្រឹក្សា តាមដងអូរនៃជ្រលងភ្នំ ហើយមិនតែប៉ុណ្ណោះនៅតំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង។ ប៉ុន្តែសព្វថ្ងៃ ទីតាំងនេះស្ថិតក្នុងការគ្រប់គ្រងឯកជន ដែលមិនទាន់មានគម្រោងអភិវឌ្ឍបែបណានៅឡើយ។ ទឹកធ្លាក់រមនាទី១មានមុខកាត់ជាង ៦ ម៉ែត្រនិងទឹកធ្លាក់កម្ពស់ជិត ៦ ម៉ែត្រ។ ទ...

សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី
367 km ពីរាជធានី
ទឹកធ្លាក់ដំណាក់ស្ដេច, ទឹកធ្លាក់សែនមនោរម្យ

ផែនទី

អាហារ

សណ្ឋាគារ

4.2 km ពីខេត្តមណ្ឌលគិរី

ទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេចមានទីតាំងនៅក្នុងក្រុងសែនមនោរម្យ ចម្ងាយប្រហែល៥គ.ម ពីរង្វង់មូលគោព្រៃ។ ទីតាំងនេះជាទឹកជ្រោះងាយស្រួលទៅដល់បំផុតពីទីរួមខេត្ត ហើយស្ថិតនៅជិតអតីតព្រះរាជដំណាក់ព្រះនរោត្តមសីហនុផងដែរ ទើបមានឈ្មោះទី២ថាដំណាក់ស្ដេច។ ជ្រោះមានពីរដំណាក់ ដែលដំណាក់ខាងលើទឹកធ្លាក់កម្ពស់ប្រមាណជាងមួយម៉ែត...

ឃុំប៊ូស្រា ខេត្តមណ្ឌលគិរី
384 km ពីរាជធានី
ទឹកធ្លាក់អូរផ្លាយ

ផែនទី

អាហារ

សណ្ឋាគារ

28.3 km ពីខេត្តមណ្ឌលគិរី

ពិតណាស់ហើយថា ទឹកជ្រោះប៊ូស្រា ជាទីដែលទាក់ទាញទេសចរណ៍ជាងគេនៅទឹកដី ខេត្តមណ្ឌលគីរី។ ប៉ុន្តែ លើកំណាត់ផ្លូវទៅកាន់ទីនោះ នោះក៏មានទឹកធ្លាក់អូរផ្លាយ ដែលរំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្ម ស័ក្ដិសមជាទីឋានងូតទឹកលេងកម្សាន្ត។ ទីតាំងនេះកកើតនៅពេលដែលស្ពានដាច់ ហើយត្រូវបានធ្វើផ្លូវវាងទៅចំទីនោះ។ ទឹកភ្លៀងនារដូវវស្...

ឃុំស្រែសង្គម ខេត្តមណ្ឌលគិរី
453 km ពីរាជធានី
ភ្នំក្រោល

ផែនទី

អាហារ

សណ្ឋាគារ

97.0 km ពីខេត្តមណ្ឌលគិរី

កូនភ្នំដ៏ស្រស់ស្អាតជា រមណីយដ្ឋាន«ភ្នំក្រោល» ដែលអាចឡើងទៅដល់កំពូលភ្នំដែលមានកម្ពស់ប្រមាណ៧០ម៉ែត្រដោយថ្មើរជើង ឬយានយន្តតាមផ្លូវសមល្មមមួយខ្សែមានក្រាលដោយក្រួសក្រហម។ នៅលើភ្នំទេសចរពិតជាប្លែកអារម្មណ៍ជាក់ជាមិនខាន ព្រោះតែមានខ្យល់ដ៏បរិសុទ្ធនិងម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ រួមនិងស្លាកពណ៌នាពីតំបន់វប្បធម៌នេះរបស់ជនជាតិដើមភ...

ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី
376 km ពីរាជធានី
ភ្នំអណ្ដូងស្នេហ៍

ផែនទី

អាហារ

សណ្ឋាគារ

25.9 km ពីខេត្តមណ្ឌលគិរី

ទីតាំងមួយមាននាមថា ភ្នំអណ្ឌូងស្នេហ៍ ដែលស្ថិតនៅតាមផ្លូវទៅច្រកដាក់ដាំ ជាតំបន់មានចម្ការស្រល់ និងភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំងឬវស្សា។ វាជាកន្លែងមួយអាចឱ្យអ្នកផ្តិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃ ភ្នំ វាលស្មៅ ដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្...

សង្កាត់រមនា ខេត្តមណ្ឌលគិរី
374 km ពីរាជធានី
ទឹកជ្រោះលែងប៉ូកប្រះ

ផែនទី

អាហារ

សណ្ឋាគារ

11.6 km ពីខេត្តមណ្ឌលគិរី

ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ...

សង្កាត់រមនា ខេត្តមណ្ឌលគិរី
377 km ពីរាជធានី
ទឹកជ្រោះលែងទូវ, ទឹកជ្រោះឡៅកា

ផែនទី

អាហារ

សណ្ឋាគារ

14.9 km ពីខេត្តមណ្ឌលគិរី

ថ្វីត្បិតតែផ្លូវធ្វើដំណើរមានភាពលំបាកគួរសម ភ្ញៀវអាចមានអារម្មណ៍ធូរស្បើយក្រោយពីបានជួបទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះមួយនេះ ដែលស្ថិតនៅជាអាថ៌កំបាំងសម្រាប់ទេសចរពីចម្ងាយ។ ទីនេះមានសភាពស្ងប់ស្ងាត់ដោយមិនសូវមានទេសចរទៅដល់ តែបង្កប់នូវសម្រស់ស្អាតគួរចង់គយគន់។

សង្កាត់សុខដុម ខេត្តមណ្ឌលគិរី
357 km ពីរាជធានី
រីស៊តលំហែមណ្ឌលគិរី

ផែនទី

អាហារ

សណ្ឋាគារ

2.1 km ពីខេត្តមណ្ឌលគិរី

ក្នុងខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិនេះ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅសម្រាប់លំហែនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តចំការកាហ្វេ, បឹងកាឡូចំការតែ, បឹងកាឡូផ្ទះជនជាតិដើម, រីស៊ត រីឡេកជាដើម។ រឺស៊តតាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។

សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរី
368 km ពីរាជធានី
ទេសភាពសមុទ្រឈើភ្នំបាយឆៅ

ផែនទី

អាហារ

សណ្ឋាគារ

12.1 km ពីខេត្តមណ្ឌលគិរី

បើគេនិយាយពីប្រវត្តិនៃការធ្វើដំណើររវាងខេត្តមណ្ឌលគិរីនិងរតនគិរីនោះអ្នកដំណើរជើងចាស់នឹងនឹកឃើញភ្លាមអំពីភ្នំមួយដ៏សែនលំបាក ប្រកបដោយគ្រោះថ្នាក់ ហើយជួនកាលក៏ជាប់គាំងដំណើរពេលឆ្លងកាត់ទីនោះ គ្រាដែលផ្លូវជាតិលេខ៧៦ថ្មី នៅមិនទាន់ស្ថាបនារួចរាល់។ ភ្នំដែលអ្នកដំណើរតែងតែបុកពោះព្រឺសម្បុរនោះ គេឱ្យឈ្មោះថា ភ្នំបាយឆៅ ស្ថិតនៅប...

សង្កាត់សុខដុម ខេត្តមណ្ឌលគិរី
364 km ពីរាជធានី
ព្រៃជ្រៃយួស

ផែនទី

អាហារ

សណ្ឋាគារ

7.0 km ពីខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថាជាទីស្ថានសម្បូរដោយរមណីយដ្ឋានធម្មជាតិ ភ្នំមានព្រៃក្រាស់ៗ នឹងទេសភាពខៀវស្រងាត់និងទឹកធ្លាក់ទៀតផង។ ក្នុងចំណោមទីកន្លែងទាំងនេះ ជ្រៃយួសជាទីកន្លែងចំណាស់ដ៏ល្បីមួយប្រកបដោយព្រឹក្សាធំៗ និងជ្រោះតូចមួយ។ កាលពីសម័យមុនដែលមិនទាន់មានផ្លូវខ្វាត់ខ្វែងទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ជ្រៃយួសឈរនៅលំដ...

ឃុំមេម៉ង់ ខេត្តមណ្ឌលគិរី
ពីរាជធានី
ទឹកធ្លាក់អូរតាំងឡាំង

ផែនទី

អាហារ

សណ្ឋាគារ

ពីខេត្តមណ្ឌលគិរី

រមណីយដ្ឋានធម្មជាតិ អូរតាំងឡាំង មានទេសភាពស្អាត ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប៉ុន្តែផ្លូវធ្វើដំណើរ ត្រូវចូលពីស្រុកអូររាំងទៅវិញ។ តំបន់នេះហ៊ុំព័ទ្ធដោយព្រែខៀវស្រងាត់និងមានទឹកថ្លាឆ្វង់អាចហែលកម្សាន្ត។ ក្រៅពីនេះក៏មានសត្វព្រៃជាច្រើនបែបកំពុងរស់នៅ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WWF) ធ្លាប់បានទទួលកូនខ្ល...