ដំណើរកម្សាន្តសប្បាយជាមួយនឹងទូកកម្សាន្តតាមដងព្រែកកំពត នៅពេលល្ងាចដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមដងស្ទឹងកំពត បន្ទាប់ពីហត់នឿយក្នុងការងារ។ ជិះទូកកម្សាន្តតាមដងព្រែកកំពត គេអាចមើលថ្ងៃលិច មើលអំពិលអំពែកនៅពេលរាត្រី តាមទូកទេសចរណ៍។ ទូកនេះមានចេញដំណើរពេលល្ងាចនៅម៉ោង ៦ល្ងាច និងត្រលប់មកច្រាំងវិញនៅម៉ោង ៨ យប់ ដែលនៅល...
ទោះបីកំពុងស្ថិតក្នុងគម្រោងដោយមិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយក្តី ឆ្នេរខ្សាច់ សមុទ្រលម្ហែកាយភ្នំដូងបានស្រូបទាញទេសចរទៅកម្សាន្តរៀងរាល់ថ្ងៃ។ ជាមួយទិដ្ឋភាពបែបនោះ ម្ចាស់គម្រោងបានអំពាវនាវដល់ភ្ញៀវទាំងអស់ឱ្យចូលរួមរក្សាអនាម័យ បរិស្ថានដើម្បីសុខភាព និងសោភ័ណភាពទាំងអស់គ្នា។ ដំណើរទៅកាន់ទីនោះនឹងឆ្លងកាត់ភូមិឋានអ្នក...
រមណីយដ្ឋាននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងទីដទៃនៃតំបន់នេះ ដោយស្ថិតនៅជាប់ទឹកធ្លាក់ហើយបានកែឆ្នៃជាតំបន់កម្សាន្ត។ ទីនេះស្ថិតនៅផ្នែកខាងលើនៃខ្សែទឹកឈូជាប់នឹងទំនប់វារីអគ្គិសនី។
ប្រាសាទបែកបាក់នេះស្ថិតនៅលើទីទួលបុរាណមួយដែលមានរុក្ខជាតិដុះព័ទ្ធ ពិបាកនឹងសម្គាល់រាង ដែលសព្វថ្ងៃត្រូវកំពុងតែសិក្សាដោយមន្ទីរវប្បធម៌ និងអ្នកជំនាញ ដើម្បីកំណត់តួនាទីនិងប្រភេទសំណង់ឱ្យ ច្បាស់លាស់។ ជាពិសេសបញ្ហាទីតាំងនឹងផ្លូវចូល ព្រោះកន្លងមកត្រូវដើរកាត់តាមវាលស្រែរបស់អ្នកភូមិ។
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
រមណីយដ្ឋានថ្នាក់អន្តរជាតិដែលជារមណីដ្ឋានកែច្នៃឆ្នេរសមុទ្រជាកន្លែងកម្សាន្ត មានសេវាស្នាក់នៅភោជនីយដ្ឋាន សួនឧទ្យាន ឆ្នេរសមុទ្រជាដើម។ រមណីយដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក មានផ្លូវចូលអមជាជួរដោយផ្ទះប្រជាពលរដ្ឋ។ ពីអតីតកាល ទីនេះ ជាព្រះរាជដំណាក់ ហើយក្នុងឆ្នាំ ២០០៧ ស្ត្រីអភិជនមួយរូប...
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគមនិងរាស្រ្តនិយម។ ក្រោយពីត្រូវបោះបង់ចោល សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង ហើយក្លាយជាសណ្ឋាគារទំ...
អាយុកាលនៃប្រាសាទភ្នំទទុង គឺប្រហាក់ប្រហែលគ្នានឹងប្រាសាទក្នុងគុហាទាំងឡាយក្នុងតំបន់នេះ គឺសាងសង់នៅក្នុងអំឡុងអន្តរកាលរវាងសម័យនគរភ្នំ និងចេនឡានាចុងសតវត្សទី៦ និង ទី៧។ ប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមហើយកំពុងតែត្រូវទទួលរងនូវការបំផ្លាញដោយលំញ័រ ទើបប្រាសាទនេះ ត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារ។ មាត់គុហ...
សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួនន...
វត្តបទុមប្រាង្សីរតនារាមហៅវត្តស្ទឹង មានមន្ទីរបូជនីយដ្ឋាន មួយសង់អំពីឈើប្រក់ក្បឿង និងមានរចនាថ្នាំលាបតាមចំរ៉ឹងជញ្ជាំងដែលធ្វើឡើងសម្រាប់ឱ្យមានខ្យល់ អាកាសចេញចូលក្នុងកន្លែងតម្កល់ឆ្អឹងសាកសព។ ទីនេះមានតម្កល់ឆ្អឹងសាកសពជនរងគ្រោះដែលបានស្លាប់ កាលពីរបបខ្មែរក្រហមចំនួន៣២៥។ ឆ្អឹងលលាដ៏ក្បាលភាគច្រើន ជាឆ្អឹងបែកបាក់ និងពុ...
រមណីយដ្ឋានដ៏មានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយមមកនេះ នៅតែបើកបម្រើទេសចរណ៍ ប្រកបដោយទឹកដ៏ត្រជាក់និងថ្លាដូចកញ្ចក់។ ទឹកមានប្រផពពីភ្នំកំចាយ ហូរកាត់ទំនប់វារីអគ្គិសនីនិងរមណីយដ្ឋាននានានៅម្ដុំនេះ។ នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង ដូចជាមាន់អាំង ត្រីអាំង និងផ្លែឈើផងដែរ។ ទេសចរអាចងូតទឹករាក់ៗតាមចន...
ដងព្រែកទឹកឈូកំពតបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ័ជាខ្លាំងនៅ មួយរយៈចុងក្រោយ នេះ។ ដូងទេរ ជារមណីយដ្ឋានមួយក្នុងចំណោមនោះ ស្ថិតលើដងព្រែកទឹកឈូ ដែលបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ដោយមានផ្ដល់សេវាកម្មម្ហូបម្ហា បរិយាកាសម្លប់ឈើ ឆ្នេរមាត់ព្រែក ភោជនីយដ្ឋានលើឆ្នេរក្រោមលម្ហមេឃក្បែរដើមដូងទេរ បារនីយដ្ឋានខ្ពស់សម្រាប់គន់...
វត្តត្រើយកោះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្តកំពត។ ទីធ្លាអារាមនេះទាំងមូល មានសភាពធំទូលាយ ហើយអគារធំៗពីរ នៅខាងលិចព្រះវិហារទៀតសោតក៏សាងសង់មានសណ្តាប់ធ្នាប់ល្អណាស់។ ផ្អែកតាមចារឹកនៅលើជញ្ជាំងខាងក្រៅព្រះវិហារប៉ែកខាងលិច ព្រះវិហារនេះផ្តើមស្ថាបនាក្នុង គ.ស១៩៩០ ហើយរួចរាល់ជាស្ថាបពរនៅគ.ស ២០០៣ គឺប្រើរយៈពេលសាងស...
ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅ...
ប្រសិនបើមានចំណូលចិត្តនឹងប្រភេទតំបន់ធម្មជាតិស្រដៀងនឹងវាលស្រែ១០០ គេអាចធ្វើដំណើរតាមរថយន្តទៅកាន់ វាលស្រែ ៥០០។ ប្រៀបធៀបជាមួយនឹងវាលស្រែ១០០ តំបន់ថ្មីនេះពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើមឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្...
មន្ទីរបូជនីយដ្ឋាននៅកណ្ដាលវាលសង់ជារបៀបរោងអ្នកតាមានជញ្ជាំងឥដ្ឋនិងដំបូលប្រក់ក្បឿង ស្ថិតនៅក្នុងបរិវេណវត្តពោធិ៍ ភូមិពោធិ៍ ឃុំថ្មី ស្រុកកំពត ខេត្ដកំពត មានតម្កល់អដ្ឋិធាតុជនរងគ្រោះចំនួន៧៥ នាក់។ គំនរឆ្អឹងដែលស្ថិតនៅចំកណ្ដាលមន្ទីរបូជនីយដ្ឋាននាពេលបច្ចុប្បន្ននេះ ពុំមានការរៀបចំត្រឹមត្រូវ ឡើយ ហើយឆ្អឹងដែលនៅសេសសល់គឺ...
កំពតជាខេត្តដែលមានសក្តានុពល ទេសចរណ៍ច្រើនមុខដើម្បីបម្រើការទស្សនារបស់ ភ្ញៀវទេសចរដែលក្នុងចំណោមនោះ មានតំបន់អភិរក្សសត្វក្រៀលបឹងព្រីង។ បឹងព្រីងមានផ្ទៃទឹកយ៉ាងធំល្ហល្ហេវ រំលេចដោយហ្វូងសត្វក្រៀលយ៉ាងច្រើនដែលកំពុងដើររកចំណី។ តំបន់នេះមានសត្វក្រៀលកក្រហម ដែលជិតផុតពូជពីលើផែនដី។ គេអាចមើលពីចម្ងាយឃើញសត្វទាំងនោះពីលើប៉មតា...
សហគមនេសាទមួយ ក្នុងចំណោមសហគមនេសាទទាំង៨នៅក្នុងខេត្តកំពត ដែលបានបណ្តុះ និងដាំកូនកោងកាង ដោយមានការគាំទ្រពីសប្បុរសជន និងក្រុមអ្នកស្រលាញ់បរិស្ថាននិងអង្គការអន្តរជាតិជាច្រើន។ សហគមទាំង៨នោះ រួមមាន សហគមត្រពាំងសង្កែ កំពង់សាមគ្គី ត្រពាំងរពៅ ព្រែកត្នោត កែបថ្មី ទទឹងថ្ងៃ កោះគ្រឹស្នា និងសហគមលក។ គោលបំណងនៃការបង្កើតសហគមន...
ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមាន...
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃដំណាំចម្ការជាច្រើនប្រភេទនៅតាមខ្នងភ្នំលើទឹកដីសម្បូរចម្ការទុរេននេះជាទស្សនីយភាពដ៏ទាក់ទាញបំផុតសម្រាប់ដំណើរអ្នកធ្វើដំណើរកម្សាន្ដបែបផ្សងព្រេង ដែលអាចទៅដល់បានដោយថ្មើរជើងឬម៉ូតូ។ ទឹកធ្លាក់ឪម៉ាល់ កម្ពស់ជាង ១០ ម៉ែត្រឡោមព័ទ្ធដោយព្រៃព្រឹក្សាជុំជិត និងចម្ការដំណាំផ្សេងៗ។ ស្ថិតនៅក្រោមបរិវេណទឹក...
តាមផ្លូវឡើងទៅលើភ្នំ ត្រង់ចំណុច គីឡូម៉ែត្រលេខ១០ ដែលមានទីសំណាក់ចតយានយន្តបាន មានថ្មជញ្ជាំងភ្នំ ដែលលយចេញ មានទម្រង់ជាមុខ ដែលគេហៅថា ផ្ទាំងថ្មមុខយក្សឬអ្នកថែរក្សាព្រៃ។ ទីនេះជាកន្លែងសម្រាប់ធ្វើការបន់ស្រន់សុំសេចក្ដីសុខសប្បាយចំពោះការធ្វើដំណើរនិងការប្រមាញ់សត្វរបស់ព្រានព្រៃ។ លើសពីនេះយើងអាចមើលឃើញទេសភាពស្រស់ត្រកាល...
2024 © Royal Academy of Cambodia