ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គមួយរាងចតុកោណកែងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់មានសិលាចារឹក និងមានគ្រឹះនៃហោត្រៃផងដែរ។ នៅខាងកើតចម្ងាយ១០០ ម៉ែត្រមានខឿនថ្មបាយក្រៀមមួយនិងទួលពីរនៅខាងជើង ប្រហែលជាក្រុមប្រាសាទពីរទៀត។
ប្រាសាទសាងសង់នៅសតវត្សរ៍ទី១១ មានរចនាបថបាពួន។ ប្រាសាទនេះមានប្រាង្គទោលសង់ពីថ្មភក់បែរមុខទៅកើត។ ប្រាសាទនេះមានស៊ុមទ្វារថ្មភក់និងសសរពេជ្ររាង៨ជ្រុង និង មានលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ មិនមានស្លាកស្នាមកំពែងនៅសល់ទេ ប៉ុន្តែមានខ្លោងទ្វារចូលពីខាងកើតសង់ពីថ្មបាយក្រៀម ហើយមានស្រះមួយផងដែរ។
ប្រាសាទកសាងតំណាលគ្នានឹងប្រាសាទព្រះវិហារដែរ គឺនៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានតួនាទីជាក្បាលជណ្ដើរសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារ។ ប្រាសាទនេះមានវត្ថុធាតុសំណង់ជាថ្មបាយក្រៀមនិងថ្មភក់ដែលមានរាងជាខឿនថ្មបាយក្រៀមរំលេចខាងក្រៅដោយថ្មភក់ និងមានកាំជណ្ដើរឡើងដល់លានវែងមួយ។ ទីនេះប្រហែលជាទីតាំងសម្រាប់ឈប់សម្រាកមុនឡើងតាមជ...
រមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងនៅជិតក្រុងព្រះវិហារ ដែលជាទំនប់ធំមួយ ដែលបានបម្រើអ្នកទេសចរ ជាពិសេសអ្នកដែលនៅក្នុងទីរួមខេត្តព្រះវិហារនេះតែម្ដង។ នៅទីនោះមានសកម្មភាពកម្សាន្តផ្សេងៗ ដូចជាហែលទឹក និងជិះទូកកម្សាន្ត និងមានសេវាបម្រើម្ហូបអាហារ និងតូបសម្រាកក្នុងពិធីបុណ្យជាតិផ្សេងៗ។
ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ តួប្រាសាទមានតម្កល់បដិមាព្រះនាងក្រពុំឈូកនៅក្រោយព្រះបដិមាមួយអង្គនៅមានសភាពល្អនៅឡើយ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីឥដ្ឋបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ហោត្រៃចំនួនពីរធ្វើពីឥដ្ឋបែរមុខទៅលិចតាមស៊ុមទ្វារមួយធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតនាជ្រុងខាងកើត។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀម ប្រកបដោយខ្លោងទ្វារមួយធ្វើពីថ្មភក់។ ស...
ទឹកជ្រោះតាម៉ា ជារមណីយដ្ឋាននៅលើខ្នងភ្នំត្បែងប្រកបដោយទេសភាពព្រៃភ្នំស្រស់ស្អាត មានទឹកធ្លាក់កម្ពស់ប្រហែល ៣០ម៉ែត្រ ដែលអាចជាទីដ៏សែនមនោរម្យសម្រាប់ការសម្រាក។ សម្រាប់ការធ្វើដំណើរគឺត្រូវដើរឡើងភ្នំកម្ពស់ប្រមាណជិត ៤០០ម៉ែត្រ ដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះតាម៉ា។ ទីតាំងនេះមិនទាន់រៀបចំជាតំបន់ទេសចរណ៍ បានស្រួល...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទបែកបាក់អស់នេះ មានប្រាង្គរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃផ្សេងទៀត។ ស៊ុមទ្វារលំអដោយសសរពេជ្ររាងប្រាំបីជ្រុង ដែលជាទំរផ្តែរមួយមានឆ្លាក់រូបព្រះឥន្ទ្រ គង់លើដំរីព្ធរាវ័ណ។ ប្រាសាទស្ថិតនៅជិតផ្លូវជាតិ ដោយបន្សល់ត្រឹមតែខ្...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាំស្ថិតនៅទិសខាងត្បូងបំផុតនៃរាជធានី ដែល អ្នកស្រុកជឿថាប្រាង្គទាំងអស់មានចំនួនទៅដល់ប្រាំ តែតាមការពិតទៅតួប្រាង្គមានតែ៣ទេ រួមនិងហោត្រៃពីរគឺនៅខាងត្បូងឆៀងខាងកើត និងខាងជើងឆៀងខាងកើត។ ប្រាសាទសាងសង់អំពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទប្រាំខាងលើនេះ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ សំណង់ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋដែលរលំបាក់បែកសង់ខឿនមួយធ្វើពីថ្មបាយក្រៀម។ កំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយស្ថិតនៅទិសខាងកើតនិងមានស្រះមួយ ស្ថិតនៅទិសឦសាន។
ប្រាសាទនេះលំបាកនឹងកំណត់អាយុកាលកសាង ប្រហែលជានៅសម័យកោះកេរ ហើយបានជួសជុលបន្ថែមនៅសម័យក្រោយ។ ប្រាសាទសង់ពីថ្មភក់ (អាចមានឥដ្ឋ?) មានប្រាង្គទោល សង់លើទីទួល ស្ថិតក្នុងបរិវេណវត្តដែលមានបន្សល់ត្រឹមសំណល់ត្រឹមគ្រឿងសំណង់ខ្លះប៉ុណ្ណោះ។
ប្រាសាទនេះប្រហែលជាសង់ឡើងចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងធ្លាកំពែងទីមួយមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ប្រកបដោយសសរពេជ្ររាងមូល។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋ ស្ថិតនៅជ្រុងផ្សេងទៀតនិងមានផ្ដែរធ្វើពីថ្មភក់។ ហោត្រៃពីរស្ថិតនៅឦសាន...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅកើត មួយធ្វើពីថ្មភក់និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គដែលសង់ពីថ្មបាយក្រៀមបានបាក់រលំអស់មិនមាននៅសល់រូបរាងទេ ចំណែកប្រាង្គថ្មភក់ មានលំអដោយទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមនិងគូទឹកជុំវិញព្រ...
ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គកណ្ដាលរាងកាកបាទធ្វើពីថ្មភក់ និងសង់លើខឿនខ្ពស់មួយ។ ប្រាង្គនេះបែរមុខទៅ កើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយបង្អួចតូចៗ។ ប្រាសាទមានហោត្រៃពីរដែលមួយធ្វើពីថ្មភក់ស្ថិតនៅជ្រុងអាគ្នេយ៍ និងមួយទៀតធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងឦសាន។ ប្រាសាទព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ...
ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានឆ្លាក់រូបព្រះភ័ក្ត្រទាំងបួន។ ប្រាង្គនេះបែរមុខបួនទិសដោយមានយ៉ ភ្ជាប់ទៅឦសានដោយហោបន្ទាត់ទ្រូងមួយ។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមដោយពាសថ្មភក់ពីខាងក្រៅ។ ហោត្រៃនេះមានច្រកទ្វារពីរគឺឦសាន និងនិរតីដោយមានយ៉ល...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមយ៉មួយ និង ថែវមួយដែលមាន សសរធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀមដែលមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមដែរ ស្ថិតនៅទិសខាងកើតនិងខ្លោងទ្វារបញ្ឆោតស្ថិតនៅជ្រុងខាងត្បូង។ មានស្រះមួយលាតសន...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទគុកប្រុសជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។
ប្រាសាទកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទបាក់បែកក្នុងទីវត្តនេះ មានប្រាង្គមួយរាងបួនជ្រុងទ្រវែង អាចមានទ្វារចូលពីកើតនិងពីលិច។ ប្រាសាទសង់ពីឥដ្ឋ ប៉ុន្តែដោយសភាពបាក់បែកខ្លាំង យើងពិបាកធ្វើការសម្គាល់ពីរូបរាងក៏ដូចជាប្រវត្តិកសាងរបស់វាផងដែរ។
2024 © Royal Academy of Cambodia