ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងចតុកោណកែងធ្វើពីឥដ្ឋអមដោយប្រាង្គតូចៗ៤ភ្ជាប់គ្នាដោយយ៉។ ប្រាសាទលំអដោយសសរពេជ្រជាថ្មភក់ និងមានកំពែងពីរជាន់។
ពើងព្រះគោមានទីតាំងក្នុងវត្ត ជាកន្លែងដែលសំបូរទៅដោយថ្មធំៗជាច្រើនហើយក៏ជាកន្លែងស័ក្តិសិទ្វនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តព្រះវិហារ។ នៅទីនេះមានទេសភាពដ៏ស្រស់ស្អាត ដោយមានផ្ទាំងសិលាមានរូបរាងប្លែកៗគ្នា នៅក្នុងទីវត្ត និងមានកន្លែងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និង បរទេសសម្រាកកម្សាន្ត។ អ្នកស្រុកមានជំនឿថា ទីនេះមានបា...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០។ ប្រាសាទនេះសង់ពីថ្មបាយក្រៀមនិងឥដ្ឋមានប្រាង្គទោលបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់។ ប្រាង្គនេះមានសភាពបែកបាក់ប៉ុន្តែមានបន្សល់ទុកសិលាចារឹកមួយផ្ទាំងមាន១៤បន្ទាត់ ដែលប្រហែលជាយកមកពីប្រាសាទផ្សេង។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលនេះមានតួប្រាង្គរាងបួនជ្រុងស្មើ ធ្វើអំពីថ្មភក់បែរ មុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែង ការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាក់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទ ធ្វើអំ...
វត្តពោធិ៍៥០០០ដើម ជាទីវត្តបង្កើតឡើងដោយមាននូវសំណង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយ។ ទីនេះជាទីប្រតិស្ឋានព្រះមហាបរមពោធិព្រឹក្ស៥០០០ដើម និងតម្កល់រូបព្រះពុទ្ធបដិមា៥០០០អង្គ តាមដើមពោធិ៍នីមួយៗ។ ទីវត្តមានផ្ទៃដី ៣០០ហិកតា និងមានសាលាវិបស្សនាដ៏ធំស្កឹមស្កៃ សាងសង់ពីឈើ មានទំហំ ១៥០x៥០ម៉ែត្រ និងកំពុងសាងសង់សាលាវិបស្សនាបន្ថែ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទខ្នារ មានតួប្រាង្គជាបំណែកលិង្គស្ថាបនាពីថ្មភក់ផ្ដុំគ្នាបានជាសិវៈលិង្គមួយធំ កម្ពស់៧ម៉ែត្រ តម្កល់លើស្នាទ្រោណីកម្ពស់៥ម៉ែត្រ និងទទឹងប្រហែល៦ម៉ែត្រ។ ប្រាសាទមានទបង្ហូរទឹកទៅផ្នែកខាងជើង ហើយស្ថិតនៅខាងលិចត្រង់ចំអ័ក្សជាមួយត្រពាំងខ្នារប្រហែល១០០ម៉ែ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតីទន្ទឹមគ្នានឹងប្រាសាទលិង្គ១។ នៅចំកណ្ដាលក៏មានតម្កល់សិវលិង្គដ៏ធំមួយដែរប៉ុន្តែមានបែកប្រេះដោយកន្លែង។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ ទើបសម័យក្រោយមកនេះគេហៅថា ប្រាសាទច្រាបជាផ្លូវការជារៀងមក។ ដល់បច្ចុប្បន្ននេះ។ ប្រាសាទមានកំពែងការពារពីរជាន់ ធ្វើអំពីថ្មបាយក្រៀមដូចគ្នា ដោយកំពែងទី១ឬកំពែងខាងក្នុងរត់ជួរជើងទៅត្បូង បែរមុខទៅរកទិស ខាងលិចតាមស៊...
ប្រាសាទនេះសង់នៅចុងសតវត្សរ៍ទី១១ ដើម្បីបូជាព្រះសិវៈ ក្នុងរជ្ជកាលស្ដេចជាច្រើនអង្គរួមមាន ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៦២៥ ម៉ែត្រនៃភ្នំដងរែក។ ប្រាសាទមានទីតាំងដ៏អស្ចារ្យបំផុតក្នុងចំណោមប្រាសាទដែលបានសាងសង...
ប្រាសាទព្រះខ័នកំពង់ស្វាយមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ តែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទព្រះខ័នកំពង់ស្វាយមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសូរ្យវរ្ម័នទី១ លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ខ្លះ ដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រ...
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងនៅឆ្នាំ២០១៤ មានផ្ទៃដី ចំនួនជាង១ម៉ឺនហិចតា។ នៅតំបន់នេះ តាមការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភា គេបានរកឃើញស្ថានីយបុរាណ និងវត្ថុបុរាណ មានដូចជា ទួលសន្លុង(ទួលឡស្លដែក) ចំនួនជាង៥០ និង បុរាណវត្ថុមួយចំនួន ដូចជាឧបករណ៍ថ្មរំលីងក្នុងយុគថ្មរំលីង(២០០០ឆ្នាំមុ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោត ដោយទ្វារបញ្ឆោតមានយ៉ដែរតាមជ្រុងផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរបែរមុខទៅលិចដែលមួយស្ថិតនៅអាគ្នេយ៍មានយ៉ ធ្វើពីថ្មភក់និងមួយទៀត ធ្វើពីថ្មភក់និងថ្មបាយក្រៀមស្ថិតនៅទិសឦសា...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋដែលរលំបាក់បែកអស់សល់តែមេទ្វារនៅបញ្ឈរ និងសំណល់វត្ថុលំអមួយចំនួន។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅកើត មួយធ្វើពីថ្មភក់និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គដែលសង់ពីថ្មបាយក្រៀមបានបាក់រលំអស់មិនមាននៅសល់រូបរាងទេ។ ចំណែកប្រាង្គថ្មភក់ មានលំអដោយទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមនិងគូទឹកជុំវិញព្...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយធ្វើពីឥដ្ឋហើយមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ (បានបាក់រលំអស់មួយ) សង់លើខឿនធ្វើពីថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ក្នុងកំពែងទីពី...
ប្រាសាទសង់នៅអំឡុងសតវត្សរ៍ទី៧ តែមិនមានឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ទេ។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូង បែរមុខទៅកើតឆៀងខាងជើងបន្តិច។ ប្រាង្គកណ្ដាលរាងការ៉េ មានស៊ុមទ្វារដែលទ្រផ្ដែរមួយផ្ទាំងឆ្លាក់រូបព្រះនារាយណ៍ជិះគ្រុឌ។ មេទ្វារខាងត្បូងមានសិលាចារឹក។ ប្រាសាទមានគូទឹកមួយនិងស្រះមួយស្ថិ...
ថ្មពើងអង្កាម ស្ថិតនៅជើងភ្នំត្បែង ដែលតាមប្រវត្តិរបស់រមណីយដ្ឋាននេះ អ្នកស្រុកនិទានថា កាលពីបុរាណមានមេទ័ពមួយរូបបានដឹកនាំ កងទ័ពរបស់ខ្លួនមកតាំងជំរុំលាក់ខ្លួននៅទីនេះដោយនាំមកនូវស្បៀងអាហារនិងបានធ្វើស្រែបន្ថែមនៅក្បែរៗនោះផងដែរ ដើម្បីត្រៀមជាស្បៀងសម្រាប់ការពារ កលិយុគនៅថ្ងៃអនាគត។ ដោយសារតែចំនូនស្រូវច្រើនអនេកនោះ ទើប...
ប្រាសាទប្រហែលជាសង់ឡើងនៅសម័យបុរេអង្គរ បន្ទាប់មកត្រូវបានជួសជុលបន្ថែមនៅសតវត្សរ៍ទី១១ ។ ប្រាសាទស្ថិតនៅលើភ្នំព្រះលានដែលមានជណ្ដើរចុះមកដល់ផ្លូវជាតិលេខ៦២តែម្ដង។ ប្រាសាទជាសំណង់ចាស់ ដែលរើយកឥដ្ឋចាស់មកប្រើ។ ដូចជាប្រាសាទដទៃទៀតដែរ ប្រាសាទមានទ្វារពិតមួយពីជ្រុងខាងកើត និងទ្វារបញ្ឆោតបីពីជ្រុងផ្សេងទៀត។ ប្រាសាទមានខ្លោងទ...
ប្រាសាទកសាងតំណាលគ្នានឹងប្រាសាទព្រះវិហារដែរ គឺនៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានតួនាទីជាក្បាលជណ្ដើរសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារ។ ប្រាសាទនេះមានវត្ថុធាតុសំណង់ជាថ្មបាយក្រៀមនិងថ្មភក់ដែលមានរាងជាខឿនថ្មបាយក្រៀមរំលេចខាងក្រៅដោយថ្មភក់ និងមានកាំជណ្ដើរឡើងដល់លានវែងមួយ។ ទីនេះប្រហែលជាទីតាំងសម្រាប់ឈប់សម្រាកមុនឡើងតាមជ...
ប្រាសាទគុកប្រុសជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។
2024 © Royal Academy of Cambodia