ផ្សារទំនើបអ៊ីអន កំពុងតែមានប្រជាប្រិយភាពនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកភ្នំពេញ និងអ្នកខេត្តនានា។ បច្ចុប្បន្នអាចនិយាយបានថាវា គឺជាផ្សារទំនើបនៃក្តីស្រមៃសម្រាប់មនុស្សជាច្រើន ជាពិសេសគឺយុវវ័យ។ ផ្សារទំនើបបែបនេះក៏មាននៅច្រើនទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញដែរ ដូចជាផ្សារសុរិយា ផ្សារស៊ីធីម៉ល ផ្សារស...
មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងរួមមាន ព្រះបរមរាជវាំង វិចិត្រសាល តៀម ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅតាមបណ្តោយម្ខាងនៃតិរវិថីព្រះស៊ីសុវត្ថិ ដែលអាចគយគន់ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ នៅពេលទស្សនាកម្ពុជា អ្នកទេសចរអាចធ្វើដំណើរតាមដងទន្លេមេគង្គនិងគយគន់ទេសភាពដ៏ត្រកាលតាមប...
កំពង់ផែស្វយ័តភ្នំពេញ គឺជាប្រតិបត្តិករកំពង់ផែកុងតឺន័រអន្តរជាតិមួយ ក្នុងចំណោមកំពង់ផែអន្តរជាតិ២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុតក្នុងប្រទេស ដែលគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្ម ផែចំនួន៤ លាតសន្ធឹងប្រវែង ១៦០គីឡូម៉ែត្រ ពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់កម្ពុជា-វៀតណាមក្អមសំ...
វត្តស្ងួនពេជ្រ ជាទីតាំងសម្លាប់ និងមន្ទីរសន្ដិសុខរបស់ខ្មែរក្រហម។ នៅក្រោយឆ្នាំ១៩៧៩ ឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈមួយចំនួន ត្រូវបានរើសយកមកដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានមួយក្នុងបរិវេណវត្តនេះ។ តាមសម្ដីរបស់ សាក្សី បានឱ្យដឹងថា ឆ្អឹងដែលដាក់ តម្កល់នេះ គឺត្រូវប្រជាជនយកមកពីទីតាំងសម្លាប់ក្បែរៗវត្ត។ តាមរបាយក...
សួនទឹកស៊ីន្នីស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានទេសចរណ៍កែច្នៃ ដែលអាចធ្វើអោយភ្ញៀវទេសចរណ៍ មានចំណាប់អារម្មណ៍ រួមមាន៖ ការលេងទឹកឬហែលទឹក, ជិះក្តាររំអិល, ទស្សនាសួនដាំណាំ, អាងហែលទឹក និងចំណុចផ្សេងៗទៀត។ លោកអ្នកអាចរីករាយថ្ងៃចុងសប្តាហ៍ជាមួយគ្រួសារនៅ សួនទឹក ស៊ីន្នី ដោយនៅសួនទឹកនេះមាន អាងហែលទឹកសំរាប់កុមារតូចៗ ហើយសំរាប់មន...
ព្រះវិហារក្នុងទីអារាមនេះក៏មានចំណាស់ច្រើន ហើយកសាងឡើងនាដើមសតវត្សទី២០ ដែលសព្វថ្ងៃ នៅវត្តជាច្រើនត្រូវបានគេកម្ទេចចោល ហើយកសាងព្រះវិហារថ្មីជំនួស។ ដោយឡែក វត្តមុនីសាគរ នៅរក្សាបានទ្រង់ទ្រាយព្រះវិហារចាស់ ហើយត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។
ព្រះវិហារបុរាណដែលស្ថិតនៅក្នុងវត្តនេះ មានរចនាបថចំណាស់គួរឱ្យគយគន់ធៀបនឹងសំណង់ព្រះវិហារបែបសម័យ។ ព្រះវិហារនេះត្រូវបានជួសជុលនិងលាបលនសាជាថ្មី ដោយរក្សាទ្រង់ទ្រាយដើមទាំងអស់។
ដោយស្ថិតនៅចម្ងាយប្រហែលជា១៧គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ វាលពិឃាដ បឹងជើងឯកគឺជាអតីតចម្ការនិងជាកន្លែងបញ្ចុះសពចិន។ ទីនោះធ្លាប់ជាកន្លែង ដែលពួកខ្មែរក្រហមយកអ្នកទោសរាប់ពាន់នាក់ទៅប្រហារជីវិតរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះត្រូវបានគេស្គាល់ថាជា វាលពិឃាដ។ រណ្តៅធំៗដែលមានសាកសពរាប់ពាន់ ត្រូវបានគ...
វត្តភ្នំរាបជាវត្តបង្កើតថ្មី តែត្រូវបានកែឆ្នៃប្រកបដោយសំណង់យកតាមលំនាំរបស់ប្រាសាទនានា ដែលធ្វើឱ្យទីនេះក្លាយជាកន្លែងចាប់អារម្មណ៍របស់ទេសចរជាពិសេសអ្នកនៅភ្នំពេញ។ ប្រាសាទទាំងនេះបានក្លាយជាឆាកដ៏ល្អស្អាត ក្នុងការថតភាពយន្ត និងវីដេអូសម្រាប់រឿងបុរាណ។ ជុំវិញទីនេះក៏មានការសង់ជាតូបតូចៗ បម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវផ...
ទីវត្តដ៍ចំណាស់មួយនេះ មាននៅសល់សំណង់បុរាណគឺព្រះវិហារដ៏ស្រស់ស្អាតប្រកបដោយក្បាច់រចនាវិចិត្រ ហើយរក្សាទុករូបរាងដដែល។
ពហុកីឡដ្ឋាននេះជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន សាងសង់ឡើងលើផ្ទៃដី១៦ហិកតា។ រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការធ្វើកីឡដ្ឋានរាងជាសំពៅគឺដើម្បីរំលឹកដល់ទំនាក់ទំនងដែលកន្លងមកកម្ពុជាមានជាមួយ ចិនជាយូរមកហើយ គឺតាំងពីសម័យធ្វើដំណើរដោយសំពៅម្ល៉េះ។ ការសាងសង់ពហុកីឡាដ្ឋានបានបានចាប់ផ្ដើមនៅឆ្នាំ២០១៧ ហើយបញ្ចប...
លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេក មកពីអាហ្វ្រិក។ ក្រៅពីទីតាំងបួនសំខាន់ៗខាងលើនេះ នៅមានទ្រុងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប...
វិមានឈ្នះឈ្នះត្រូវបានសម្ពោធនៅចុងខែធ្នូឆ្នាំ២០១៨ ដែលវិមានលើទំហំដី៨ហិកតានេះសង់ដើម្បីរំឭកដល់ការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមកាលពីឆ្នាំ១៩៩៨ដែលនាំមកនូវសន្តិភាពពេញលេញ ដល់កម្ពុជា។ វិមានមានកម្ពស់ ៥៤ ម៉ែត្រតួផ្ទៃរាងការ៉េមានជ្រុងប្រវែង ១១៧ម៉ែត្រ។ តួខាងក្រោមមានជ្រុងចំនួន ៥ តំណាងឲ្យយុទ្ធសាស្ត្រចំនួន៥ ចំណុចរួមមា...
សួនទឹកហ្គ្រេនភ្នំពេញ ជាសួនទឹកកម្សាន្តដ៏ធំមួយនៅរាជធានីភ្នំពេញ ដែលបានសាងសង់ លើផ្ទៃដី ៨ពាន់ ម៉ែត្រការ៉េ បើកឲ្យដំណើរការនៅប៉ែកខាងជើងរាជធានីភ្នំពេញ។ ទីនេះ ជាទីកន្លែងកម្សាន្តដ៏អស្ចារ្យមួយដែរ បើប្រៀបទៅនឹងសួនកម្សាន្តនៅប្រទេសថៃ និងវៀតណាម ក្នុងនោះរួមមាន កន្លែងកម្សាន្ត អាងទឹកវិល កន្លែងសម្រាប់កូនក្មេង កន្លែងរម្អ...
ផ្សារធំថ្មីជាផ្សារមួយដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៣៧នៅលើទីលានចាក់សម្រាមកាលសម័យនោះ។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅធ្លាប់ជាវាលភក់ល្បាប់ ហើយជោរជន់ទៅដោយទឹកបឹងតេជោ។ សព្វថ្ងៃនេះ ផ្សារដ៏ធំមួយនេះបានក្លាយជាកន្លែងដែលគេស្គាល់គ្រប់គ្នានៅទីក្រុងភ្នំពេញ ហើយក៏ជាផ្សារដែលសម្រាប់នាំទេសចរណ៍ទៅទស្សនាកម្សាន្តផងដែរ។ ក្រៅពីផ្សា...
ផ្សាររាត្រីនៅទីក្រុងភ្នំពេញស្ថិតនៅខាងមុខផ្សារចាស់នៅក្បែរមាត់ទន្លេ និងជារឿយៗមានភ្ញៀវទេសចរជាច្រើនទៅទីនោះដើម្បីទិញឥវ៉ាន់ផ្សេងៗ។ បច្ចុប្បន្នមានស្តង់ជាង១៥០ បើកលក់ទំនិញផ្សេងៗចាប់ពីសម្លៀកបំពាក់ គ្រឿងតុបតែងកាយ រហូតដល់គ្រឿងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍ជាដើម។ ការបង្កើតឲ្យមានផ្សាររាត្រីនៅទីក្រុងភ្នំពេញ ជាការផ្ត...
វត្តបទុមវតី ហៅ វត្តបទុម ត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ ក្នុងទីក្រុងភ្នំពេញដែលមានដើមកំណើតតាំងសម័យបុរាណ។ គេស្គាល់ថាជាវត្តផ្កាឈូកផងដែរ ព្រោះកាលពី ដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញ...
ក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសង់ក្នុងរជ្ជកាលព្រះចៅពញាយ៉ាត ឆ្នាំ១៤៣៧ មានតែវត្តឧណ្ណាលោមមួយគត់ ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ ដែលយោងតាមការសិក្សាប្រាសាទនេះសាងសង់រវាងសតវត្សទី១១ មានរចនាបថកោះកេរ។ ប្រាសាទធ្វើពីថ្មភក់ បែរមុខទៅកើត ហើយមានយ៉គ្រប់ជ្រុង។ ប្រាសាទត្រូវបានសង់បន្ថែមដំបូល និងយ៉...
2024 © Royal Academy of Cambodia