អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបួនបែរមុខទៅកើត។ ប្រាង្គប្រាសាទបីរត់ជួរជើងត្បូង ដែលប្រាង្គនៅចុងខាងត្បូងធ្វើពីថ្មភក់ ឯប្រាង្គកណ្ដាលធ្វើពីឥដ្ឋ ចំណែកប្រាង្គពីរទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គទីបួនមានទំហំតូចស្ថិតនៅចំពីខាងកើតប្រាង្គកណ្ដាល។ មានគូទឹកព័ទ្ធជុំវិញ និងស្រះផងដែរ។
ប្រាសាទនេះបែរមុខទៅទិសខាងកើតត្រង់ទៅរកទន្លេមេគង្គ សង់អំពីឥដ្ឋ មេទ្វារធ្វើអំពីថ្មថ្លើមអណ្តើក ផ្នែកខាងមុខមានសេសសល់យ៉សាងអំពីថ្មបាយក្រៀម។ ប្រាសាទនេះសាងសង់នៅស.វ.ទី៧ និងមានការជួសជុលបន្ថែមនៅសម័យអង្គរ។ ប្រាសាទមានផ្ទៃបាតរាងការ៉េ ទំហំ ៦ x ៦ម. ប្រមាណ ៩ម. គិតទាំងផ្នែកកប់ក្នុងដី។ ប្រាសាទត្រូវបានជួសជុលនាសម័យអង្គរហើ...
នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
នៅមានប្រាង្គផ្សេងទៀតដែលស្ថិតនៅខាងក្រៅកំពែងថ្មបាយក្រៀម តែស្ថិតនៅក្នុងបរិវេណនៃគូទឹករបស់ក្រុមប្រាសាទសំបូរ រួមមាន ប្រាង្គ N១៥, N១៦, N១៧, N១៨ និង N២២។ ប្រាង្គ N១៥ និង N១៦ ស្ទួនជាប្រាង្គបីសង់តម្រៀបគ្នា។ ប៉ុន្តែនៅសល់រូបរាងតែប្រាង្គកណ្ដាល ឈ្មោះថា បា្រសាទដើមចាន់ ឯប្រាង្គពីរទៀតនៅសងខាងមានទំហំតូច ហើយសព្វថ្ងៃបាក...
ប្រាសាទលាក់នាងកសាងឡើងនៅសតវត្សរ៍ទី១០ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិត្រីមូត៌។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់បែរមុខទៅកើតលើខឿនថ្មបាយក្រៀមមួយ។ ប្រាង្គកណ្តាលមានទំហំធំជាងគេមានទ្វារពីរបែរមុខទៅកើតនិងលិច មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើង បែរមុខទៅកើតនិងមានទ្វារបញ្ឆោតត...
ប្រាសាទនេះប្រហែលជាសង់ឡើងចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងធ្លាកំពែងទីមួយមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ប្រកបដោយសសរពេជ្ររាងមូល។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋ ស្ថិតនៅជ្រុងផ្សេងទៀតនិងមានផ្ដែរធ្វើពីថ្មភក់។ ហោត្រៃពីរស្ថិតនៅឦសាន...
ប្រាសាទព្រះធាតុខ្វាវកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ យោងតាមចម្លាក់មានរចនាបថពីរផ្សេងគ្នា គឺនៅដើមសតវត្សរ៍ទី១២និងចុងទី១២។ ប្រាសាទបូជាដល់សាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាមហាយាន មានរចនាបថអង្គរវត្តនិងបាយ័ន។ ប្រាសាទនៅថែរក្សារាងបានល្អ ធ្វើពីថ្មបាយក្រៀម មានទ្វារពិតពីខាងកើត នឹងទ្វារបញ្ឆ...
ប្រាសាទក្រោលគោកសាងឡើងតាមរចនាបថបាយ័នដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ មានហោត្រៃមួយធ្វើអំពីថ្មបាយក្រៀមនិងថ្មភក់ ហើយបែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀមដែលមានគោបុរៈនៅទិសខាងកើតនិងមានគូទឹកព័ទ្ធជុំវិញ។ ក្បាច់ចម្...
អាយុកាលនៃប្រាសាទភ្នំទទុង គឺប្រហាក់ប្រហែលគ្នានឹងប្រាសាទក្នុងគុហាទាំងឡាយក្នុងតំបន់នេះ គឺសាងសង់នៅក្នុងអំឡុងអន្តរកាលរវាងសម័យនគរភ្នំ និងចេនឡានាចុងសតវត្សទី៦ និង ទី៧។ ប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមហើយកំពុងតែត្រូវទទួលរងនូវការបំផ្លាញដោយលំញ័រ ទើបប្រាសាទនេះ ត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារ។ មាត់គុហ...
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេ...
ប្រាសាទមានអាយុកាលចាស់ជាងប្រាសាទលោមនាងនៅជិតនេះគឺប្រហែលជាសង់ក្នុងសតវត្សរ៍ទី៨ ហើយមានការជួសជុលបន្ត។ ប្រាសាទមានប្រាង្គទោលធ្វើពីឥដ្ឋ ដែលបាក់បែកមួយភាគធំរចនាដោយគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនៅក្នុងព្រៃចម្ការជ្រៅឆ្ងាយពីផ្លូវមានប្រាង្គបីធ្វើពីឥដ្ឋ ដែលបាក់បែកអស់ពីរនិងមានគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងសង់ពីថ្មបាយក្រៀម។
រចនាបថប្រាសាទនេះបង្ហាញថា វាត្រូវបានសាងសង់នៅសតវត្សរ៍ទី១២ឬ១៣ គឺប្រាសាទមានរចនាបថបាយ័ន កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទពីរសង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើត ធ្វើពីថ្មបាយក្រៀមលម្អដោយថ្មភក់នៅខាងក្រៅ ហើយមានជ្រុងផ្សេងទៀតលម្អដោយទ្វារបញ្ឆោត។ ប្រាសាទនៅខាងជើងរលំបាក់អស់សល់សំណល់ថ្មនៅរាយប៉ាយនិងបំណែកចម្លាក...
ប្រាសាទនេះមិនមានចុះក្នុងបញ្ជីសាលាចុងបូព៌ាទេហើយក៏ពុំមានឯកសារប្រវត្តិដែរ។ ប្រាសាទមានប្រាង្គតែមួយសង់ពីថ្មបាយក្រៀមស្ថិតនៅតាមបណ្ដាយផ្លូវអង្គរធំទៅព្រះខ័នកំពង់ស្វាយ។ ប្រាសាទរលំបាក់បែកសល់តែត្រឹមជញ្ជាំង។
ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
2024 © Royal Academy of Cambodia