ភ្នំស្អាងគឺកន្លែងកម្សាន្តបែបវប្បធម៌ និងធម្មជាតិមួយ ដែលមានវត្តមួយបានសាងសង់នៅលើកំពូលភ្នំ ដែលពីលើនោះយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ ភ្នំស្អាង មិនមានដើមឈើច្រើន ដូចភ្នំធន្តមន្តទេ ប៉ុន្តែនៅជុំវិញវត្តមានបឹងដ៏ធំមួយសម្បូរទៅដោយត្រី ផ្ការំចង់ និងព្រលិត ហើយក្រៅពីជិះទូក អ្នកទេសចរ អាចរីករាយជាមួយនឹ...
វត្តឥន្ទ្រីសំវរៈ ឬវត្តកំពង់ធំ ជាអតីតទីតាំងប្រាសាទកាលពីមុន មាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន។ នៅទីនេះធ្លាប់ត្រូវបានរកឃើញនិងរក្សាទុកនូវវត្ថុបុរាណសម័យមុនអង្គរ សម័យអង្គរ និងខ្លះទៀតសម័យកណ្ដាល ដូចជា ជើងទម្រមួយមានលម្អជារូបចម្លាក់គ្រុឌកំពុងត្រដាងស្លាប (រចនាបថកោះកេរ នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
នៅឯសារៈមន្ទីរនេះទេសចរនឹងបានយល់ដឹងពីអតីតកាលដ៏ខ្មៅងងឹតនិងកេរដំណែលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកក្រោយពេលមានសង្គ្រាម។ សារៈមន្ទីរនេះដើរតួរនាទីជាអនុស្សាវរីយ៍មួយរំឭកដល់ហិង្សាក្នុងពេលសង្គ្រាម។ លោក អាគីរ៉ា ជាស្ថាបនិកសារមន្ទីរមីនក្នុងខេត្តសៀមរាបមានកេរ្តិ៍ឈ្មោះល្បីសុះសាយទាំងនៅក្នុងនិងក្រៅប្រទ...
បរិយាកាសអ៊ូអរអមដោយតូបជាច្រើននៅជុំវិញទឹកធ្លាក់គិរីរម្យ៣ ធ្វើឱ្យទីនេះមានមនុស្សកុះករមិនចាញ់ទីតាំង ទឹកធ្លាក់ចាស់គិរីរម្យ១ ឡើយ។ សម្រស់ទឹកធ្លាក់បែបធម្មជាតិ រួមនឹងសេវាម្ហូបអាហារដែលមាននៅទីនេះ ធ្វើឱ្យតំបន់កើតថ្មីនៅជិតវត្តល្បីល្បាញតាំងពីសង្គមចាស់ វត្តគិរីរម្យ ទទួលបានទេសចរច្រើនគួរសម។
ប្រាសាទនេះលំបាកនឹងកំណត់អាយុកាលកសាង ប្រហែលជានៅសម័យកោះកេរ ហើយបានជួសជុលបន្ថែមនៅសម័យក្រោយ។ ប្រាសាទសង់ពីថ្មភក់ (អាចមានឥដ្ឋ?) មានប្រាង្គទោល សង់លើទីទួល ស្ថិតក្នុងបរិវេណវត្តដែលមានបន្សល់ត្រឹមសំណល់ត្រឹមគ្រឿងសំណង់ខ្លះប៉ុណ្ណោះ។
ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ ទី១២ ដើម្បីសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់មានតួប្រាង្គបី បែរមុខទៅទិសខាងកើត។ តាមក្បាច់ចម្លាក់លំអនៅលើប្រាសាទ គឺស្ថិតនៅក្នុងរចនាបទបាយ័ន។ ប្រាសាទបន្ទាយធំនេះជាឈ្មោះសំដៅទៅលើទីកន្លែងរបស់ប្រា...
វត្តវិបុលត្ថារាម ហៅវត្តកណ្ដាល ត្រូវបានកសាងឡើងប្រហែលជាក្នុងទសវត្សរ៍ឆ្មាំ១៨០០ ដែលកាលគេបានកាប់ឆ្ការព្រៃសាងសង់ជាសាលាបុណ្យមួយខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗមួយចំនួន។ ហេតុដែលនាំឱ្យហៅថា វត្តកណ្ដាល ដោយសារវត្តស្ថិតនៅចំកណ្ដាលនៃវត្តពីរគឺ វត្តពោធិ៍ក្នុង និងវត្តសង្កែឬហៅម៉្យាងទៀតថាវត្តថ្មី។ លុះក្រោយមក ព្រះសង្...
អាងមួយដ៏ធំដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល សម្រាប់ពលរដ្ឋ និងទេសចរទៅទស្សនាកម្សាន្តផងដែរ ដោយប្រែក្លាយពីតំបន់នេសាទខុសច្បាប់ពីមុនមក។ អាងជើងគ្រុសមានបណ្ដោយប្រវែងជាង២,០០០ម៉ែត្រ និងទទឹងជាង១.០០០ម៉ែត្រ ហើយមានផ...
វាលរំប្លង់គឺជាវាលថ្មធម្មជាតិរាបស្មើមួយ ដែលជាផ្នែកនៃដែនដីរបស់សហគមន៍ជនជាតិដើមដែលរស់នៅទីនោះ។ នៅលើវាលនេះ មានតែស្មៅដែលចេញផ្កាពេញមួយរដូវវស្សាចាប់ពីខែឧសភា រហូតដល់ខែមករា។ តាមរឿងនិទានតំណាលថា វាលនេះជាទីកម្សាន្តរបស់កុមារនៃកុលសម្ព័ន្ធភ្នំនៅទីនោះ ដែលគេតែងមកលេងនិងបង្ហោះខ្លែងនៅទីនោះ។ មានថ្ងៃមួយ ក្មេងម្នាក់ឈ្មោះរំប...
វត្តមានចំណាស់ជាងគេនៅក្នុងស្រុកនេះដែលជាទីប្រជុំជនធំមួយតាំងពីបុរាណ។ វត្តមានសំណង់ចាស់ថ្មីជាច្រើនហើយក៏ជាទីតាំងឡស្លដែកបុរាណ ដែលគេអាចសម្គាល់ឃើញសំណល់អាចម៍ដែកជាច្រើនក្នុងតំបន់។ វត្តនេះត្រូវបានគណៈកម្មការវាយតម្លៃជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទស្ថិតនៅកណ្ដាលព្រៃមួយនេះមានប្រាង្គទោលសង់ពីថ្មបាយក្រៀមនិងថ្មភក់ហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទមានកំពែងនិងស្រះផងដែរ។
ក្នុងវត្តនេះមានសំណង់ថ្មីៗជាច្រើនដូចជារូបព្រះបដិមារដែលមានកម្ពស់ជាង២០ម៉ែត្រ ព្រះវិហារដ៏វិចិត្រ គួរជាទីជ្រះថ្លាដល់ពុទ្ធបរិស័ទជិតឆ្ងាយ។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
ពីសម័យបុរាណប្រាសាទនេះនៅមានទ្រង់ទ្រាយ ល្អមានទំហំស្មើនឹងព្រះវិហារសព្វថ្ងៃ ដែលកសាងត្រួតពីលើទីតាំងចាស់។ ក្នុងសម័យខ្មែរក្រហម ប្រាសាទដូនអន ត្រូវបានបំផ្លាញទាំងស្រុង ដើម្បីយកថ្មប្រាសាទទៅកសាងស្ពានឬ ទំនប់ទឹកដែលពិតជាគួរឱ្យស្តាយណាស់។ លុះក្រោយមក ពេលប្រទេសមានសន្តិភាពវិញទីតាំងប្រាសាទនេះត្រូវបានប្រជាពលរដ្ឋរៀបចំធ្វើ...
ទួលនេះជាទីសក្ការៈបូជារបស់អ្នកភូមិដែលមានសង់ជាសាលាឆទាននិងមានតូបអ្នកតាមួយ ដែលតម្កល់វត្ថុបុរាណមួយចំនួន ដូចជាសិលាចារឹកមួយផ្ទាំង K726 រៀបរាប់ពីដីក្នុងតំបន់នេះហើយនិងបល្ល័ង្កព្រមទាំងបំណែកវត្ថុបុរាណដទៃទៀត។
កោះទ្រង់ជាកោះនៅលើទន្លេមេគង្គទល់មុខនឹងទីរួមខេត្ត។ អ្នកទស្សនាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមទូកដទៅកាន់ទីនោះ ដែលអាចឱ្យគេស្គាល់ពីជីវភាពរស់នៅនៃអ្នកចម្ការ ដើមឈើធំៗ ទេសភាពទន្លេនៅជុំវិញនិងខ្យល់អាកាសដ៏បរិសុទ្ធ។ ទេសចរនឹងទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍ ដោយមានសេវាហូបចុក នឹងស្នាក់នៅទីនោះផងដែរ។ លក្ខណៈពិសេសម...
វត្តនេះ មានមន្ទីរបូជនីយដ្ឋានដ៏ល្អប្រណិតមួយធ្វើពីបេតុងមានពីរជាន់ ដែលកសាងឡើងក្នុងឆ្នាំ១៩៩៣។ មន្ទីរបូជនីយដ្ឋាននេះ មានដាក់តម្កល់អដ្ឋិធាតុជនរងគ្រោះដែលយកមកពីភូមិឫស្សី និងភូមិបំពង់ចាក់។
ដើមពោធិ៍ក្នុងប្រវត្តិស្នេហ៍ទុំទាវ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ។ ទីតាំងនៃដើមពោធិ៍នេះ ស្ថិតក្នុងភូមិជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលមានទីតាំងរហូតដល់ទៅពីរ គឺ៖ មួយនៅខាងជើងផ្លូវជាតិ កណ្ដាលវាលស្រែក្រោយភូមិ គ្មានផ្លូវ ត្រូវដើរចូលតាមភ្លឺស្រែ។ ទីនោះមានតូបអ្នកតា តាំងរូ...
រមណីយដ្ឋានអេកូទេសចរណ៍ ភ្នំជម្រកសត្វត្រូវបានរៀបចំកែលម្អជារមណីយដ្ឋានដោយសហគមន៍ គាំទ្រដោយអាជ្ញាធរផងដែរ។ តំបន់ភ្នំជម្រកសត្វមានសក្ដានុពលពីធម្មជាតិ មានសម្រស់ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយចង់មកម្ដងទៀត។ តំបន់នេះមានដើមឈើធំៗ សម្បូរសត្វព្រៃ ល្អាងថ្មដូចរូបចម្លាក់ ល្អាងជួបស្នេហ៍ ល្អាងថែអូន និង ល...
វត្តបុរាណមួយនេះត្រូវបានកសាងតាំងពីរយូរយាណាស់មកហើយ។ ក្នុងទីអារាមមានសំណង់ព្រះវិហារជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយ។ វត្តត្រូវបានជ្រើសជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
ភូមិបណ្ដែតទឹកកំពង់ហ្លួងនៅលើទន្លេសាបជាភូមិមួយនៅលើទឹកដែលមានប្រជាជនរស់នៅច្រើនជាង ១ម៉ឺននាក់។ ប្រជាជនគ្រប់រូបរស់នៅលើទូក ហើយភូមិទាំងមូលប្ដូរទីតាំងទៅតាមកម្រិតនៃទឹកបឹង។ ភូមិនេះមានភោជនីយដ្ឋាន សាលារៀន និងរង្គសាលខារ៉ាអូខេផងដែរ។ ទោះបីជាយ៉ាងណា មិនមានកន្លែងស្នាក់នៅទេ តែនៅកំពង់ហ្លួងទេសចរអាចជួលទូកដើម្បីជិះមើលជុំវិញ...
2024 © Royal Academy of Cambodia