ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណា...
ប៉ែកខាងលិចនៃជើងភ្នំព្រះរាជទ្រព្យ មានវត្តមួយដ៏ស្រស់ស្អាត ដែលកសាងឡើងក្រោមការផ្ដួចផ្ដើម របស់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ជាអធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជណាចក្រកម្ពុជា។ ក្រៅពីសំណង់ទីសេនាសនៈនានាដ៏ស្អេកស្កះ ក្នុងទីវត្តនៅមានស្រះ សំណង់លម្អ ក៏មានតូបសម្រាប់តាជីយាយជីធ្...
ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តទីនោះនឹងទទួលបានសេវាកម្សាន្តជាច្រើន ពីរមណីយដ្ឋានកែឆ្នៃមួយនេះ ដោយ អាចផ្តិតយកទេសភាពដ៏ប្រណិតជាច្រើន។ ក្រៅពីនេះ គេអាច ស្ទួចត្រី ជិះកង់ ជិះសេះលម្ហែអារម្មណ៍ បោះតង់ លេងបាល់ទាត់ បាល់ទះ។ ល។ ជា ពិសេសថែមនៅទីនេះ មានអាងហែលទឹក ភោជនីយដ្ឋាន មានម្ហូបគ្រប់ប្រភេទក្នុងតម្លៃ ដ៏សមរម្យទៀតផង។ ឯកន្...
ក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងឆ្នេរថ្មយក្ស មានព្រៃកោងកាងហើយ ក៏មានកន្លែងអង្គុយលេងជាច្រើន ដូចជាតូប ស្ពានលយចូលសមុទ្រ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យផងដែរ។ ទីនេះជារមណីយដ្ឋានប្លែកមួយកន្លែងអមដោយទេសភាពផ្ទៃសមុទ្រ ស្រស់បំព្រងក្រៃ...
នៅបរិវេណជុំវិញភ្នំរាប់បាត្រមានភ្នំថ្មជាច្រើន ដែលមានដុំថ្មតូចធំរកេតរកូត បង្កើតបានជា ទស្សនីយភាពមួយគួរឱ្យចង់ទស្សនា។ នៅតំបន់នោះក៏មានការបង្កើតជាកន្លែងកម្សាន្តឯកជនតូចៗ ជូនដល់ភ្ញៀវដែលចង់សម្រាកលំហែជាលក្ខណៈគ្រួសារ និងមានបម្រើសេវាម្ហូបអាហារផងដែរ។ ការធ្វើដំណើរតាមជើងភ្នំនៅម្ដុំនេះអាចឱ្យភ្ញៀវបន្ធូរអារម្មណ៍និងផ្ល...
កាលបរិច្ឆេទនៃការកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទមានប្រាង្គរហូតដល់ទៅបួន ដែលបីសាងពីឥដ្ឋតម្រៀបគ្នាខាងមុខ ចំណែកមួយទៀតនៅខាងក្រោយសាងពីថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋ។ ប្រាសាទបីខាងមុខត្រូវបានគេស្ថាបនាពីឥដ្ឋហើយមានការឆ្លាក់ហោជាងយ៉ាងស្អាតគ្រប់ជ្រុង។ សរសរ...
ខេត្តរតនគិរីក៏ជាខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ។ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅលំហែកាយនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តភូមិខ្មែរ, រីស៊តជាងអេង, រីស៊តមល្លិកា ឬរីស៊តភូមយើងជាដើម។ រឺស៊តទាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
ប្រាសាទព្រះខ័នកំពង់ស្វាយមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ តែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទព្រះខ័នកំពង់ស្វាយមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសូរ្យវរ្ម័នទី១ លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ខ្លះ ដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រ...
ប្រាសាទព្រះគោកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ មានរចនាបថព្រះគោ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានិងដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ជាបុព្វបុរស។ ប្រាសាទព្រះគោមានតួប្រាង្គ៦ រៀបចំជា២ជួរ សង់លើខឿនមួយមានកំពែង៣ជាន់ មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ(កំពែងទី២) ហ៊ុមព័ទ្ធដោយគូទឹក។...
ប្រភពទឹកធម្មជាតិតំបន់ភ្នំដែលមានទឹកហូរខួបប្រាំងខួបវស្សា គួបផ្សំនឹងទេសភាពដ៏ស្រស់ស្អាតបែបស្រុកស្រែ ធ្វើឱ្យទំនប់ស្រោចស្រពអូរមាន បានទទួលរាក់ទាក់ទេសចរពីចម្ងាយឱ្យមកកម្សាន្តដោយក្ដីសោមនស្ស។ ទីនេះគឺជាគម្រោងកម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹកហើយបានសាងសង់ចប់នៅឆ្នាំ ២០១៥។ ទីនេះពីដើមឡើយគ្រាន់តែប្រឡាយទឹកមួយ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីដែលពីរធ្វើពីឥដ្ឋតែបាក់រលំអស់។ ចំណែកប្រាង្គដែលនៅសល់ធ្វើពីថ្មភក់ហើយក៏កំពុងរងនូវការទ្រុឌទ្រោមយ៉ាងខ្លាំង។
ក្នុងក្រុមប្រាសាទជ្រួកគាស់ មានប្រាង្គចំនួន ៤ តែមានតែមួយប៉ុណ្ណោះដែលនៅឈរមានរូបរាង។ ប្រាសាទនេះមានលក្ខណៈស្ទើរដូចទាំងស្រុងទៅនឹងប្រាសាទគក់ទ្រូងនិងប្រាសាទដើមចាន់ ប៉ុន្តែប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងជាង។ នៅផ្នែកខាងក្នុងមានបន្ទប់សក្ការរាងបួនជ្រុងស្មើ មានយ៉លយមកខាងកើតរាងជាកាកបាទ។ ស៊ុមទ្វារចូលពីខាងកើតធ្វើអំព...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងត្បូងខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
រមណីយដ្ឋានទឹកធ្លាក់តេជោបុសស្បូវមានទីតាំងស្ថិតនៅលើកំពូលភ្នំដងរែក ដែលមានសោភ័ណមិនចាញ់រមណីយដ្ឋានជួរភ្នំត្បែងឡើយ ហើយមានផ្លូវទៅដល់ងាយស្រួលជាង។ ទឹកធ្លាក់នេះក៏ជាប្រភពផ្ដល់ទឹកដល់ អាងទឹកតេជោបុស្បូវ ដែលមានតួនាទីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋនៅលើភ្នំ ដែលខ្វះខាតនៅរដូវប្រាំង។
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ស្ពានយោលចង្អូរថ្មជាតំបន់ទេសចរធម្មជាតិ ដែលមានការកែឆ្នៃជាស្ពានយោលទាក់ទាញទេសចរទៅកម្សាន្ត។ នៅទីនេះជាទឹកស្ទឹងសង្កែដ៏ល្បីល្បាញ ដែលជាតំបន់អាចងូតទឹកកម្សាន្ត ភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកស្រុក ហើយសម្រាកក្នុងតូបលំហែ។ ទេសចរអាចគយគន់ទេសភាពទឹកស្ទឹងនឹងដើរឆ្លងលេងតាមស្ពានយោល។
វត្តព្រះអង្គធំនៅលើភ្នំគូលែន ដែលជាទីសក្ការៈរបស់មហាជនទូទៅ ដែលប្រជុំទៅដោយអ្នកគោរពបូជានិងអ្នកទេសចរណ៍កុះករ។ វត្តមានជណ្ដើរឡើងទៅកាន់ព្រះបដិមាព្រះពុទ្ធ ដែលមនុស្សភាគច្រើនយល់ថា ជារូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន។ ប៉ុន្តែរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិតត្រូវចោរលួចយកទៅបាត់ ហើយសព្វថ្ងៃនេះគេជំន...
ទីនេះគឺច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកកំរៀងទៅប្រទេសថៃ ក៏ប៉ុន្តែខ្មែរយើងភាគច្រើនហៅច្រកនេះថា ឡែម តាមឈ្មោះថៃទៅវិញ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ និងកាស៊ីណូដែរ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ នៅលើធ្នឹមច្រកចូលប្រាសាទនេះមានសិលាចារឹកភាសាសំស្ក្រឹត ដែលពីមុនជាមេទ្វាររបស់ប្រាសា...
ខេត្តព្រៃវែងមានច្រកព្រំដែនថ្មីមួយគឺច្រកម៉ឺនជ័យ។ ច្រកអន្តរជាតិថ្មី។ ថ្វីត្បិតច្រកនេះមិនទាន់ដំណើរការដោយសារ វិបត្តិកូវីដ១៩ ប៉ុន្តែតទៅអនាគតនឹងដើរតួជាច្រកសំខាន់សម្រាប់ទេសចរអន្តរជាតិ។ ច្រកនេះមិនទាន់មានសំណង់ធំដុំឡើយ នៅជុំវិញនោះ។
ទឹកជ្រោះវាលពួច ជាតំបន់រមណីយដ្ឋានធម្មជាតិហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ៗ ជាទីកន្លែងស្ងប់ស្ងាត់ ព្រោះកម្រមិនសូវមានទេសចរបានទៅដល់ទីនោះទេ។ ប្រភពទឹកជ្រោះគឺជូរភ្នំបូកគោដ៏វែងអន្លាយ មានដល់ទៅ១១ដំណាក់ ប្រសិនបើសិនគេតស៊ូដើរសសៀរឡើងជម្រាលភ្នំប្របមាត់ទឹកនោះ។ ជាទូទៅគេច្រើនទៅដល់ត្រឹមដំណាក់ទី២ដល់ទី៤ប៉ុណ្ណោះ ដោយសារផ្លូវពិបាក...
2024 © Royal Academy of Cambodia