នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានឆ្លាក់រូបព្រះភ័ក្ត្រទាំងបួន។ ប្រាង្គនេះបែរមុខបួនទិសដោយមានយ៉ ភ្ជាប់ទៅឦសានដោយហោបន្ទាត់ទ្រូងមួយ។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមដោយពាសថ្មភក់ពីខាងក្រៅ។ ហោត្រៃនេះមានច្រកទ្វារពីរគឺឦសាន និងនិរតីដោយមានយ៉ល...
ជាអារាមមួយ ដែលតាមរាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅវត្តកោកកាក បានឲ្យដឹងថា វត្តហរិរក្សរាជិនី ឬវត្តវាំងចាស់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទអង្គដួង ស្ថិតនៅក្នុងបរិវេណក្រុងឧដុង្គ ដែលព្រះវិហារចាស់ ត្រូវបានជួសជុលឡើងវិញ ព្រមទាំងមានដាក់តាំងកាំភ្លើងធំបុរាណចំនួន ១១ដើមព័ទ្ធជុំវិញ។ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើ...
អូរសោម ជាសហគមន៍ជនបទតូចមួយស្ថិតនៅចំកណ្ដាលជួរភ្នំក្រវាញរវាងតំបន់អភិរក្សក្រពើភ្នំ និងភ្នំសំកុះ ភាគនិរតីប្រទេសកម្ពុជាកំពុងប្រែក្លាយជាគោលដៅអេកូទេសចរណ៍និងអ្នកនិយមសម្រស់ធម្មជាតិមកពីគ្រប់ច្រកល្ហក។ ភូមិឋានដ៏ស្ងប់ស្ងាត់ចំនួន ៤ ដែលមានប្រជាជនសរុបប្រមាណ ៤០០ គ្រួសារភាគច្រើនជាជនជាតិដើមភាគតិច ជង គឺជាមជ្ឈមណ្ឌលទេសចរណ...
ប្រាសាទសាងឡើងក្នុងសតវត្សរ៍ទី៧ ហើយត្រូវបានជួសជុលនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ប៉ុន្តែប្រាសាទបានបាក់រលំទៅហើយ។ ប្រាសាទមានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើងត្បូង បែរមុខទៅកើតព័ទ្ធជុំវិញដោយគូទឹក។
ប្រាសាទក្រោលគោកសាងឡើងតាមរចនាបថបាយ័នដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ មានហោត្រៃមួយធ្វើអំពីថ្មបាយក្រៀមនិងថ្មភក់ ហើយបែរមុខទៅទិសខាងត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀមដែលមានគោបុរៈនៅទិសខាងកើតនិងមានគូទឹកព័ទ្ធជុំវិញ។ ក្បាច់ចម្...
វត្តរាំងទិលជាវត្តមួយបង្កប់ខ្លួនក្នុងព្រៃរនាមបឹងទន្លេសាប ដែលមានតាំងពីសម័យដើមមក ជាទីសក្ការៈសំរាប់បងប្អូនខ្មែរដែលរស់នៅលើផ្ទៃទឹកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ តំបន់រាំងទិលមានភូមិបណ្ដែតទឹកដែលអ្នកភូមិប្រកបរបរនេសាទ និងមានព្រៃលិចទឹកប្រកបដោយទេសភាពត្រកាល។ តំបន់នេះមានដុះដើមរាំងនិងដើមសណ្ដាន់ ព្រមទាំងប្រភេទស...
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបទ ហស៌វរ្ម័នទី១ គឺក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាល របស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះរាជបុត្រព្រះអង្គគឺព្រះបាទជ័យ...
វត្តភ្នំរាបជាវត្តបង្កើតថ្មី តែត្រូវបានកែឆ្នៃប្រកបដោយសំណង់យកតាមលំនាំរបស់ប្រាសាទនានា ដែលធ្វើឱ្យទីនេះក្លាយជាកន្លែងចាប់អារម្មណ៍របស់ទេសចរជាពិសេសអ្នកនៅភ្នំពេញ។ ប្រាសាទទាំងនេះបានក្លាយជាឆាកដ៏ល្អស្អាត ក្នុងការថតភាពយន្ត និងវីដេអូសម្រាប់រឿងបុរាណ។ ជុំវិញទីនេះក៏មានការសង់ជាតូបតូចៗ បម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវផ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
រមណីយដ្ឋានធម្មជាតិនៃរាជធានីភ្នំពេញ បន្ទាប់ពីការកាត់បញ្ចូលសង្កាត់នេះ ទៅក្នុងរាជធានី ដែលពីមុននៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ទីនោះជាភូមិតម្បាញសូត្រ បែបបុរាណដែលសិប្បករ ក្នុងតំបន់មានជំនាញរវៃ និងត្បាញសម្រាប់ជីវភាពពួកគេ និងជាភូមិនេសាទផងដែរ។ ភ្ញៀវទេសចរអាចរីករាយជាមួយជំនាញក្នុងការត្បាញ និងនេសាទរបស់ពួកគេ។ កោ...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
2024 © Royal Academy of Cambodia