សៀមរាប

បញ្ជីទាំងអស់

ឃុំស្រែខ្វាវ សៀមរាប
377 km ពីរាជធានី
ប្រាសាទព្រះភ្នំ

ផែនទី

អាហារ

សណ្ឋាគារ

63.3 km ពីសៀមរាប

ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ មានរចនាបថ កោះកេរ។ ប្រាសាទលើកូនភ្នំសង់ពីឥដ្ឋមានប្រាង្គប្រាំនិងផ្ដែរធ្វើពីថ្មភក់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គនៅជួរមុខមាន៣ ឯនៅជួរក្រោយមានពីរ។ ប្រាង្គទាំងអស់មានទ្វារបែរទៅកើតឯជ្រុងបីទៀតជាទ្វារបញ្ឆោត។ ហោត្រៃពីរធ្វើពីឥដ្ឋដួលរលំអស់កាលពីដើមសតវត្សរ៍ទី២០ ហ...

កំពែងអង្គរធំ សៀមរាប
321 km ពីរាជធានី
ប្រាសាទអង្គរវត្ត, ប្រាសាទបរមវិស្ណុលោក

ផែនទី

អាហារ

សណ្ឋាគារ

8.5 km ពីសៀមរាប

ប្រាសាទអង្គរវត្តកសាងឡើងឧទ្ទិសថ្វាយព្រះវិស្ណុ ព្រះបាទសុរ្យវរ្ម័នទី២ ក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទបែរមុខទៅទិសខាងលិចមានលក្ខណៈល្អវិចិត្រ និង បង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូល។ ប្រាង្គកណ្ដាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្ដាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយដែនដី និង គូ...

ឃុំបាគង សៀមរាប
304 km ពីរាជធានី
គ្រឹះប្រាសាទឪឡោក

ផែនទី

អាហារ

សណ្ឋាគារ

13.6 km ពីសៀមរាប

ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។

ឃុំស្លែងស្ពាន សៀមរាប
404 km ពីរាជធានី
ស្ពានក្របួន, ស្ពានអូរក្របៅ

ផែនទី

អាហារ

សណ្ឋាគារ

89.5 km ពីសៀមរាប

ស្ពានក្របួនឬអូរក្របៅ ស្ថិតនៅតាមបណ្ដោយផ្លូវពីអង្គរធំទៅកាន់តំបន់ភិម័យ ដែលសង់ពីថ្មបាយក្រៀម ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី ៧ នាចុងសតវត្សរ៍ទី ១២។ ស្ពាននេះមានបណ្ដោយប្រវែងប្រហែល ៦០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ និងមានរន្ធតាដេវសម្រាប់បង្ហូរទឹកចំនួន ១០។

ឃុំលាងដៃ សៀមរាប
337 km ពីរាជធានី
ប្រាសាទភ្នំដី, ប្រាសាទភ្នំបី

ផែនទី

អាហារ

សណ្ឋាគារ

22.4 km ពីសៀមរាប

ប្រាសាទសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន ឧទ្ទិសដល់កវីដ៏ល្បីល្បាញឈ្មោះ មធូរិន្ទ្រ នេះបើយោងតាមសិលាចារឹក K.១២២២។ ប្រាសាទភ្នំដីឬភ្នំបី ជាប្រាសាទមួយដែលសង់ក្នុងជ្រលងមួយមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនថ្មបាយក្រៀម ហើយបែរមុខទៅកើត។ ប្រាង្គទាំងបីមានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆ...

កំពែងអង្គរធំ សៀមរាប
324 km ពីរាជធានី
ប្រាសាទក្ដីសូរ, ប្រាសាទកុដិស្វរៈ

ផែនទី

អាហារ

សណ្ឋាគារ

11.8 km ពីសៀមរាប

តាមរយៈសិលាចារឹកបង្ហាញឱ្យដឹងថា ប្រាសាទនេះត្រួវបានស្ថាបនាឡើងនៅសតវត្សរ៍ទី៩ រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ និង មានការកសាងរូបថ្មីនៅសតវត្សរ៍ទី១០ គឺព្រះបាទរាជេន្រ្ទវរ្ម័ន។ ប្រាសាទនេះមានតួប្រាង្គបែរទៅកើតសង់អំពីឥដ្ឋ។ ប្រាសាទមានប្រាង្គបីរត់ជួរជើងត្បូង។ ទំហំប្រាង្គនីមួយៗប្រមាណ ៤x៤ ម៉ែត្រ។ ប្រាសាទស្ថិតនៅក្នុងសភាពខ...

ឃុំស្វាយលើ សៀមរាប
322 km ពីរាជធានី
ប្រាសាទតាដុង, ប្រាសាទតាអុង

ផែនទី

អាហារ

សណ្ឋាគារ

66.3 km ពីសៀមរាប

ប្រាសាទតាអុងឬតាដុងស្ថិតក្នុងរចនាបថគូលែន សាងឡើងនាសតវត្សរ៍ទី ៩ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទស្ថិតនៅជើងភ្នំគូលែនប៉ែកខាងកើត មានប្រាង្គបី ដែលប្រាសាទមួយធ្វើពីឥដ្ឋ ឯពីរទៀតធ្វើពីថ្មភក់ ដែលប្រាង្គ២នេះប្រហែលជាសង់បន្ថែមតាមក្រោយដោយតភ្ជាប់ខឿនចូលគ្នា។ ប្រាសាទព័ទ្ធជុំវិញដោយកំពែ...

ឃុំតាសៀម សៀមរាប
327 km ពីរាជធានី
អ្នកតាដេកផ្អៀង

ផែនទី

អាហារ

សណ្ឋាគារ

71.0 km ពីសៀមរាប

ចម្លាក់ថ្មស្ថិតនៅចម្រាក់ផ្លូវទឹកហូរ សង់ឡើងក្នុងរាជព្រះបាទឧទ្យាទ័យទិត្យវរ្ម័នទី២ នាសតវត្សរ៍ទី១១ គឺជាចម្លាក់ថ្មភក់រូបព្រះនរាយណ៍ផ្ទំលើនាគអនន្តៈ។

ឃុំត្បែង សៀមរាប
324 km ពីរាជធានី
វត្តព្រះអង្គជប់

ផែនទី

អាហារ

សណ្ឋាគារ

48.4 km ពីសៀមរាប

ទីតាំងក្នុងវត្តមួយនេះមានចម្លាក់រូបព្រះពុទ្ធប្រោសដំរី ចម្លាក់នាគ ចម្លាក់ព្រះបាត និងមានទឹកជប់ផុស។ ចម្លាក់ទាំងនេះអាចកសាងនៅសតវត្សរ៍តី១៦។

ឃុំលាងដៃ សៀមរាប
330 km ពីរាជធានី
ប្រាសាទបន្ទាយធំ

ផែនទី

អាហារ

សណ្ឋាគារ

16.2 km ពីសៀមរាប

ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ ទី១២ ដើម្បីសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់មានតួប្រាង្គបី បែរមុខទៅទិសខាងកើត។ តាមក្បាច់ចម្លាក់លំអនៅលើប្រាសាទ គឺស្ថិតនៅក្នុងរចនាបទបាយ័ន។ ប្រាសាទបន្ទាយធំនេះជាឈ្មោះសំដៅទៅលើទីកន្លែងរបស់ប្រា...

កំពែងអង្គរធំ សៀមរាប
326 km ពីរាជធានី
ប្រាសាទតុបកើត (អង្គរធំ), ប្រាសាទមង្គលាថ៌

ផែនទី

អាហារ

សណ្ឋាគារ

11.8 km ពីសៀមរាប

ស្ថិតនៅចន្លោះទ្វារជ័យនិងទ្វារខ្មោចប្រាសាទតុបខាងកើត មានឈ្មោះមួយទៀតថា ប្រាសាទមង្គលាថ៌ (ម័ង-គៈ-ឡា-រៈ-ថៈ) ផងដែរ រំឭកដល់ព្រះសង្ឃដ៏មានអំណាចមួយអង្គឈ្មោះ ជ័យមង្គលាថ៌ ដែលជាកូនរបស់ព្រាហ្មណ៍ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះផ្ដួចផ្ដើមសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែពុំទាន់បានប្រើប្រាស់សម្រាប់ពិធីសា...

ឃុំបឹងមាលា សៀមរាប
305 km ពីរាជធានី
ប្រាសាទទ័ពជ័យធំ

ផែនទី

អាហារ

សណ្ឋាគារ

70.9 km ពីសៀមរាប

ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេ...

ឃុំតាសោម សៀមរាប
357 km ពីរាជធានី
ប្រាសាទធ្នង់, ប្រាសាទវត្តក្រឡាញ់

ផែនទី

អាហារ

សណ្ឋាគារ

42.6 km ពីសៀមរាប

ប្រាសាទធ្នង់កសាងនៅចុងសតវត្សរ៍ទី១០ រចនាបថឃ្លាំងបន្ទាយស្រី ស្ថិតក្នុងវត្តក្រឡាញ់នៃស្រុកអង្គរជុំ ប៉ុន្តែបានដួលបាក់អស់មួយភាគធំ។ ប្រាសាទត្រូវបានសង់ព្រះវិហារត្រួតពីលើឃើញឃើញនៅសល់ប្រាង្គតែមួយ ប៉ុន្តែសំណល់កំពូលប្រាង្គមានដល់ទៅបី។ នៅក្នុងទីវត្តនេះក៏នៅមានសល់វត្ថុបុរាណក្រាស់ក្រែលដែរ។