តាមន័យនៃពាក្យគឺជាកន្លែងសម្រាប់ឥសី តាបស ធ្វើសមាធិ តាំងសីល។ បើយោងតាមការស្រាវជ្រាវនាពេលបច្ចុប្បន្ន នៅទីតាំងមានបន្សល់ទុកនូវរូបចម្លាក់បែបព្រហ្មញ្ញសាសនា ឆ្លាក់លើថ្មភ្នំធម្មជាតិនិងនៅតាមមាត់ទឹកស្រះខាងមុខរូងថ្ម។ ចម្លាក់ទាំងនេះជាស្នាដៃសិល្បៈចន្លោះសតវត្សរ៍ទី៩ដល់ទី១១ ដែលមានដូចជា រូបព្រះវិស្ណុគង់លើនាគអនន្តៈ ព្រះ...
ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប...
នៅភាគខាងកើតនៃជើងភ្នំគូលែនមានផ្ទាំងថ្មធម្មជាតិធំៗដ៏រាយប៉ាយជាច្រើន ជាពិសេសមានចម្លាក់គំនូរទេវព្រហ្មញ្ញសាសនាផុសលើផ្ទាំងថ្ម។ នៅពើងគំនូរ ឬពើងកេងកង ផ្ទាំងថ្មធម្មជាតិធំៗ ត្រូវបានឆ្លាក់រចនាឡើងជាចម្លាក់គំនូរដ៏ស្រស់ស្អាត ជាស្នាដៃបុព្វបុរសខ្មែរនៅសតវត្សរ៍ទី ១១ សម័យព្រះបាទហស៌វរ្ម័នទី ៣។ ចម្លាក់នៅពើងគំនូរមាន ៤ ផ្ទ...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១(៨៨៩ -៨៩៩) ក្នុងរចនាបថប្រាសាទបាខែង មានបារមីពីអាទិទេព ត្រីមូតិ(ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) ការពារប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ និងជាសញ្ញាឯកភាពជាតិយ៉ាងរឹងមាំ។ ប្រាសាទភ្នំបូកមានទីតាំងនៅលើភ្នំបូក ដែលជាភ្នំមួយក្នុងចំណោមភ្នំទាំង៣នៃយោសធរបុរៈ រួមជាមួយនិងភ្ន...
ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ និង ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា មានរចនាបថអង្គរវត្ត។ ប្រាសាទចៅសាយទេវតាជាប្រាសាទតូចដែលមានការរចនា និងប្លង់ស្រដៀងគ្នានឹងប្រាសាទធម្មនន្ទដែលមានទីតាំងម្ខាងទៀតនៃផ្លូវ(លើកលែងតែមានគោបុរៈ និងហោត្រៃបន្ថែម)។ ប្រាសាទនេះម...
ការពិនិត្យស្ថានភាពសំណង់ឃើញថា ប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។ ប្រាសាទក្រោលរមាសជាប្រាសាទមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើននៅលើខ្នងភ្នំគូលែនដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រាសាទនេះមានឈ្មោះម្យ៉ាងទៀតថា ប្រាសាទនាងពៅ ស្ថិតនៅជាប់ទឹកជ្រោះគូលែនដំណាក់ទីពីរ។ ភាគខាងកើតនៅប្រាសាទមាននៅសល់រូបរាងច្រើន តែនៅឯភាគខា...
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ដោយព្រះបាទហសវរ្ម័នទី១នៅដើមសតវត្សរ៍ទី១០ និងឧទ្ទិសដល់សាសនាហិណ្ឌូ ហើយប្រហែលជាត្រូវបានជួសជុលដោយមន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំងក្នុងរចនាបថសិល្បៈ ដែលប្ដូរពីរចនាបថបាខែងទៅកោះកេរ។ប្រាសាទនេះ មានលក្ខណៈ តូចតែចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះក៏ដ...
តាមសិលាចារឹកនៃប្រាសាទនេះ ការស្ថាបនាធ្វើឡើងដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែលជាមន្រ្តីនៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរជ្ជកាលក្នុងឆ្នាំ៩៤៤។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានប្រាង្គបី បែរមុខទៅទិសខាងកើត។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុង សម័យកាលនោះថា សោគតាគ្រម...
សម្រស់ភ្នំអំពិលកើតឡើងពីផ្កាចាហ៊ួយដែលរីកមួយឆ្នាំម្ដង។ ផ្លូវទៅកាន់គោលដៅនោះមានសភាពលំបាកខ្លះដែរជាពិសេសនៅរដូវវស្សា ប៉ុន្តែទោះយ៉ាងណា ក៏ភ្ញៀវទេសចរតែងស្កាត់ទៅទស្សនាហ្វូងផ្កាចាហ៊ួយ ដែលរីកមួយឆ្នាំម្ដងក្នុងអំឡុងខែសីហា។ នៅតំបន់នេះ ក្រៅពីការផ្តិតរូបភាពផ្កាចាហួយ និងសម្រស់ភ្នំអំពិល ក៏មានប្រាសាទនាងកង្រីដែលស្ថិតនៅទី...
ប្រាសាទប្រហែលជាសាងសង់នៅដើមសតវត្សរ៍ទី៩ និងពាក់កណ្តាលសតវត្សរ៍ទី១០ បូជាថ្វាយចំពោះសាសនាហិណ្ឌូ មានរចនាបថគូលែននិងកោះកេរ។។ ប្រាសាទត្រពាំងខ្នារកសាងពីឥដ្ឋប្រកបដោយមេទ្វារធ្វើពីថ្មភក់មានគ្រឹះជាថ្មបាយក្រៀម សង់នៅលើកូនភ្នំ១ដ៏តូចច្រឡឹងសង់បែរមុខទៅទិសខាងលិចហើយមានកំពែងកសាងពីឥដ្ឋ។ ប្រាសាទនេះមានប្រាង្គ១២ តែបាក់រលំអស់ជា...
ទីតាំងក្នុងវត្តមួយនេះមានចម្លាក់រូបព្រះពុទ្ធប្រោសដំរី ចម្លាក់នាគ ចម្លាក់ព្រះបាត និងមានទឹកជប់ផុស។ ចម្លាក់ទាំងនេះអាចកសាងនៅសតវត្សរ៍តី១៦។
ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ដល់១១ តែមិនមានឯកសារបញ្ជាក់ទេ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ ដែលគេបោះបង់អស់រយ:ពេលជាយូរព្រោះវាស្ថិតក្នុងព្រៃជ្រៅ។ បច្ចុប្បន្នប្រាសាទនេះរលំបាក់បែកនៅសល់តែគ្រឹះ បែរមុខទៅកើតមានទំហំ៤ ម៉ែត្របួនជ្រុង ស្ថិតលើទីទួលហ៊ុមព័ទ្ធដោយគូទឹក។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមា មួយអង្គ មានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេចនិងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូ...
ប្រាសាទលាក់នាងកសាងឡើងនៅសតវត្សរ៍ទី១០ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិត្រីមូត៌។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់បែរមុខទៅកើតលើខឿនថ្មបាយក្រៀមមួយ។ ប្រាង្គកណ្តាលមានទំហំធំជាងគេមានទ្វារពីរបែរមុខទៅកើតនិងលិច មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើង បែរមុខទៅកើតនិងមានទ្វារបញ្ឆោតត...
រមណីយដ្ឋានជាច្រើននៅតំបន់នេះ បានកសាងឡើងជាហូរហែបម្រើដល់ទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាបជាអាទិ៍ មានរមណីយដ្ឋានភូមិស្លា (13.3219, 103.8164), រមណីយដ្ឋានអេកូរីស៊តភ្នំក្រោម (13.3118, 103.8991), សួនម្លប់បៃតង (13.4148, 103.7580), រីស៊តម្រេចខ្មៅ (13.4167, 103.74303), ឋានសួគ៌មេអំបៅ (13.3546, 103.8188), ទំនប់៧៨ (...
បឹងធម្មជាតិដ៏ធំនេះ ក្នុងរដូវវស្សាមានទឹកជម្រៅជាង៧ម៉ែត្រនិងរដូវប្រាំង មានជម្រៅប្រមាណជាង២ម៉ែត្រ ជាថវិកាជំនួយឥតសំណងពីទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង AFD ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នទីកន្លែងនោះបានបង្កើតឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិផងដែរ ដោយមានតូបជួល មានលក់ម្ហូបអាហារបន្តិចបន្តួច មានសេវាជិះកាណូតមើលទេសភ...
សូមអានក្នុងប្រាសាទសួព្រ័ត្រខាងជើង។
កន្លែងនេះ កសាងនៅជាប់នឹងទំនប់បារាយណ៍ព័ទ្ធជុំវិញអង្គរធំ។ សំណង់ជាកំពែងមានរាងរង្វង់ កម្ពស់ប្រមាណជា៣ម៉ែត្រ ទំហំ ៩៨x៤០ម៉ែត្រ ហើយមានច្រកចូលពីរពីខាងកើតនិងខាងលិច។ ថ្វីត្បិតតែទីតាំងមានឈ្មោះថាក្រោលរមាស ប៉ុន្តែក៏មានឈ្មោះមួយទៀតហៅថាក្រោលដំរី។ ដូចនេះយើងអាចសន្និដ្ឋានថា ទីនេះជាកន្លែងបង្វឹកសត្វរមាសឬដំរីព្រៃនោះហើយ។
ប្រាសាទដុតស្ដេចគម្លង់នេះត្រូវបានបែកបាក់អស់(យើងអាចឃើញរូបមុនបែកបាក់ដែលរកឃើញក្នុង CISARK) ប៉ុន្តែដោយសារវាស្ថិតនៅជិតចំណតរថយន្តពេលឡើងភ្នំគូលែន ទើបគេនៅព័ទ្ធរបងរក្សាទុក។ ប្រាសាទសង់ពីឥដ្ឋរាងចតុកោណកែងរលំបាក់អស់ បែរមុខទៅកើត នៅចំកណ្តាលប្រាសាទមានបល្ល័ង្កនិងលិង្គមួយ។ ជញ្ជាំងខាងជើងមានចោះប្រហោងសំរាប់បង្ហូរទឹក។ ស្ន...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងកើត។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ប្រាសាទតុបខាងលិចកាលដើមឡើយមានតួប្រាង្គទោលតែឯងសង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ នាសតវត្សរ៍ទី១០ ប៉ុន្តែមានការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ដល់ សតវត្សរ៍ទី១៧ ដូចជាតួប្រាង្គពីរទៀតឱ្យរត់ជួរជាមួយតួប្រាង្គទោល(ឥឡូវក្លាយជាតួប្រាង្គកណ្ដាល)។ ប្រាសាទនេះ ធ្វើអំពីថ្មភក់បែរមុខទៅខាងកើតលម្ ដោយសសរពេជ្រនិងផ្ដែទ្វារខាងត...
2024 © Royal Academy of Cambodia