ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប...
ប្រាសាទបានចាប់ផ្តើមស្ថាបនានៅដើមសតវត្សរ៍ទី៩បន្តដល់សតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបួនធ្វើពីឥដ្ឋសង់លើលានបួនជ្រុងទំហំ ៧០x៥០ម៉ែត្រ។ ប្រាង្គបីរត់ជួរលិចកើត ហើយប្រាង្គមួយទៀតស្ថិតនៅខាងជើង មានស៊ុមទ្វារពីថ្មភក់និងមានសសរពេជ្ររាងមូល។ ប្រាង្គខាងកើតមានសសរពេជ្ររាងប្រាំបីជ្រុង។ ប្រាសាទមានមណ្ឌបតពីប្រាង្គកណ្ដាល នៅជ...
ប្រាសាទសង់ក្នុងសម័យកាលរាជធានីនៅរលួសនៅចុងសតវត្សរ៍ទី៩។ ប្រាសាទមានរចនាបថព្រះគោ មានប្រាង្គទោល សង់អំពីឥដ្ឋ និងស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានទ្វារនៅទិសខាងកើតនិងទ្វារបញ្ឆោត៣នៅទិសផ្សេងទៀត។ មេទ្វារខាងត្បូងមានចារសិលាចារឹកលេខ K.៨៣៣។
ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ មានកម្ពស់ជិត ៥០០ម៉ែត្រ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយ សិលាលាយឡំនឹង ព្រៃស៊ុបទ្រុប។ ភ្លៀងដែលធ្លាក់នៅទីនោះបានផុសចេញជាប្រភពទឹកហូរធ្លាក់ចុះមកបំពេញស្ទឹងសៀមរាប បង្កើតបានជាទឹកជ្រោះដ៏ស្រស់ស្អាត។ តាំងពីបុរាណមកគេមានជំនឿថា ទឹកជ្រោះភ្នំគូលែននេះជាទឹកបង្កើតលោក ហើយបានក្ល...
ប្រសិនបើប្រៀបធៀបទឹកធ្លាក់អន្លង់ជើងចាបនិងទឹកធ្លាក់អន្លង់មាសដែលមានទីតាំងនៅជិតគ្នានេះ យើងអាចកត់សម្គាល់ថា ទីតាំងក្រាលដោយផ្ទាំងថ្មជាច្រើន មានផ្លូវទឹកហូរកាត់ ហើយមានទឹកហូរជាច្រើនដំណាក់ ទើបទីនេះមានវាលលម្ហែច្រើនជាងទឹកធ្លាក់អន្លង់មាស។ ទេសភាពដ៏ប្រណិតបានទាក់ទាញទេសចរមកសម្រាក ងូតទឺក បោះតង់សម្រាកពេលយប់ទៀតផង។
ប្រាសាទបានកសាងឡើងនៅសតវត្សរ៍ទី១២ នៅរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ទីតាំងស្ថិតនៅប្រមាណ ១០០ ម៉ែត្រ ខាងជើងផ្លូវបុរាណ។ ប្រាសាទមានកំពែងពីរជាន់ក្នុងនោះមានប្រាង្គមួយរាងបួនជ្រុងស្មើសង់លើខឿនមួយ ធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតមានយ៉អមដោយបង្អួច ឯមុខបីផ្សេងទៀតនៃប្រាង្គជាទ្...
សិលាចារឹកបានបង្ហាញថា ប្រាសាទនេះបានកសាងក្នុងឆ្នាំ៩៤៧ ប៉ុន្តែប្រាសាទមេបុណ្យមិនត្រូវបានឧទ្ទិសនៅឡើយទេ រហូតដល់ឆ្នាំ៩៥២ ក្នុងរាជ្យព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយពេលត្រលប់ពីកោះកេរមកកាន់រាជធានីអង្គរវិញ។ ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធំ ដែលមានកម្ពស់ជាបីថ្នាក់ និងមានប្រាង្គចំនួនប្រាំ។ ពេលកសាងនោះប្រាសាទស្ថិ...
ប្រាសាទព្រះគោកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ មានរចនាបថព្រះគោ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានិងដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ជាបុព្វបុរស។ ប្រាសាទព្រះគោមានតួប្រាង្គ៦ រៀបចំជា២ជួរ សង់លើខឿនមួយមានកំពែង៣ជាន់ មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ(កំពែងទី២) ហ៊ុមព័ទ្ធដោយគូទឹក។...
ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ មានរចនាបថ កោះកេរ។ ប្រាសាទលើកូនភ្នំសង់ពីឥដ្ឋមានប្រាង្គប្រាំនិងផ្ដែរធ្វើពីថ្មភក់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គនៅជួរមុខមាន៣ ឯនៅជួរក្រោយមានពីរ។ ប្រាង្គទាំងអស់មានទ្វារបែរទៅកើតឯជ្រុងបីទៀតជាទ្វារបញ្ឆោត។ ហោត្រៃពីរធ្វើពីឥដ្ឋដួលរលំអស់កាលពីដើមសតវត្សរ៍ទី២០ ហ...
វត្តព្រះព្រហ្មរ័ត្នជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ដោយភាពស្រស់ស្អាត។ សំណង់សួនច្បារ និងបរិស្ថានស្រស់ស្អាត គួរផ្សំនឹងរូបសំណាកជាច្រើន បានធ្វើឲ្យវត្តមានអាយុកាលជាង៥០០ឆ្នាំនេះ ទាក់ទាញទេសចរបានច្រើន ជាពិសេសគំនូរពុទ្ធប្រវត្តិនៅរោងទង ព្រះពុទ្ធបដិមានៅក្នុងវត្ត រចនាបថ និងការរៀបចំគួរឲ្យចាប់អារម្មណ៍ ស័ក្តិសមជាទីសក្ក...
ប្រាសាទនាគព័ន្ទ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ស្ថិតនៅចំកណ្ដាល បារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង)។ ស្រះកណ្ដាលនៃប្រាសាទនេះតំណាងឱ្យស្រះ អណាវទេព នៅភ្នំហេមពាន្តដែលស្ថិតនៅខ្ពស់ជាងគេលើផែនដី ផ្ដល់កំណើតដល់ទន្លេទាំងបួនរបស់ផែនដី។ ប្រាសាទនាគព័ន្ធត្រូវ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមា មួយអង្គ មានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេចនិងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូ...
ប្រភពទឹកពីខាងលើហូរធ្លាក់ទាបៗតាមជម្រាលក្រហែងថ្ម និងច្រោះតាមឫសឈើចម្ងាយរាប់សិបម៉ែត្ររំលេចជាទីកម្សាន្តសម្រាប់ទេសចរ និងផ្ដល់ភាពងាយស្រួលដល់ការងូតទឹកកម្សាន្ត។ សហគមន៍ចង្ក្រានរយបានកសាងតូបសម្រាប់ទទួលភ្ញៀវ និងមានគោយន្តសម្រាប់ជូនអ្នកចង់ផ្សងព្រេងទៅកាន់តំបន់ក្បាលទឹកខាងលើ។ ថ្វីត្បិតតែរមណីយដ្ឋាននេះមានឈ្មោះថាចង្ក្រា...
ប្រាសាទនេះអាចសង់នៅសតវត្សរ៍ទី១១ ដែលមានគ្រឹះប្រាសាទចាស់ពីរដែលរលំបាក់បែកអស់ សង់ពីឥដ្ឋលំអដោយថ្មភក់ព័ទ្ធដោយគូទឹ និងមានសំណល់ទ្រនាប់ជណ្ដើរនិងមេទ្វារខ្លះៗ។ គ្រឹះប្រាសាទមួយស្ថិតក្នុងទីវត្តមុនីសោមសាន់ ឯគ្រឹះប្រាសាទមួយទៀតនៅទួលគោកគាប់ ចម្ងាយប្រមាណ១០០ម៉ែត្រពីគ្នាដែលមានសំណល់តិចតួច។
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយចំពោះពុទ្ធសាសនា មហាយាន ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយ និងនៅខាងត្បូង មានបង្អួចមានចំរឹង។ សំណង់ហោត្រៃមួយធ្វើពីថ្មបាយក្រៀម និងមានកំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀមមាន កម្ពស់ ២ ម៉ែត្រ មានទំហំ ៣០...
នៅលើភ្នំគូលែនមានពើងច្រើនកន្លែង ប៉ុន្តែពើងដែលល្បីជាងគេ គឺពើងគំនូរនិងពើងត្បាល់។ ពើងត្បាល់ មាននៅសល់ជើងទម្រទេវរូប ចម្លាក់ព្រះគណេស ចម្លាក់ផ្កាយនព្វគ្រោះ និងគន្លុកថ្មដែលត្រូវដាប់ជារាងកូនល្ងាង ដែលអ្នកស្រុកហៅថាត្បាល់។ ក្រៅពីនេះក៏មានពើងដទៃនៅជិតៗនេះចំនួន៣ទៀត ដែលមានចម្លាក់រូបទេពនៃព្រហ្មញ្ញសាសនាជាច្រើន។
ប្រាសាទនេះប្រហែលជាកសាងនៅសតវត្សរ៍ទី១១ មានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើង-ត្បូងបែរមុខទៅកើតលំអដោយស៊ុមថ្មភក់។ ហោត្រៃពីរនិងកំពែងសង់អំពីថ្មបាយក្រៀម។ កំពែងមានផ្លូវចូលពីខាងកើតនិងស្រះធំមួយនៅខាងកើត។ ប្រាសាទនេះមានសិលាចារឹកពីរ ហើយបានរលំបាក់នៅដើមសតវត្សរ៍ទី២០។
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
ប្រាសាទប្រែរូបមានរចនាបថអង្គរវត្ត កសាងឡើងនៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទនេះ មានប្លង់ដ៏ល្អ និង មានរចនាបទស្រដៀងនឹងប្រាសាទមេបុណ្យ ទោះបីជាវាសាងសង់ក្រោយក៏ដោយ។ ប្រាសាទនេះ ជាប្រភេទប្រាសាទភ្នំដែលតំណាងឱ្យភ្នំព្រះសុមេរុ។ គេច្រើនជឿថាប្រាសាទប្រែរូបគឺជាកន្ល...
ប្រាសាទនេះសាងសង់ឡើងប្រហែលជានៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីឥដ្ឋ បែរមុខទៅកើត សង់លើគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត ហើយមានស្លាកស្នាមគ្រឹះប្រាង្គដទៃ ដែលប្រហែលជាហោត្រៃ។
2024 © Royal Academy of Cambodia