រមណីយដ្ឋាននេះមានឈ្មោះថា គាត ខេង ដែលជារមណីដ្ឋានកសិធម្មជាតិ ស្ថិតនៅជាប់មាត់បឹងថ្មដា។ ភ្ញៀវអាចដើរលេងកម្សាន្តមើលត្រីចម្លែកៗ ហូបអាហារ មើលសត្វនៅក្នុងសួនសត្វ ដែលមានសត្វជាច្រើនប្រភេទ ព្រមទាំង ថតរូបក្នុងរមណីយដ្ឋានកែច្នៃ នេះទៀតផង។ នៅទីនោះមានលក់ទាំងកូនត្រីពូជសម្រាប់យក ទៅចិញ្ចឹមទៀតផង។
ការកែលំអសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់បានសម្រេចឡើង ហើយសួនមាត់ទន្លេមួយនេះ បានក្លាយជាទីលំហែ និងសម្រាប់ការហាត់ប្រាណ និងអង្គុយកំសាន្តរបស់ប្រជាជនក្នុងខេត្ត។ សួននេះមានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹងចាប់ពី ២៣ម៉ែត្រ ដល់៥៥ម៉ែត្រ។ គម្រោងនេះ ក៏បានធ្វើឡើងដើម្បីរួមចំណែកការពា...
ដំណើរសសៀរតាមមាត់ទន្លេទីរួមខេត្តពីគល់ស្ពានគីហ្សូណាទៅត្បូង អាចនាំយើងទៅដល់ស្ពានឫស្សីឆ្លងទៅកោះប៉ែន។ ស្ពានប្រដឺសឫស្សីដ៏ល្បីនេះត្រូវសង់ឡើងជារៀងរាល់ឆ្នាំ អស់ឫស្សីប្រមាណ៤ម៉ឺនដើម ហើយក្រោយពីរូសរួច នាឆ្នាំបន្ទាប់ត្រូវជំនួសបន្ថែមឫស្សីថ្មីជាងមួយម៉ឺនដើម។ វាជាស្ពានដែលជាប់ក្នុងបញ្ជីស្ពានពិសេសក្នុងពិភពលោក ប៉ុន្តែដោយ...
វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែក...
ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រ...
ប្រាសាទព្រះធាតុទឹកឆា មានទំហំ ៨ x ៨ម. កម្ពស់ប្រមាណ ១១.៥ ម. ចំណែកទំហំខាងក្នុង ៤.៥ x ៤ម.។ ឈ្មោះដើមនៃប្រាសាទគឺ ស្រីជលង្កេស្វរៈ សង់ពីឥដ្ឋ មានសសរពេជ្រនិងផ្ដែរជាថ្មភក់។ ប្រាសាទសង់ឡើងមុនសម័យអង្គរនេះ មានកំពែងពីរជាន់ ហើយត្រូវបានជួសជុលជាច្រើនលើក។ តាមសិលាចារឹក K88 ប្រាសាទនេះមានឈ្មោះដើម ស្រីជលង្គេស្វរៈ កសាងឡើងក្...
ទឹកនៅទីនោះគឺជាទឹកទន្លេថ្លាហើយត្រជាក់ស្អាត។ លោកអ្នកអាចជួលអាវពោងពាក់ដើម្បីសុវត្ថិភាព ហើយម៉្យាងទៀតគេក៏បានបោះបង្គោលសម្គាល់ជម្រៅទឹកផងដែរ ដូច្នេះបើលោកអ្នកមិនទៅហួសពីកន្លែងដែលគេហាមឃាត់ពិតជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ រមណីយដ្ឋាននេះមានតូបប្រក់ស្លឹកប្រហែលជា១៥ ហើយមានពោងជិះធាក់ដោយជើង។ រមណីយដ្ឋាននេះគឺទទួលភ្ញៀវបានត...
ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារប...
ពីមុនទីនេះមានឈ្មោះត្រឹមជាអាស្រម លុះក្រោយមកបានប្រែក្លាយទៅជាវត្ត។ ទីតាំងវិមានអណ្ដែតនេះ គឺជាសំណង់អាស្រមថ្មីត្រួតលើខឿនប្រាសាទចាស់ ដែលតាមឯកសារមានប្រាង្គមួយបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀមមានកសិន្ធុព័ទ្ធជុំវិញមានច្រកចូលពីខាងកើត និងខាងលិច ដូចដែលយើងបានឃើញសំណង់គូទឹកព័ទ្ធជុំវិញទីនោះ។ ប្រាសាទនេះសង់ក្នុងចន...
ប្រាសាទគុកអំពិលទ្វារមានកំពែងថ្មបាយក្រៀមកំពស់ប្រមាណ ២.៥ ម. ព័ទ្ធជុំវិញ ទំហំ ៣០ x ៣០ ម.។ តាមកំណត់ត្រាចាស់ទីនេះជាក្រុមប្រាសាទមានប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅកើត រត់ជួរជើង-ត្បូង តែគួរឱ្យស្ដាយ ប្រាង្គពីរទៀតត្រូវរលំបាក់បែកអស់។ តួប្រាង្គកណ្ដាលធំជាងគេ មានច្រកចូលពីខាងកើត និងទ្វារបញ្ឆោតធ្វើអំពីឥដ្ឋនៅទិសផ្សេ...
ប្រាសាទនេះបែរមុខទៅទិសខាងកើតត្រង់ទៅរកទន្លេមេគង្គ សង់អំពីឥដ្ឋ មេទ្វារធ្វើអំពីថ្មថ្លើមអណ្តើក ផ្នែកខាងមុខមានសេសសល់យ៉សាងអំពីថ្មបាយក្រៀម។ ប្រាសាទនេះសាងសង់នៅស.វ.ទី៧ និងមានការជួសជុលបន្ថែមនៅសម័យអង្គរ។ ប្រាសាទមានផ្ទៃបាតរាងការ៉េ ទំហំ ៦ x ៦ម. ប្រមាណ ៩ម. គិតទាំងផ្នែកកប់ក្នុងដី។ ប្រាសាទត្រូវបានជួសជុលនាសម័យអង្គរហើ...
ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី...
2024 © Royal Academy of Cambodia