កោះនេះស្ថិតនៅមិនឆ្ងាយពីផ្លូវជាតិប៉ុន្មានទេ។ កោះសំពៅជារមណីយដ្ឋាននៃស្រុកកូនមុំខេត្តរតនគីរី ដែលជារមណីយដ្ឋានធម្មជាតិ។ កោះព័ទ្ធជុំវិញដោយផ្ទាំងថ្មប៉ប្រះផ្ទៃទឹក បង្កើតបានជាទឹកជួរជាច្រើនកន្លែង។ អ្នកទេសចរណ៍អាចជួលទូកជិះលេងកម្សាន្តនិងទស្សនាទិដ្ឋភាពនៃទន្លេស្រែពកដ៏ស្រស់ស្អាត។
ខេត្តរតនគិរីក៏ជាខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ។ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅលំហែកាយនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តភូមិខ្មែរ, រីស៊តជាងអេង, រីស៊តមល្លិកា ឬរីស៊តភូមយើងជាដើម។ រឺស៊តទាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
ច្រកអន្តរជាតិមួយនេះបានបើកដំណើរការនាឆ្នាំ២០១៧ ដោយក្នុងពិធីសម្ពោធមានការអនុញ្ញាតិឱ្យយានយន្តពាណិជ្ជកម្ម ៤០គ្រឿង មកពីប្រទេសនីមួយៗ ធ្វើចរាចរដឹកជញ្ជូនឆ្លងកាត់ទៅមក ជានិមិត្តរូបផងដែរ។ នៅច្រកព្រោះដែនអន្តរជាតិនេះក៏ដូចជានៅច្រកផ្សេងៗទៀត មានសំណង់អគារ កាស៊ីណូ ឃ្លាំង ប៉ុន្តែមិនមានចំនួនច្រើនណាស់ណាទេ។
មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុក...
ថ្វីត្បិតរតនគិរីជាតំបន់ដែលស្ថិតនៅឆ្ងាយពីស្នូលនៃអាណាចក្រខ្មែរបុរាណក្ដី ក៏គេនៅអាចប្រទះ ឃើញសំណល់ប្រាសាទបុរាណនៅតំបន់នេះដែរ។ នៅលើភ្នំកុកដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ មានគ្រឹះប្រាសាទមួយនៅទីនោះដែលបន្សល់ទុកតែគំនរឥដ្ឋ ធ្វើឱ្យលំបាកកំណត់អាយុកាល។ តាមកំណត់ត្រាស៊ីសាក ទួលឥដ្ឋមានកំពស់លើសពីបីម៉ែត្រនិងទទឹង៨ម៉ែត្រ។ ទួលន...
បឹងយក្សម៉ាយឬហៅបឹងយក្សមេម៉ាយជាបឹងដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាលទ្ធផលបន្ទុះភ្នំភ្លើងទាំងអស់។ បឹងមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះនៅរដូវវស្សាអាចមានការលំបាកខ្លាំងឬត្រូវកាត់ផ្តាច់បណ្ដោះអាសន្នដោយទឹកជន់លិចផ្លូវ។ ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយនៅរដូវប្រាំងអាចប្រព្រឹត្តទៅបានប...
វាលរំប្លង់គឺជាវាលថ្មធម្មជាតិរាបស្មើមួយ ដែលជាផ្នែកនៃដែនដីរបស់សហគមន៍ជនជាតិដើមដែលរស់នៅទីនោះ។ នៅលើវាលនេះ មានតែស្មៅដែលចេញផ្កាពេញមួយរដូវវស្សាចាប់ពីខែឧសភា រហូតដល់ខែមករា។ តាមរឿងនិទានតំណាលថា វាលនេះជាទីកម្សាន្តរបស់កុមារនៃកុលសម្ព័ន្ធភ្នំនៅទីនោះ ដែលគេតែងមកលេងនិងបង្ហោះខ្លែងនៅទីនោះ។ មានថ្ងៃមួយ ក្មេងម្នាក់ឈ្មោះរំប...
ទឹកធ្លាក់មានកម្ពស់រហូតដល១២ម៉ែត្រ ដែលហូរចាក់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក។ ឈ្មោះ "កាទៀង" នេះគឺហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងនៅទីនេះ។ គេអាចចុះទៅដល់បាតជ្រោះតាមជណ្ដើរទៅដល់ល្អាងក្រោមលំហូរទឹក។ នៅជ្រុងម្ខាងនៃបាតជ្រោះ មានដើមឈើធំៗបែកមែកសាខាបង្កើតជាម្លប់យ៉ាងត្រជាក់ពីលើទេសចរសម្រាប់ពិសាអាហារ ចំណែកនៅត្...
បឹងនៅជិតក្រុងបានលុងបានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត មានទឹកបឹងប្រកបដោយ វិសាលភាពធំធេងរហូតដល់ទៅ៣គីឡូម៉ែត្រការ៉េ។ វារីរតនៈជាឈ្មោះរមណីយដ្ឋានមួយរួមនិងរមណីយដ្ឋានដទៃទៀតនៅក្បែរៗនេះ ស្ថិតនៅតាមមាត់បឹងដ៏ស្ងប់ស្ងាត់។ ទីនេះទេសចរមានតូបសម្រាកលំហែ មានទូកជួលជិះ អាចហែលទឹកលេង មើលទេសភាពទឹកបឹងដ៏ធំធេង និងពិសាអាហារផងដែរ។
ទីកន្លែងដ៏ពិសិដ្ឋនេះ បានក្លាយជាកន្លែងទស្សនាថ្ងៃរះដ៏ល្អនៅពេលព្រឹកព្រហាម និងខណៈពេលថ្ងៃរះឡើងផុតព្រៃភ្នំពីលើក្រុងបានលុង។ កន្លែងនេះដែរក៏ផ្តល់ «ទិដ្ឋភាពទីក្រុងបានលុង» គួរឱ្យគយគន់។ ពីលើភ្នំនេះនៅគេអាចចោលភ្នែកគយគន់ទីជុំវិញ ដែលលំអដោយទេសភាពពណ៌បៃតងនៃទីវាល ជម្រាលនិងជ្រលងភ្នំ រួចបន្តទៅជួរភ្នំនៅឯនាយជាប់នឹងជើងមេឃ។...
ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ...
តំបន់ទេសចរណ៍ដែលមិនសូវមានភ្ញៀវទេសចរទៅដល់ គឺរមណីយដ្ឋានបឹងយក្សអោម-យក្សការ៉ា។ បឹងយក្សអោម យក្សការ៉ា គឺជាបឹងភ្លោះមួយគូដែលកើតឡើងពីបន្ទុះភ្នំភ្លើង ដូចជាបឹងយក្សឡោម យក្សម៉ាយនិងបឹងលំកុដដែរ។ បើពិនិត្យ តាមរូបភាពពីផ្កាយរណបបឹងទាំងពីរនេះមានរាងដូចប្រឡង់ភ្នែកមួយគូ ហើយបឹងមានជម្រៅជ្រៅហើយមិនដែលរីងស្ងួតទេ។ បឹងយក្សអោមយក្ស...
បឹងធម្មជាតិដែលមានឈ្មោះ«លំកុដ» ប៉ុន្តែអ្នកខ្លះហៅថា «បឹងគីរីវង្កត»កំពុងស្ថិតនៅកណ្ដាលព្រៃស្ងាត់ជ្រងំមានផ្លូវចូលទៅដល់ដោយងាយស្រួល។ លំកុដជាបឹងធម្មជាតិដែលត្រូវបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរយូរលង់ណាស់មកហើយ។ បឹងធម្មជាតិនេះមានសណ្ឋានដូចបេះដូងដែលហ៊ុំព័ទ្ធដោយដីទូល និងដើមឈើខ្ពស់ៗជុំវិញដែលគួរឱ្យទាក់ទាញបំផុត...
ទឹកធ្លាក់អូរយ៉ាណាយ ជាទិសដៅថ្មីនៃទេសចរណ៍ធម្មជាតិ។ ទឹកធ្លាក់អូយ៉ាណាយបង្ហាញពីទេសភាពដ៏ស្រស់ស្អាតដែលត្រូវបានការពារដោយបរិស្ថាន និងជាឋានសួគ៌សម្រាប់ភ្ញៀវជាតិនិងបរទេសដែលប្រាថ្នាចង់ទស្សនាទេសភាពធម្មជាតិ។ ទីនេះមានសេវាកម្មទេសចរណ៍ តូបលក់អាហារ វត្ថុអនុស្សាវរីយ៍ និងកន្លែងផ្សេងៗទៀត។ ការអភិរក្សតំបន់ព្រៃឈើជាមួយនឹងធនធា...
ទំនប់កូនមុំជាទីកម្សាន្តដែលមានតូបជាច្រើនសម្រាប់អង្គុយទស្សនាទេសភាព។ ទំនប់ទប់ទឹកធម្មជាតិមានជួលទូកអុំកម្សាន្ត និងមានសេវាម្ហូបអាហារផងដែរ។ ស្រុកកូនមុំ ដែលជាស្រុកមួយបំបែកចេញពីស្រុកលំផាត់កាលពីឆ្នាំ១៩៨៧ ហើយជាស្រុកមួយដាច់ស្រយ៉ាល និងក្រខ្សត់ជាងគេ។ ការសាងសង់ទំនប់ទឹកមួយកន្លែងនេះ ទុកសម្រាប់ប្រើប្រាស់និងក្លាយជាកន្...
ទេសភាពព្រៃឫស្សីពណ៌បៃតងលាយឡំដោយព្រៃឈើតូចៗអមតាមផ្លូវកាត់ចម្ការចេកនិងចម្ការកៅស៊ូសំដៅទៅ ទីកម្សាន្តមានជម្រៅទឹករាក់ៗ។ នៅទីនេះមានទឹកហូរមិនដាច់ពីខ្ពង់រាបជ្រែកផ្ទាំងថ្ម ជាទីកន្លែងថ្មីស័ក្ដិសមសម្រាប់ភ្ញៀវ។ ដោយសារមិនមានការផ្សព្វផ្សាយឱ្យបានទូលាយនោះ ទេសចរទាំងជិតទាំងឆ្ងាយមិនសូវស្គាល់រមណីយដ្ឋានទឹកហូរថ្មរអិលនេះទេ។...
កោះសាំងក្នុងខេត្តរតនៈគិរីជាកោះស្ថិតនៅក្នុងទន្លេសេសានចម្ងាយប្រមាណ៥០ម៉ែត្រពីច្រាំងដែលអាចឆ្លងតាមបាវខ្សាច់ដែលគេតម្រៀប ព្រោះទឹកមានជម្រៅរាក់។ នៅលើកោះទេសចរណ៍អាចសម្រាកដោយក្រាលកន្ទេលក្រោម ម្លប់គម្ពោតព្រៃ បង្កើតជាបរិយាកាសចម្លែកមួយ។ ទឹកទន្លេរាក់ៗអាចឱ្យចាស់ក្មេងលេងកម្សាន្តបានដោយងាយ។ ទីនេះប្រមូលផ្ដុំទេសចរណ៍លើសលុ...
តំបន់ទឹកជ្រោះអូរស៊ីនលែរឬទឹកជ្រោះ៧ជាន់គ្របដណ្ដប់ដោយព្រៃត្បូងមរកតព័ទ្ធជុំវិញដោយភ្នំ។ ទឹកជ្រោះនេះលាក់ខ្លួនក្នុងព្រៃ ទើបតែពេលស្ថានភាពផ្លូវប្រសើរឡើង ទើបមានទេសចរជាច្រើនទៅដល់។ ដូចឈ្មោះទីពីររបស់វា ទឹកធ្លាក់មានដំណាក់ចំនួន៧ តាំងនៅកណ្ដាលព្រៃត្រូពិកដែលផ្នែកខ្លះនៃតំបន់នេះកម្រមានពន្លឺថ្ងៃចាំងចូលដល់។ តាមបណ្ដោយអូរន...
តាតតៃជាឈ្មោះទឹកជួរមានភាពស្រស់ស្អាតនិងមានទឹកហូរខ្លាំង។ ទឹកជួរតាមបណ្ដោយទន្លេស្រែពកនេះទាក់ទាញទេសចរខ្លាំងនៅដើមរដូវកាលចាប់ពីខែកុម្ភៈដល់ខែមេសា។ អំឡុងពេលនេះវាជាតំបន់ដែលដែលស្រស់ស្អាតបំផុតសម្រាប់ការមុជ និងហែលទឹកក្នុងល្អាងទូលាយ ដែលមានទឹកថ្លាហូរតាមចន្លោះថ្មតូចធំនៅក្នុងទន្លេ។ ភ្ញៀវដែលចូលចិត្តការស្ទួចត្រីអាចកម្ស...
ទឹកជ្រោះចាអ៊ុងហូរធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិជាច្រើន។ ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយផ្សែងទឹកបង្កើតដោយទឹកធ្លាក់ប៉ះជាមួយព្រៃឈើបង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។ គេបានធ្វើជណ្ដើរដើម្បីឱ្យភ្ញៀវទេសចរអាចងាយស្រួលចុះព...
2024 © Royal Academy of Cambodia