រមណីយដ្ឋាននេះមានឈ្មោះថា គាត ខេង ដែលជារមណីដ្ឋានកសិធម្មជាតិ ស្ថិតនៅជាប់មាត់បឹងថ្មដា។ ភ្ញៀវអាចដើរលេងកម្សាន្តមើលត្រីចម្លែកៗ ហូបអាហារ មើលសត្វនៅក្នុងសួនសត្វ ដែលមានសត្វជាច្រើនប្រភេទ ព្រមទាំង ថតរូបក្នុងរមណីយដ្ឋានកែច្នៃ នេះទៀតផង។ នៅទីនោះមានលក់ទាំងកូនត្រីពូជសម្រាប់យក ទៅចិញ្ចឹមទៀតផង។
ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់លាតសន្ធឹងតាមទិសឦសាន-និរតី ចែកជាបីផ្នែក គឺផ្នែកខាងលិចមានបន្ទប់មួយរាងចតុកោណកែងបែរទៅលិចតាមច្រកទ្វារមួយ និងស៊ុមទ្វារមួយដែលពាសដោយសសរជើងទៀនស្ថិតនៅត្បូង។ ផ្នែកកណ្ដាលធំភ្ជាប់មកពីបន្ទប់ខាងលិច ដែលផ្នែក នេះមានបង្អួចបី ដែ...
វាលរហាលកែស អាវៀនជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី បានក្លាយជាតំបន់អភិរក្ស ដែលកើនទាំងមច្ឆជាតិទាំងសត្វស្លាបរាប់សិបម៉ឺនក្បាល និងជាតំបន់អេកូទេសចរណ៍គួរឲ្យទាក់ទាញ។ ប្រវត្តិ និង ភូមិសាស្ត្រ «វាលហាលកែសអាវៀន» នេះ ជាទំនប់ស្ទាក់បំបែក បង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ...
ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីថ្មភក់មានឆ្លាក់រូបព្រះភ័ក្ត្រទាំងបួន។ ប្រាង្គនេះបែរមុខបួនទិសដោយមានយ៉ ភ្ជាប់ទៅឦសានដោយហោបន្ទាត់ទ្រូងមួយ។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមដោយពាសថ្មភក់ពីខាងក្រៅ។ ហោត្រៃនេះមានច្រកទ្វារពីរគឺឦសាន និងនិរតីដោយមានយ៉ល...
អាយុកាលនៃប្រាសាទភ្នំទទុង គឺប្រហាក់ប្រហែលគ្នានឹងប្រាសាទក្នុងគុហាទាំងឡាយក្នុងតំបន់នេះ គឺសាងសង់នៅក្នុងអំឡុងអន្តរកាលរវាងសម័យនគរភ្នំ និងចេនឡានាចុងសតវត្សទី៦ និង ទី៧។ ប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមហើយកំពុងតែត្រូវទទួលរងនូវការបំផ្លាញដោយលំញ័រ ទើបប្រាសាទនេះ ត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារ។ មាត់គុហ...
ប្រាសាទនេះសង់ពីឥដ្ឋលើកំពូលកូនភ្នំត្រពាំងល្បើក មានកម្ពស់ប្រមាណ ៦៥ម.។ ជាប្រាសាទឥដ្ឋរាងបួនជ្រុងកសាងសម័យ មុនអង្គរ។ ប្រាសាទនេះខុសពីប្រាសាទដទៃក្នុងតំបន់ដែលច្រើនស្ថិតក្នុងល្អាងភ្នំហៅ ថាលិង្គស្វ័យម្ភូនោះ។ ប្រាសាទមានទំហំ ៦x៩ម. បាក់រលំដំបូលអស់ មានទ្វារបញ្ឆោតបី បែរទៅទិសខាងកើត។ អាយុកាលប្រាសាទនេះតំណាលគ្នានឹងប្រា...
ប្រាសាទគុកអំពិលទ្វារមានកំពែងថ្មបាយក្រៀមកំពស់ប្រមាណ ២.៥ ម. ព័ទ្ធជុំវិញ ទំហំ ៣០ x ៣០ ម.។ តាមកំណត់ត្រាចាស់ទីនេះជាក្រុមប្រាសាទមានប្រាង្គបីសង់លើខឿនតែមួយ បែរមុខទៅកើត រត់ជួរជើង-ត្បូង តែគួរឱ្យស្ដាយ ប្រាង្គពីរទៀតត្រូវរលំបាក់បែកអស់។ តួប្រាង្គកណ្ដាលធំជាងគេ មានច្រកចូលពីខាងកើត និងទ្វារបញ្ឆោតធ្វើអំពីឥដ្ឋនៅទិសផ្សេ...
វត្តដែលស្ថិតនៅភាគខាងត្បូងនៃភ្នំត្បែងមួយនេះ ក៏ស្ថិតនៅកម្ពស់ខ្ពស់ណាស់ដែរ ប៉ុន្តែមានផ្លូវជម្រេលជាង វត្តតាំងយូ និងវត្តដំបូកខ្មៅ។ វត្តនេះជាទីស័ក្ដិសិទ្ធមាន ព្រះវិហារស្រស់ស្អាត ត្រូវបានរាប់បញ្ចូលជាវត្តទេសចរណ៍គំរូ។ ប្រមាណជាងមួយគីឡូម៉ែត្រពីទីនេះ មានទីតាំងស័ក្តិសិទ្ធិមួយ ឈ្មោះថាពើងតាបសផងដែរ។
នេះជាច្រកព្រំដែនអន្តរជាតិតូចដែលដើរតួសំខាន់សម្រាប់ផ្លាស់ប្ដូរទំនិញរវាងខេត្តកណ្ដាលនិងវៀតណាម។ គឺនៅច្រកនេះហើយដែលទេសចរអាចធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាពីវៀតណាមតាមនាវាទេសចរណ៍ពីខេត្តមាត់ជ្រូក (ដុកឡាប់)។ នៅច្រកនេះមានកាស៊ីណូជាច្រើនផងដែរ។
ភ្នំនេះជារមណីយដ្ឋានចម្រុះ រូមមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមនេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ ដាំដើមឈើ និងរៀបចំគ្រប់គ្រង។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥...
មន្ទីរបូជនីយដ្ឋាននៅវត្តអង្គសេរីសួស្ដី ធ្លាប់បានដាក់តម្កល់អដ្ឋិធាតុយ៉ាងច្រើន ដែលត្រូវបានគាស់ចេញពីទីតាំងសម្លាប់នៅជ្រលងត្រើង ដែលស្ថិតនៅតាមដងផ្លូវពីព្រែកព្នៅទៅកាន់ភ្នំ ប្រសិទ្ធិត្រៃត្រឹង្គ។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញនៅសល់តិចតួចបំផុត។ សាក្សីជាច្រើនដែលជាអ្នកធ្លាប់ចូល រួមគាស់រណ្ដៅសាកសពនៅប្រឡាយតាប៉ិ និងនៅជ្រ...
វត្តនេះមានសំណង់ដែលបានកសាងឡើងឱ្យមើលឃើញកំពូលប្រាំ ដូចជាកំពូលប្រាសាទអង្គរវត្តដែរ។ មុនពេលទៅដល់វត្ត យើងត្រូវឆ្លងកាត់ស្ពានមួយមានប្រវែង១០០ម៉ែត្រ ដែលពីមុនជាស្ពានឫស្សី ហើយប្រកបដោយសំណង់ថ្មីៗជាច្រើនគួរចាប់អារម្មណ៍។ ប៉ុន្តែអ្វីដែលបង្កប់ភាពអស្ចារ្យ គឺនៅចម្ងាយ ប្រមាណ ៥០០ម៉ែត្រខាងលិចវត្ត មានទួលជាកន្លែងសក្ការៈបូជាម...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
ក្រៅពីប្រាសាទដ៏ល្បាញល្បី នៅវត្តនេះក៏មានព្រះវិហារបុរាណ ដែលអ្នកស្រុករមែងមកធ្វើបុណ្យ។ ព្រះវិហារដ៏ចំណាស់មួយនេះ មានសសរអាយុកាលជាង ១០០ឆ្នាំ មានហោជាងធ្វើពីឈើប្រកបដោយក្បាច់ចម្លាក់វិចិត្របិទកញ្ចក់ ហើយបានរួចរស់ពីការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម ដោយគេយកទីនេះធ្វើជាឃ្លាំងស្រូវ។ នៅឆ្នាំ២០១៩ ព្រះវិហារត្រូវបានជួ...
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
ទីវត្តមួយស្ថិតនៅជាប់ដងទន្លេមេគង្គដែលមានល្បាក់ថ្មជាប់មាត់ទន្លេមេគង្គលើ។ នៅក្នុងល្បាក់ថ្មនោះគេបានកសាងព្រះពុទ្ធរូបជាច្រើនអង្គ រៀបចំជាទីសក្ការៈ។ វត្តមានស្ថានភាពជាដីចំណោតភ្នំដែលប្រកបដោយទេសភាពស្រស់ស្អាតនៃមាត់ទន្លេគួរជាតិចាប់អារម្មណ៍នៃអ្នកទេសចរណ៍ ដែលអាចទៅសម្រាកលេងស្រូបខ្យល់អាកាសទន្លេបរិសុទ្ធ។ តាមការនិយាយដំ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គទោលសង់ពីថ្មបាយក្រៀមបែរមុខទៅកើត។ ប្រាសាទនេះមានស៊ុមទ្វារថ្មភក់មានស្រះមួយនៅទិសខាងកើត។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
វត្តអង្គរភ្នំខ្លុង សិ្ថតនៅតាមបណ្ដោយព្រែកស្រែអំបិលមានសំណល់គំនរថ្មបាយក្រៀម ដែលមានការយល់ច្រឡំថាជាប្រាសាទសម័យអង្គរ។ សណ្ឋានប្រាសាទជាចេតិយនៅលើទីតាំងប្រាសាទចាស់ ដោយទីតាំងនោះមានជាកំពែងសាងពីថ្មបាយក្រៀមព័ទ្ធជុំវិញ។ ថ្មបាយក្រៀមជាកំពែងនោះមានទំហំធំៗ ស្រដៀងទៅនឹងថ្មបាយក្រៀមជាកំពែងប្រាសាទនៅសម័យអង្គរ ដែលថ្មនោះ គួរតែ...
ដើមកំណើតនៃវត្តឧណ្ណាលោម គឺកសាងនៅឆ្នាំ១៤២២ ដោយព្រះបាទពញាយ៉ាត ជាអារាមមួយក្នុងចំណោមអារាមដ៏ចំណាស់ទាំងបាំ្រមួយនៅភ្នំពេញ ដែលជាស្នាដៃព្រះអង្គ។ វត្តឧណ្ណាលោម គឺជាវត្តដែលគណសង្ឃព្រឹទ្ធាចារ្យក្នុងប្រទេសកម្ពុជានិយមគង់អាស្រ័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ កុដិមួយចំនួនត្រូវបានប្រើសម្រាប់ទុកដាក់អំបិលអំឡុងរបបខ្មែរក...
ប្រាសាទប្រហែលជាកសាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះនៅសល់ប្រាង្គតែមួយធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ពីមុនអាចមានប្រាង្គពីរនៅអមខាងជើងនិងខាងត្បូង ប៉ុន្តែបច្ចុប្បន្នបានបាក់រលំអស់ទៅហើយ។ ស្រះធំមួយប្រវែង១០០x១០០ម៉ែត្រ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងកើតប្រាសាទ។
2024 © Royal Academy of Cambodia