ទឹកធ្លាក់ថ្មដាតូចជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលកំពុងល្បីល្បាញ បន្ទាប់ពីមានការកសាងផ្លូវជាតិលេខ៥៥ រួចរាល់។ ឥឡូវនេះអ្នកស្រុកខេត្តពោធិ៍សាត់និងទេសចរជាច្រើនបានទៅលេងកម្សាន្តជារឿយៗ ព្រោះទឹកធ្លាក់នេះ ស្ថិតនៅប្របផ្លូវជាតិងាយស្រួលទៅដល់ណាស់។ អ្នកស្រុកទីនោះនិយាយថា ពីមុនមិនមានអ្នកណាទៅលេងឡើយក្រៅពីអ្នកភូមិក្បែរនេ...
កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀ...
រមណីយដ្ឋានទើបបើកថ្មីនេះ មានឈ្មោះជាច្រើនដូចជា ទឹកធ្លាក់ព្រែកត្នោត ឬ អន្លង់ខៀវ ឬក៏អន្លង់ធំ។ទីនេះជាដងស្ទឹង ដែលហូរចុះមកពីជួរភ្នំបូកគោប៉ែកខាងត្បូង រំលេចទៅដោយផ្ទាំងថ្មជាច្រើនផុសចេញពីទឹក។ ទីនេះបានបង្កើតជាសហគមន៍ទេសចរណ៍ដែលមានលក់ម្ហូបអាហារផងដែរ។
អាងត្រពាំងថ្មមានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ជាអាងមានផ្ទុកធារទឹកច្រើនជាងគេក្នុងប្រទេស បន្ទាប់ពីទន្លេសាបដែលជាអាងធម្មជាតិ។ ទីនេះមានទឹកថ្លានិងត្រជាក់ល្អ ដូចនេះទើបមានភ្ញៀវទេសចរជាច្រើនចាប់ចិត្តទៅកម្សាន្ត ហើយក៏ក្លាយទៅជារមណីយដ្ឋានកែឆ្នៃដ៏ធំមួយ។ ប្រជាពលរដ្ឋបានសង់តូបធ្វើអំពីឫស្សី ឈើប្រក់ស្បូវដូចៗគ្នា ស្អាតសមរ...
សារមន្ទីរជាតិអង្គរត្រូវបានសាងសង់ក្នុងទីក្រុងសៀមរាបនាឆ្នាំ ២០០៧។ នៅខាងក្នុងសារមន្ទីរនេះមានដាក់បង្ហាញរូបចម្លាក់ព្រះពុទ្ធបដិមាមួយចំនួនធំដែលមានព្រះពុទ្ធបដិមាប្រមាណ ១០០០ អង្គធ្វើពីឈើ ថ្ម និងលោហៈធាតុ។ លើសពីនេះទេសចរអាចមើលនិងស្តាប់រឿងរ៉ាវរបស់ប្រជាជនខ្មែរតាមរយៈសំលេងអធិប្បាយជាច្រើនភាសាផងដែរ។ ក្នុងដំណើរកម្សាន្...
ខេត្តព្រះវិហារស្ថិតនៅភាគខាងជើងបំផុតនៃប្រទេស នៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងតំបនប្រវត្តិសាស្ត្រ។ ខេត្តដែលនៅជាប់ទល់ដែនជាមួយ ប្រទេសថៃ និងប្រទេសឡាវនេះ មានជនជាតិខ្មែរនិងកួយរស់នៅប្រមាណ២០% មានរបរធ្វើស្រែចម្ការ និងអនុផលព្រៃឈើ។ ខេត្តមានឈ្មោះស្របតាមប...
រមណីយដ្ឋានធម្មជាតិនៃរាជធានីភ្នំពេញ បន្ទាប់ពីការកាត់បញ្ចូលសង្កាត់នេះ ទៅក្នុងរាជធានី ដែលពីមុននៅក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ទីនោះជាភូមិតម្បាញសូត្រ បែបបុរាណដែលសិប្បករ ក្នុងតំបន់មានជំនាញរវៃ និងត្បាញសម្រាប់ជីវភាពពួកគេ និងជាភូមិនេសាទផងដែរ។ ភ្ញៀវទេសចរអាចរីករាយជាមួយជំនាញក្នុងការត្បាញ និងនេសាទរបស់ពួកគេ។ កោ...
កោះស្ដេចទីរួមស្រុកគីរីសាគរកោះកុង ដែលត្រូវឆ្លងតាមកាណូតទើបទៅដល់ ជារមណីយដ្ឋានសម្រាប់ទេសចរណ៍ដែលមានផ្ទះសំណាក់ជាច្រើននិងលក្ខណៈពិសេសមួយទៀតគឺទេសចរណ៍បាតសមុទ្រដែលជាទម្រង់ពិសេសមួយថ្មី។ កោះស្ដេចមានទីកន្លែងសម្រាប់មុជចុះទៅក្នុងបាតសមុទ្រមើលផ្កាថ្ម ដែលនៅទីនោះយើងអាចមុជទៅបាតសមុទ្រមើលផ្កាថ្មដោយមានគ្រូបង្វឹកនិងត្រូវបំព...
ទីសំចតដ៏ស្រស់ស្អាត ដែលនៅរដូវវស្សាបឹងព្រៃប្រស់មានផ្ទៃទឹកថ្លាឈ្វេងគួរឱ្យចង់ងូតនិងទេសភាពស្រស់ត្រកាល។ នៅទីនេះមានតូបអង្គុយលើមាត់ទឹកតំរៀបជាជួររួមជាមួយមុខម្ហូបក្នុងស្រុក ដែលអាចបញ្ជាទិញតាមតម្រូវការដូចជា មាន់ដុត ត្រីដុត បុកល្ហុង ព្រមទាំងផ្លែឈើតាមរដូវនិងភេសជ្ជៈគ្រប់ប្រភេទ ហើយមានសេវាកម្មរហ័សទាន់ចិត្ត។ ស្ទឹងព្រ...
ថ្វីបើជាទីសំចតសម្រាកកាយរយៈពេលខ្លីនាពេលថ្ងៃសម្រាប់អ្នកដំណើរទាំងឡាយ យ៉ាងណាមិញទីនេះមានអ្វីៗច្រើនដែលការចូលលេងកម្សាន្តត្រឹមតែមួយភ្លែត មិនអាចឱ្យភ្ញៀវទាំងឡាយទទួលបាននូវបទពិសោធពេញលេញនោះឡើយ។ លាតសន្ធឹងនៅផ្ទៃដីប្រមាណជា ៤៦ ហិកតាដែលស្ថិតនៅលើទឹកដីភាគខាងលិច កំពង់ថ្ម រមណីយដ្ឋានកែច្នៃមួយនេះមានលក្ខណៈស្អាតបាតប្រកបដោយអន...
មន្ទីរបូជនីយដ្ឋានមួយក្បែរវត្តឫស្សីសាញ់ មានតម្កល់ឆ្អឹងលលាដ៏ក្បាលប្រហែល១០០០។ អដ្ឋិធាតុទាំងអស់នេះត្រូវបានថែរក្សាការពារយ៉ាងល្អ ទោះជាមន្ទីរបូជនីយដ្ឋានមួយនេះមានសភាពទ្រុឌទ្រោមណាស់ទៅហើយក៏ដោយ។ សាក្សីនិយាយថា មានរណ្ដៅសាកសពចំនួន៣ ដែលត្រូវបានគាស់នៅក្នុងឆ្នាំ១៩៨២ ហើយ អដ្ឋិធាតុត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងសសរពេជ្ររាង៨ជ្រុង។ ប្រាសាទសង់លើគ្រឹះថ្មបាយក្រៀម។
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណតាសែងអង្គរធំ។ រោងទងវែងនេះអ្នកស្រុកហៅថា គុក។
សិលាចារឹកបានបង្ហាញថា ប្រាសាទនេះបានកសាងក្នុងឆ្នាំ៩៤៧ ប៉ុន្តែប្រាសាទមេបុណ្យមិនត្រូវបានឧទ្ទិសនៅឡើយទេ រហូតដល់ឆ្នាំ៩៥២ ក្នុងរាជ្យព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយពេលត្រលប់ពីកោះកេរមកកាន់រាជធានីអង្គរវិញ។ ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធំ ដែលមានកម្ពស់ជាបីថ្នាក់ និងមានប្រាង្គចំនួនប្រាំ។ ពេលកសាងនោះប្រាសាទស្ថិ...
វត្តសោមនស្សគឺជាវត្តមានព្រះវិហារកសាងក្នុងឆ្នាំ១៩៣៧ ប្រកបដោយគំនូរបុរាណ ស្រដៀងនឹងគំនូរនៅថែវព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង និងនៅវត្តធោធិរុក្ខារាមនៅកំពង់ត្រឡាចលើដែរ។ ប៉ុន្តែគំនូរនេះមិនស្ដីអំពីរឿងព្រះវេស្សន្តរទេ តែជារឿងកម្រមួយក្នុងបញ្ញាសជាតក គឺរឿង មហាជម្ពូបតី គូរក្នុងទសវត្ស ១៩៤០ ដោយជាងឈ្មោះ ភៀន។...
វត្តទួលអណ្ដែតជាវត្តចំណាស់មួយប្រចាំស្រុក ហើយក៏ជាទីប្រជុំពុទ្ធបរិស័ទទាំងឡាយ ជាពិសេសនៅរដូវបុណ្យទាន។ វត្តមានព្រះវិហារចំណាស់តែត្រូវបានជួសជុលយ៉ាងស្អាត។ វត្តនេះជាវត្តទេសចរណ៍គំរូមួយក្នុងខេត្ត។
ថ្វីបើទីនេះគេហៅថាប្រាសាទប៉ុន្តែបន្ទាយស្រះគឺគ្រាន់តែជាអាងទឹកធំមួយដែលមានរាងការ៉េ។ ជ្រុងនីមួយៗមានប្រវែង៥៨០ម៉ែត្រនiងមានជើងទេរ ២០ម៉ែត្រ។ តាមលើខ្នងទំនប់មានរៀបថ្មបាយក្រៀមខ្ពស់ដើម្បីទប់ទឹក។ កំពែងនេះព័ទ្ធជុំវិញដោយគូទឹកមួយនិងដីលើក។ នៅខាងក្នុងកំពែងមានទូលពីរ ដែលមានថ្មបាយក្រៀម។ ទួលដែលនៅខាងលិចមាន ស្រះបីអមនៅជ្រុងខ...
ប្រាសាទលាក់នាងកសាងឡើងនៅសតវត្សរ៍ទី១០ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិត្រីមូត៌។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់បែរមុខទៅកើតលើខឿនថ្មបាយក្រៀមមួយ។ ប្រាង្គកណ្តាលមានទំហំធំជាងគេមានទ្វារពីរបែរមុខទៅកើតនិងលិច មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើង បែរមុខទៅកើតនិងមានទ្វារបញ្ឆោតត...
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
វត្តឥន្ទ្រាធិបតីឬវត្តសង្កែ ត្រូវបានផ្តើមកសាងឡើងដោយលោកកឋាថន ញ៉ុញ ឬលោកម្ចាស់ព្រះកោដ្ឋ ដែលត្រូវជាឪពុកចៅពញា កឋាថន ឈុំ ក្នុងទសវត្សរ៍ឆ្នាំ១៩០០។ ស្ថាបត្យកម្មនៃព្រះវិហារ គឺជាប្រភេទសំណង់កម្រនិងជួប ព្រមទាំងព្រះអង្គជីវ៍ ដែលមានបារមីខ្លាំងពូកែ។ នៅសម័យខ្មែរក្រហម គេបានយកព្រះវិហារវត្តសង្កែនេះជាឃ្លាំងដាក់គ្រាប់រំសេវ...
2024 © Royal Academy of Cambodia