តាមសិលាចារឹកនៃប្រាសាទនេះ ការស្ថាបនាធ្វើឡើងដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែលជាមន្រ្តីនៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរជ្ជកាលក្នុងឆ្នាំ៩៤៤។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានប្រាង្គបី បែរមុខទៅទិសខាងកើត។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុង សម័យកាលនោះថា សោគតាគ្រម...
ប្រាសាទបានកសាងឡើងក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រច្រើនអង្គដោយចាប់ផ្ដើមពីព្រះបាទជ័យវរ្ម័នទី៥ ដែលជាប្រាសាទរដ្ឋរបស់ទ្រង់ និងបានកសាងបន្តដោយព្រះបាទសុរ្យវរ្ម័នទី១ គឺនៅចុងសតវត្សរ៍ទី១០-ដើមសតវត្សរ៍ទី១១។ ប្រាសាទតាកែវឧទ្ទិសដល់សាសនាហិណ្ឌូនិកាយព្រះព្រះសិវៈ ដែលប្រាសាទនេះ តំណាងឱ្យភ្នំព្រះសុមេរុ មានកម្ពស់ ២២ ម៉ែត្រ មា...
ប្រាសាទព្រៃគុកកសាងដំបូងកាលពីសតវត្សរ៍ទី៧-៨ បន្ទាប់មកនៅរវាងស.វ.ទី១០ នារជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន គេបានសង់សំណង់ឥដ្ឋគ្របពីលើសំណង់ចាស់។ ប្រាសាទមានលក្ខណៈពិសេសខុសគេ ដោយគេបានឆ្លាក់ថ្មធម្មជាតិដែលមាននៅទីតាំងដើមស្រាប់ឱ្យចេញជាក្បាច់ មានរូបព្រះគណេសអង្គុយ ក្នុងកាយវិការពែនភ្នែកនៅលើជើងទម្រមួយ ដែលនៅខាងក្រោមទម្រគេ...
ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើអំពីឥដ្ឋបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់មួយ។ សសរពេជ្រមាន រាងប្រាំបីជ្រុងដែលទ្រផ្តែរមួយនិងលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនដែលពាសពីក្រៅដោយថ្មភក់ ជាមួយជណ្ដើរស្ថិតតាមជ្រុងទាំងបួន។ ដ...
ប្រាសាទប្រហែលជាកសាងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទចិនចូកាសកូមានប្រាង្គចំនួនបី ប៉ុន្ដែបានបាក់រលំអស់ពីរ នៅសល់តែប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ប្រាង្គឥដ្ឋនេះមានស៊ុមទ្វារធ្វើពីថ្មភក់បែរទៅកើត ចំណែកកំពែងមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញព្រមទាំងស្រះផងដែ...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ប្រាសាទសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីធ្វើពីថ្មបាយក្រៀមរត់ដូរដើង-ត្បូង សង់លើខឿនថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។
នៅក្នុងការរៀបរាប់របស់រឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក" ក៏មានរំលេចនូវឈ្មោះគុកវាំង ដែរ។ គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយជញ្ជាំងផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត។ ទ្វារនីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្ដាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត នៅកណ្ដាលមានលម្អ...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ប្រាសាទស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបឹងមាលា។ ប្រាសាទជាលានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម។ ជ្រុងនីមួយៗប្រវែង១០ម៉ែត្រ និងកម្ពស់ប្រមាណ០,៨ម៉ែត្រ។ លាននេះ ទ្របល្ល័ង្ករាង៨ជ្រុងនិងព្រះពុទ្ធរូបប្រក់នាគសរុបទាំងខឿនមានកម្ពស់៦,៥ម៉ែត្រ ធ្វើអំពីថ្មភក...
នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលសព្វថ្ងៃបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងគ្រឿងបង្គំនានាដូចជា មេទ្វារ បំណែកសសរពេជ្រ ស្នានទ្រោណី។ តាមការពិនិត្យសំណល់ទាំងនេះ ប្រាសាទកសាងឡើងនាសតវត្សទី៧។ នៅត្រង់ផ្នែកកណ្តាលប្រាសាទមានរណ្តៅចំកណ្តាលមានអណ្តូងមួយ ដែលអ្នកស្រុកជឿថាអណ្តូងព្រេង។ គេ...
ប្រាសាទស្ថិតនៅលើកំពូលភ្នំកម្ពស់ប្រមាណ ៥០ម៉ែត្រមួយនេះ សង់ពីឥដ្ឋមានប្រាង្គបួន ដែលមួយក្នុងចំណោមនេះគួរតែជាហោត្រៃ តែសព្វថ្ងៃបានបាក់បែកអស់។ ប្រាង្គបីមានទ្វារបញ្ឆោតពីទិសទាំងបី ហើយមានទ្វារចូលពីកើតមានស៊ុមទ្វារធ្វើពីថ្មភក់ មានកំពែងថ្មបាយក្រៀម ប្រកបដោយខ្លោងទ្វារកំពែងថ្មភក់ និងមានស្រះមួយនៅជើងភ្នំ។ ប្រាង្គមួយនៅស...
ប្រាសាទត្រពាំងប្រាសាទខាងត្បូងឬប្រាសាទខ្នារចារ ត្រូវបានអ្នកស្រុកហៅថា ប្រាសាទតូច។ ប្រាសាទមានបារាយណ៍ឬតដាកនៅចំពីមុខនាទិសខាងកើត ដែលមានទំហំធំជាងតដាកនៅខាងកើតប្រាសាទធំឬប្រាសាទត្រពាំងប្រាសាទខាងជើង។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើត ដោយមានស៊ុមទ្វារពីថ្មភក់ ទ្វារបីផ្ស...
ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ សាលសំណាក់នេះស្ថិតលើផ្លូវបុរាណអង្គរធំព្រះខ័នកំពង់ស្វាយ។
សូមអានក្នុងប្រាសាទសួព្រ័ត្រខាងជើង។
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងកើត។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ប្រាសាទនេះសង់ពីឥដ្ឋលើកំពូលកូនភ្នំត្រពាំងល្បើក មានកម្ពស់ប្រមាណ ៦៥ម.។ ជាប្រាសាទឥដ្ឋរាងបួនជ្រុងកសាងសម័យ មុនអង្គរ។ ប្រាសាទនេះខុសពីប្រាសាទដទៃក្នុងតំបន់ដែលច្រើនស្ថិតក្នុងល្អាងភ្នំហៅ ថាលិង្គស្វ័យម្ភូនោះ។ ប្រាសាទមានទំហំ ៦x៩ម. បាក់រលំដំបូលអស់ មានទ្វារបញ្ឆោតបី បែរទៅទិសខាងកើត។ អាយុកាលប្រាសាទនេះតំណាលគ្នានឹងប្រា...
ប្រាសាទប្រហែលជាកសាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះនៅសល់ប្រាង្គតែមួយធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ពីមុនអាចមានប្រាង្គពីរនៅអមខាងជើងនិងខាងត្បូង ប៉ុន្តែបច្ចុប្បន្នបានបាក់រលំអស់ទៅហើយ។ ស្រះធំមួយប្រវែង១០០x១០០ម៉ែត្រ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងកើតប្រាសាទ។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីដែលពីរធ្វើពីឥដ្ឋតែបាក់រលំអស់។ ចំណែកប្រាង្គដែលនៅសល់ធ្វើពីថ្មភក់ហើយក៏កំពុងរងនូវការទ្រុឌទ្រោមយ៉ាងខ្លាំង។
ប្រាសាទលលៃកសាងឡើងនៅចុងសតវត្សរ៍ទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រះឥសូរនិងបិតាព្រះអង្គ។ ព្រះបិតារបស់ព្រះអង្គត្រូវបានគោរពជាសិវលិង្គមួយឈ្មោះថា ឥន្ទ្រវរមេស្វរៈនៅក្នុងប្រាសាទនេះ។ ប្រាសាទនេះស្ថិតនៅចំកណ្ដាលនៃបារាយណ៍ឥន្ទ្រតាដាក ដែលមានទឹកសម្រាប់ប្រើប្រាស់នៅទីក្រុងហរិហរល័យ និង សម្រាប់ធ្វើស្រែចំការនៅតំបន់ន...
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
2024 © Royal Academy of Cambodia