វត្តអារញ្ញសាគរមានភាពល្បីល្បាញដោយសំណង់វិហារមួយប្រកបដោយស្ថាបត្យកម្មគួរឲ្យទាក់ទាញ គឺព្រះវិហារមានសសរឥដ្ឋតាន់មានទម្រង់រមួល ផ្គុំដោយឥដ្ឋដែលរមួលស្រាប់តាំងពីដុតក្នុងឡ។ សសរខាងក្នុងនិងគ្រឿងបង្គំដំបូលធ្វើពីឈើមានរចនាបថខ្មែរសុទ្ធសាធ។ វត្តនេះត្រូវបានចាត់ទុកជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
តំបន់អេកូទេសចរណ៍ជីផាត ក្រៅពីទឹកជ្រោះឆាយខ្ពស់និងឆាយជ្រៃដែលស្ថិតនៅតំបន់នេះ មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជាផ្នូរបុរាណមានអាយុកាល ប្រមាណជា ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ ការចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរតាមក្រវាញ អូរក្រូច អូ...
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
ប្រាសាទតូចមួយរាងការ៉េទំហំជ្រុង៣.៥ម. ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្ដើក និងសសរពេជ្រ រាងមូល។ តាមទិសធំផ្សេងៗទៀតមានទ្វារបញ្ឆោត ហើយនៅក្នុងប្រាសាទសព្វថ្ងៃមានព្រះពុទ្ធរូប ព្រមទាំងសំណល់ វត្ថុបុរាណជាច្រើនទៀត។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលជាច្រើនដង ដូចជាក្នុងសម័យព្រះបាទស៊ីសុវត្ថិជាដើម ជាព...
ក្នុងខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិនេះ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅសម្រាប់លំហែនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តចំការកាហ្វេ, បឹងកាឡូចំការតែ, បឹងកាឡូផ្ទះជនជាតិដើម, រីស៊ត រីឡេកជាដើម។ រឺស៊តតាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
ទឹកធ្លាក់រមនា២ មានទំហំតូចជាងទឹកធ្លាក់រមនា១ ប៉ុន្តែស្ថិតនៅជិតផ្លូវជាតិជាង។ មិនខុសគ្នាពីទិដ្ឋភាពធម្មជាតិនៃទឹកធ្លាក់រមនា១នោះទេ ទីតាំងនេះក៏ស្ថិតក្នុងតំបន់គ្រប់គ្រងដោយឯកជន ហើយមិនទាន់ជាក់លាក់ពីគម្រោងអភិវឌ្ឍជាក់លាក់នោះទេ។ ទីតាំងនេះព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងខ្ចី និងព្រៃឫស្សីដុះរាយប៉ាយ ហើយនៅខាងក្រៅបរិវេណទឹក...
អ្នកស្រុកជឿថា ប្រាសាទនេះកាលដើមឡើយនៅល្អទេ តែត្រូវដំរីជាន់បាក់អស់។ ប្រាសាទសង់ក្នុងសម័យអង្គរបែរមុខទៅទិសខាងកើត មានគូទឹកមួយនៅខាងមុខប្រាសាទ ជើងទម្រផ្តែរមានលម្អដោយរូបព្រះឥន្ទគង់លើដំរីក្បាលបី។ គ្រឹះប្រាសាទបែកបាក់នៅសល់តែខ្លោងទ្វារនិងសំណល់វត្ថុបុរាណខ្លះៗ។
រមណីយដ្ឋានសង់ពីដើមឫស្សីស្ទើរ ១០០% ស្ថិតនៅលើកំពូលភ្នំហាន់ជ័យ ក្នុងខេត្តកំពង់ចាម ស្ថិតនៅក្រោមគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាននៃអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គម។ រមណីយដ្ឋានឫស្សីហាន់ជ័យ សាងសង់លើផ្ទៃដី ៥ហិកតា នៅជាប់រមណីយដ្ឋានប្រវត្តិសាស្ត្រភ...
ប្រាសាទមានរចនាបថអង្គរវត្ត កសាងសម័យព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទនេះកសាងឡើងពីថ្មភក់ បែរមុខទៅទិសខាងកើត។ ការហៅថាប្រាសាទព្រៃនេះប្រហែលជាគេបានឃើញប្រាសាទនេះត្រូវព្រៃដុះជុំជិត។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង ២៤ម៉ែត្រ។ វាមានតួប្រាង្គកណ្តាលមួយ និងមានហោត្រៃមួយនៅទិសខាងកើត។ នៅឆ្នាំ១៩៣៤ ប្រា...
ពើងព្រះគោមានទីតាំងក្នុងវត្ត ជាកន្លែងដែលសំបូរទៅដោយថ្មធំៗជាច្រើនហើយក៏ជាកន្លែងស័ក្តិសិទ្វនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តព្រះវិហារ។ នៅទីនេះមានទេសភាពដ៏ស្រស់ស្អាត ដោយមានផ្ទាំងសិលាមានរូបរាងប្លែកៗគ្នា នៅក្នុងទីវត្ត និងមានកន្លែងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និង បរទេសសម្រាកកម្សាន្ត។ អ្នកស្រុកមានជំនឿថា ទីនេះមានបា...
ដំណើរទៅកាន់ទីនោះដោយថ្មើជើងកាត់ចម្ការ។ ទឹកធ្លាក់បេងកោងមានទឹកត្រជាក់ស្រេងគួរជាទីមនោរម្យ ដោយសារតែមានអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត អមដោយម្លប់ឈើត្រឈឹងត្រឈៃមានផ្ទាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារបាន។ ទីនេះមានទឹកធ្លាក់ចំនួនពីរជាន់ ខណៈប្រភពទឹកហូរបានមកពីភ្នំត្បែងនារដូ...
បន្ទាយអង្គរធំត្រូវបានកសាងឡើងព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ អង្គរធំគឺជាទីក្រុងចុងក្រោយបង្អស់នៃសម័យអង្គររហូតដល់សតវត្សរ៍ទី១៥ ដែលជាទីក្រុងដ៏អស្ចារ្យមួយ និង ជាកន្លែងសាសនា និង រដ្ឋបាលនៃចក្រភពខ្មែរ។ កំពែងព័ទ្ធជុំវិញ អង្គរធំ គឺតំណាងឱ្យជញ្ជាំងថ្មជុំវិញផែនដី និង ជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹ...
នៅលើកំពូលមួយនៃភ្នំឧដុង្គ មានប្រាសាទបុរាណមួយ ដែលខ្លោងទ្វារប្រាសាទត្រូវបានប្រើជាចំណែក មួយនៃព្រះវិហារអដ្ឋរស្ស គឺជាវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងទៅវិញ។ ខ្លោងទ្វារនេះ មាននៅសល់ផ្ដែរនិងសសរពេជ្រ ដែលគបានជួសជុលឡើងវិញ ជាច្រើនដង។ នៅក្នុងព្រះវិហារនេះ មានព្រះពុទ្ធបដិមាកម្ពស់ ១៨ ហត្ថ។ បច្ចុប្បន្នព្រះវិហារនេះ នៅសល់...
ប្រាសាទធ្វើពីឥដ្ឋមួយដែលបែកបាក់អស់មួយផ្នែកធំ នៅតែសំណល់ជញ្ជាំង ចំណែកដំបូលខូចអស់គ្មានសល់ ហើយប្រកបដោយទ្វារបញ្ឆោត៣ទៀតតាមទិសធំនីមួយៗ ។ ប្រាសាទមានរាងការ៉េ ទំហំ ៣.៥ x ៣.៥ម. នៅសល់មេទ្វារសងខាងដែលមានសិលាចារឹក ចុះលេខ K92 ។ ប្រាសាទនៅកណ្ដាលវាលស្រែនេះ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រវែង២៥ម.x២០ម. ខ្លោងទ្វារកំពែងធ្...
ល្បាក់ទឹកហូរធ្លាក់លើថ្មដែលផុសចេញពីផ្ទៃបាតស្ទឹងពោធិ៍សាត់នារដូវវស្សា។ ប្រវត្តិរបស់ល្បាក់កំរោញនេះគឺ នៅទីនេះកាលពីដើមឡើយមានផ្ទាំងថ្មមួយធំប្រៀបបានដូចជាជញ្ជាំង ដែលរាំងកាត់ស្ទឹងបង្កើតបានទៅជាល្បាក់ទឹកហូរធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់សូម្បីតែហ្វូងមច្ឆជាតិគ្រប់ប្រភេទក៏កម្រនឹងហែលឆ...
ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ និង ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា មានរចនាបថអង្គរវត្ត។ ប្រាសាទចៅសាយទេវតាជាប្រាសាទតូចដែលមានការរចនា និងប្លង់ស្រដៀងគ្នានឹងប្រាសាទធម្មនន្ទដែលមានទីតាំងម្ខាងទៀតនៃផ្លូវ(លើកលែងតែមានគោបុរៈ និងហោត្រៃបន្ថែម)។ ប្រាសាទនេះម...
តំបន់កម្សាន្តទំនប់ទឹកស្ទឹងតាសាលដែលកកើតថ្មីអ្នកភូមិនិយមហៅថា «ទំនប់ឥណ្ឌា» មានបណ្តុំទេសភាពស្អាតប្លែកភ្នែក ភ្នំហ៊ុមព័ទ្ធជុំវិញ និងមានស្លែសារាយ ដុះនៅអែបច្រាំងស្ទឹងធំល្វឹងល្វើយ លាយឡំដោយឈើងាប់តូចធំឈរអើតក ពីផ្ទៃទឹកយ៉ាងត្រសងពេញផ្ទៃស្ទឹង ហាក់ដូចជាកំពុងតែរង់ចាំទទួលស្វាគមន៍ក្រុមទេសចរមកពីទីជិត និងឆ្ងាយ បានមកដល់។...
តំបន់នេះស្ថិតនៅតាមដងទន្លេស្រែពក មានឆ្នេរខ្សាច់ទឹកទន្លេរាក់ៗ ទឹកជួរនិងមានម្លប់ដើមរ៉ៃលើ មាត់ច្រាំងទន្លេ មានរុក្ខជាតិសម្រាប់អង្គុយលេងបែបធម្មជាតិ។ រមណីយដ្ឋាននេះ ទើបតែមានភ្ញៀវទេសចរមកលេងក្នុងចន្លោះឆ្នាំ ២០១៦នេះទេ ភាគច្រើន នៅរដូវក្ដៅឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅខ្សែទឹកខាងលើក្បែរនោះមា...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាសតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋមានកំពែងបីជាន់ដែលក្នុងកំពែងទីមួយធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមច្រកទ្វារនៅខាងកើត។ ក្នុងកំពែងនេះមានប្រាង្គប្រាំធ្វើពីឥដ្ឋ និងសង់លើខឿនតែមួយ។ ប្រាង្គទាំងនេះរត់ជួរជើង-ត្បូងជាពីរជួរ បែរមុខទៅកើតតាមមេទ្វ...
ការដែលហៅថា "ភូមិប្រាសាទ” មកដូច្នេះ មកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើម ប្រាសាទនេះដូចម្ដេច ក៏ហៅថា “ប្រាសាទ” តែម្ដងទៅ រួមទាំងឈ្មោះវត្តនៅទីនោះផងដែរ។ ប្រាសាទភូមិប្រាសាទ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាង កើត និងនៅមានរូបរាងល្អប្រសើរ។ ប្រសិនបើនិយាយ អំពីក្បាច់លម្អវិញប្រាសាទនេះនៅសល់ក្បាច់ល...
ប្រាសាទស្លុតី ឬប្រាសាទថ្នមប្តីកសាងឡើងនៅចន្លោះសតវត្សរ៍ទី៧ និងទី៨តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីនៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា៥គុណ៥ម៉ែត្រកម្ពស់ប្រមាណ៧ម៉ែត្រសង់ឡើងបែរមុខទៅទិសខាងកើតតែបច្ចុប្បន្ននៅសល់តែប្រាង្គពីរប៉ុណ្ណោះដោយមូលហេតុប្រាង្គមួយទៀតត្រូវខូចខាតក្នុងសម័យខ្មែរក្រហម...
2024 © Royal Academy of Cambodia