ប្រាសាទនេះមានរចនាបថឃ្លាំងនិងបាពួន កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គបីសង់ពីថ្មភក់រាងការ៉េបែរមុខទៅកើត។ ប្រាង្គទាំងបីសង់លើខឿន ដែលប្រាង្គខាងត្បូងនិងខាងជើងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងមួយធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារតូចមួយដែលធ្វើពីថ្មបាយក្រៀមលំ...
តំបន់អេកូទេសចរណ៍រុនតាឯកជាភូមិឋានមានទេសភាពធម្មជាតិព័ទ្ធដោយបឹងដ៏ធំ ទេសភាពស្រស់ស្អាតនាពេលអស្តង្គត ក្រោមការគ្រប់គ្រងរបស់សហគមន៍ទេសចរណ៍នៅទីនេះ។ ក្រុមភ្ញៀវទេសចរចូលចិត្តមកទស្សនានិងស្នាក់នៅក្នុងភូមិនេះ ដើម្បីមើលឃើញពីជីវិតបែបជនបទរបស់ប្រជាជនស្នាក់នៅផ្ទះបរិស្ថាន មិនមានបណ្ដាញភ្លើងអគ្គិសនី ហើយប្រើជំនួសដោយថាមពលពន្...
ប្រាសាទនេះប្រហែលជាកសាងឡើងនៅសតវត្សរ៍ទី៧ ក្នុងរាជ្យព្រះនាងជ័យទេវី មានរចនាបថកំពង់ព្រះ ឧទ្ទិសដល់សាសនាហិណ្ឌូ។ ក្នុងពេលកសាងបារាយណ៍ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ ប្រាសាទនេះជាប្រាសាទភ្នំមានបីជាន់ ដែលជាន់លើមានប្រាង្គកណ្ដាលមួយ ជាន់ទី២មានប្រាង្គ៤រាងជាចតុរង្គ និងជាន់ទី៣មានប្រាង្គ៦។ ប្រាសាទព័ទ...
ទីនេះត្រូវបានគេបង្កើតជាទីអាស្រមព្រះពុទ្ធសាសនាហៅថាអាស្រមត្រពាំងស្រុក និងបានប្រែក្លាយទីនេះទៅជាទីកប់សាកសពដ៏ធំមួយ។ ប្រាសាទចាស់នៅទីនេះជាប្រាសាទសម័យបុរេអង្គរ ប៉ុន្តែមានសម្ភារសំណង់ខ្លះបានសាងឡើងក្នុងសម័យអង្គរដែរ រួមមានផ្តែរបាក់បែកមួយផ្ទាំងស្ថិតក្នុងរចនាបទសំបូរព្រៃគុកនិងសិលាចារឹកមួយបន្ទាត់មិនទាន់ចុះលេខចារដូច...
ច្រកព្រំដែនចាំយាម ដែលជាច្រកសេដ្ឋកិច្ចមួយរវាងកម្ពុជា ថៃ។ តាមច្រកនេះមានការដឹកជញ្ជូនជាពិសេសបន្លែនិងផ្លែឈើចូលមកពីប្រទេសថៃ។ ក្រៅពីតួនាទីជាច្រកសេដ្ឋកិច្ចនោះ វាជាច្រកព្រំដែនអន្តរជាតិផងដែរ ដែលទេសចរណ៍ក្រៅប្រទេសអាចចេញចូលតាមនេះបាន។ ដូច្នេះហើយទើបគេសង្កេតឃើញមានកាស៊ីណូនិងសណ្ឋាគារទំនើបៗនៅទីនេះផងដែរ។ ប្រជាពលរដ្ឋខ្ម...
ទំនប់ប្រទក្យក្រឡាជាគោលដៅ លម្ហែកាយ ការជួបជុំពិសាភោជនាហាររួមគ្នា ត្បិតនៅទីនេះមានទឹកគ្រប់គ្រាន់ សម្រាប់ចុះហែលលេងយ៉ាងត្រជាក់ មានកន្លែងលក់ដូរម្ហូបអាហារ ហើយក៏អាចនាំមកជាមួយនូវ គ្រប់គ្រឿងបរិភោគផ្ទាល់ខ្លួន ឬជាក្រុមគ្រួសារព្រោះមានទីកន្លែងសមរម្យទាំងលើខ្នងទំបន់ ទាំងបរិ វេណជុំវិញដែលហ៊ុមព័ទ្ធដោយជួរភ្នំដ៏ស្រស់បំព្...
ទឹកជ្រោះសហគមន៍ តាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលកំពុងពេញនិយមសម្រាបភ្ញៀវ។ នៅតំបន់នេះ មានទឹកហូរល្មម ប្រៀបដូចអាងទឹក អាចលោតលេងនិងហែលយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនេះក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ។ ភ្ញៀវអាចវេចខ្ចប់អាហារខ្លួនឯងមកបរិភោគឬកុម្ម៉ង់ម្ហូបន...
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទជ័យរវ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា នាសតវត្សរ៍ទី៩ រចនាបថគូលែន។ ប្រាសាទមានប្រាង្គទោល សង់លើខឿនខ្ពស់មួយ បែរមុខទៅលិចមានទ្វារបញ្ឆោតនៅជ្រងបីផ្សេងទៀត ធ្វើពីឥដ្ឋ។ ប្រាសាទនេះមានសសរពេជ្ររាងមូលនិងផ្តែរមួយ។
រមណីយដ្ឋាននេះជាទួលក្នុងបឹងព័ទ្ធដោយដើមឈើធំៗ ជាទីដែលអ្នកស្រុកមានជំនឿថា ជាកន្លែងស័ក្តិសិទ្ធិ សម្រាប់ស្បថស្បែ។ ភ្លេងពិណពាទ្យត្រូវបានប្រគុំថ្វាយរៀងរាល់ថ្ងៃសីល ថ្ងៃបុណ្យ ឬថ្ងៃអាទិត្យដើម្បីសុំសេចក្តីសុខ។ បារាយណ៍អណ្ដែតជាកន្លែងបង់បត់ (ប្រជុំគ្រប់អ្នកតាតូច-ធំក្នុងខេត្តព្រៃវែង) ហើយក៏ជាចំណុចចាប់ផ្ដើមនៃដំណើរហែរអ...
បាក់ត្រា ជាប្រភេទរមណីយដ្ឋានធម្មជាតិ មានភ្នំតូចមានកម្ពស់ ៥០ម៉ែត្រ មានព្រៃខ្លុងជាច្រើន ផ្ទាំងថ្មធំៗ នៅរកេតរកូតពេញព្រៃ ទឹកអូរ និងអណ្ដូងទឹកធម្មជាតិ។ បាក់ត្រាក៏ជាកន្លែងគោរពបូជាមួយយ៉ាងសំខាន់ ដែលនៅទីនោះមានវត្តដែលជាទីសក្ការៈបូជារបស់ខ្មែរយើង។ យើងអាចលំហែកាយដោយស្រូបយកអាកាសបរិសុទ្ធ និងគយគន់ទីអារាមដ៏ស្រស់ស្អាតនៃ...
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបជើងភ្នំក្រវាញ ដែលធ្វើឱ្យមិនសូវសម្បូរទឹកភ្លៀង ប៉ុន្តែជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ។ ជាខេត្តដែលនៅជិតរាជធានីជាងគេទី២បន្ទាប់ពីខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ មានសក្ដានុពលសេដ្ឋកិច្ចធំធេងផ្នែកកម្លាំងពលកម្មក្រោមការវិនិយោគធំៗពិបរទេស ជាពិសេស វិស័យសហគ្រាសកាត់ដេរ។ ដំណាំឧស...
ប្រាសាទសម័យអង្គរមួយនេះស្ថិតក្នុងរចនាបថកោះកេរ ដែលសង់លើទីតាំងចាស់។ ប្រាសាទនេះមានប្រាង្គចំនួនបី ប៉ុន្តែសព្វថ្ងៃសល់តែតួប៉មចំនួន២ប៉ុណ្ណោះ។ ប្រាង្គនីមួយៗនៃបា្រសាទសង់លើខឿនខ្ពស់ បែរមុខទៅទិសខាងកើត និងមានទ្វារបីទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះសង់អំពីឥដ្ឋ មេទ្វារ ផ្តែរ និងសសរពេជ្រ សង់ពីថ្មភក់។ ប្រាង្គនីមួយៗ ទំហំ ៤...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងត្បូងខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ក្នុងទីតាំងវត្តប្រើសមាសឬវត្តទំព្រងនេះ គេឃើញមានសំណល់ប្រាសាទចាស់និងស្រះបុរាណ មានសភាពដូចជាប្រាសាទស្រះត្រប់ដែរ គឺបំណែកប្រាសាទ នឹងស្រះធំមួយ ប៉ុន្តែបានកែប្រែរូបរាងដោយមានការជីកបន្ថែមយកទឹកប្រើប្រាស់។ ស្រះនៅមានសំណល់គែមស្រះជាថ្មបាយក្រៀម ឯបំណែកគ្រឿងប្រាសាទមាននៅរាត់រាយជិតព្រះវិហារ។
ទឹកធ្លាក់ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពីកន្លែងចតយានជំនិះភ្លាមប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក...
ទឹកជប់ខ្នារពោធិ៍ ជាឈ្មោះសហគមន៍ព្រៃឈើ មានភាពល្បីល្បាញក្នុងចំណោមភ្ញៀវជាតិនិងឣន្តរជាតិ។ សហគមន៍គ្រប់គ្រងព្រៃកោងកាងទឹកសាបតែមួយគត់ក្នុងខេត្តសៀមរាប ចំនួន៩០ហិកតា។ ទីនេះមានទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយស្ពានឈើទាបៗសម្រាប់ដើរចូលទស្សនាក្នុងព្រ...
ខុសប្លែកពីទីដទៃដែលមានភាពអ៊ូអរសម្បូរដោយមនុស្ស នៅទីនេះមានសភាពស្ងប់ស្ងាត់សម្រាប់ការ បោះជំរំជាក្រុម ហើយសប្បាយកម្សាន្តនៅពេលយប់។ ទឹកធ្លាក់ហូរមិនខ្លាំងអាចកំដដល់ទេសចរណ៍ជាក្រុម ក្នុងភាពស្ងប់ស្ងាត់។
បឹងឈូកបន្ទាយស្រីជាទីលំហែកម្សាន្តរបស់ទេសចរបន្ទាប់ពីនឿយហត់ក្នុងការទស្សនាប្រាសាទ។ រមណីយដ្ឋានដ៏ទាក់ទាញមួយនេះអាចឱ្យទេសចរអាចដើរលំហែកំសាន្ត គយគន់ទេសភាពផ្ទៃទឹកនឹងជិះកាណូតតាមមាត់បឹង អង្គុយសម្រាកលើផែបណ្ដែតតូចៗ ព្រមទាំងមានសេវាកម្មម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ទៀតផង។ រមណីយដ្ឋាននេះបង្កើតឡើងដោយសហគមន៍នៃអ្នកភូមិនៅតំបន់នេះ...
ប្រាសាទនេះសង់នៅលើដីទួលខ្ពស់សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយទៅទិសខាងកើត ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាង្គនេះមានប្រវែង ៤,៥០ ម៉ែត្របួនជ្រុង កម្ពស់ប្រាសាទប្រមាណ ៧ ម៉ែត្រ ហើយទ្វារប្រាសាទមានកម្ពស់២ម៉ែត្រ ទទឹង ១៥០សង់ទីម៉ែត្រ។ ក្នុងប្រាសាទក្លាយជាប្រហោងជ្រៅ ដោយសារជនខិលខូចលួចជីកកកាយច្រើនលើកច្រើនសា។ ចំ...
ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់ក...
រមណីយដ្ឋានទើបបើកថ្មីនេះ មានឈ្មោះជាច្រើនដូចជា ទឹកធ្លាក់ព្រែកត្នោត ឬ អន្លង់ខៀវ ឬក៏អន្លង់ធំ។ទីនេះជាដងស្ទឹង ដែលហូរចុះមកពីជួរភ្នំបូកគោប៉ែកខាងត្បូង រំលេចទៅដោយផ្ទាំងថ្មជាច្រើនផុសចេញពីទឹក។ ទីនេះបានបង្កើតជាសហគមន៍ទេសចរណ៍ដែលមានលក់ម្ហូបអាហារផងដែរ។
2024 © Royal Academy of Cambodia