ខេត្តពោធិ៍សាត់

បញ្ជីទាំងអស់

ឃុំបាក់ចិញ្ចៀន ខេត្តពោធិ៍សាត់
192 km ពីរាជធានី
អ្នកតាឃ្លាំងមឿង

ផែនទី

អាហារ

សណ្ឋាគារ

7.5 km ពីខេត្តពោធិ៍សាត់

នៅបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿងស្ទើរពេញមួយសប្ដាហ៍មិនដាច់ភ្ញៀវឡើយ ពិសេសនៅថ្ងៃសីលដោយពួកគាត់ភាគច្រើនជាអ្នកទៅបែរបន់សុំសេចក្ដីសុខសប្បាយពីបារមីអ្នកតាមេទ័ព។ ទាក់ទងនឹងអ្នកតាឃ្លាំងមឿងមិនមានរូបរាងបែបឈើឬថ្មជាតំណាងទេ គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែលកើតអំពីសត្វ...

ឃុំអូរសោម ខេត្តពោធិ៍សាត់
365 km ពីរាជធានី
ទឹកជ្រោះឆាយប្រុយ

ផែនទី

អាហារ

សណ្ឋាគារ

175 km ពីខេត្តពោធិ៍សាត់

រមណីយដ្ឋាន «ទឹកធ្លាក់ឆាយប្រុយ» ដែលមានទឹកធ្លាក់កម្ពស់រហូតដល់ ៦០ម៉ែត្រ ជាតំបន់ទេសចរណ៍ធម្មជាតិ ត្រូវបានគេចាត់ទុកជាកំណប់ពិសេស ដែលភ្ញៀវអាចលេងកម្សាន្តសប្បាយ និងមានខ្យល់អាកាសល្អ អមដោយព្រៃឈើជាច្រើនផងដែរតាមដងស្ទឹងឫស្សីជ្រុំ។ ទីនេះគឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ព្រោះទឹកធ្លាក់នេះនៅមានសម្រស់ធម្មជាតិច្រ...

ឃុំស្វាយស ខេត្តពោធិ៍សាត់
170 km ពីរាជធានី
ភ្នំឡាងត្រាច

ផែនទី

អាហារ

សណ្ឋាគារ

46.7 km ពីខេត្តពោធិ៍សាត់

ក្នុងដំណើរទៅកម្សាន្តនៅទឹកជ្រោះធម្មជាតិច្រកល្អៀង ទេសចរអាចឡើងលេងភ្នំឡាងត្រាចដែលជាភ្នំមានធម្មជាតិត្រជាក់ត្រឈឹងត្រឈៃ និងជាតំបន់ធម្មជាតិដ៏ទាក់ទាញមួយដែរ។ ភ្នំមានដើមឈើជាច្រើនអមផ្លូវឡើង និងមានម្លប់អាចសំចត ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ។ លើភ្នំនេះ មានផ្ទាំងថ្មតូចធំជាច្រើនលាយឡំ នឹងដើមឈើ ហើយក៏មានវត្តមួយសង់លើចង្...

សង្កាត់រលាប ខេត្តពោធិ៍សាត់
184 km ពីរាជធានី
វត្តមណីរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

3.8 km ពីខេត្តពោធិ៍សាត់

ព្រះបទុមចេតិយនៅវត្តមណីរតនារាម អមជុំវិញដោយព្រះបដិមាអសីតិមហាសាវ័ក ៨០ អង្គ យ៉ាងស្រស់ស្អាត នៅវត្តមណីរតនាតរាម ត្រូវបានកសាងយ៉ាងស្អាត និង ទាក់ទាញ នៅក្នុងបរិវេណវត្តមណីរតនារាម ដែលបានដឹងថាជាទីអារាម ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅ។ ទីអារាមនេះ ក៏ជា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ផងដែរ។

ឃុំប្រមោយ ខេត្តពោធិ៍សាត់
332 km ពីរាជធានី
ភ្នំមួយពាន់ប្រាំ

ផែនទី

អាហារ

សណ្ឋាគារ

148 km ពីខេត្តពោធិ៍សាត់

ឈ្មោះភ្នំ១០០៥ឬភ្នំ១៥០០ទាំងពីរនេះ តាមរយៈសូរអានបែបខ្មែរដែលតែងកាត់ពាក្យខ្លះចោល គឺដូចគ្នា។ តើមួយណាជាឈ្មោះផ្លូវការ? ការបំភ្លឺរបស់ក្រសួងបរិស្ថានគឺ ឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់យោធាក្នុងសម័យសង្គ្រាមស៊ីវិល។ ចំណែកឈ្មោះភ្នំ១៥០០ គឺហៅតាមរយៈកម្ពស់ភ្នំ ធៀបនឹងនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតអាចដល់ទៅ១៦០០ម៉ែត...

ឃុំស្រែស្ដុក ខេត្តពោធិ៍សាត់
208 km ពីរាជធានី
ទីពិឃាតទួលពោធិ៍ជ្រៃ

ផែនទី

អាហារ

សណ្ឋាគារ

21.1 km ពីខេត្តពោធិ៍សាត់

ទីពិឃាតនេះជាកន្លែងដែលពួកខ្មែរក្រហមបានប្រមូលយកទាហាន និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋលន់នល់ជាច្រើនយកមកសម្លាប់។ រណ្ដៅសាកសពជាច្រើនត្រូវបានគេប្រទះឃើញ ដែលជាកន្លែងសម្លាប់អំឡុងឆ្នាំ ១៩៧៥ ដែលតាមរបាយការណ៍មានជនរងគ្រោះប្រមាណជាង ១០ពាន់នាក់។ នៅលើទីទួលនេះ មានសាងសង់សាលាបុណ្យមួយ ផ្ដួចផ្ដើមគំនិតដោយជំទាវ ភឿង សកុណា ជារដ្ឋ...

ឃុំអូរសោម ខេត្តពោធិ៍សាត់
346 km ពីរាជធានី
ទឹកជ្រោះឆាយរកា

ផែនទី

អាហារ

សណ្ឋាគារ

161 km ពីខេត្តពោធិ៍សាត់

ទឹកធ្លាក់ស្ថិតនៅក្នុងព្រៃជ្រៅមួយនេះ មិនអាចទៅដល់បានដោយគ្មានអ្នកនាំផ្លូវនោះទេ ព្រោះសូម្បីប្រជាជនក្នុងតំបន់ក៏មានមិនច្រើនអ្នកទេដែលបានស្គាល់នោះ។ ទឹកធ្លាក់ឆាយរកាជាទីស្ងប់ស្ងាត់ នៅកណ្ដាលព្រៃ មានកម្ពស់ប្រមាណជាង ២០ម៉ែត្រ មានពីរដំណាក់។ ជាន់ខាងលើមានកម្ពស់ប្រមាណជា ៤ម៉ែត្រ មានទឹកធ្លាក់តិចៗ នារដូវប្រាំង ហូរចាក់តា...

ឃុំផ្ទះរុង ខេត្តពោធិ៍សាត់
217 km ពីរាជធានី
រីស៊តតាលោសែនជ័យ

ផែនទី

អាហារ

សណ្ឋាគារ

33.9 km ពីខេត្តពោធិ៍សាត់

រីស៊ត តាលោសែនជ័យ កំពុងទាក់ទាញទេសចរយ៉ាងច្រើនទៅកាន់ខេត្តមួយនេះ តាមរយៈយន្តហោះពណ៌ក្រហមមួយដែលបានដាក់បញ្ឈរនៅចំកណ្ដាលរីស៊ត។ ទីនោះជាទីជួបជុំមនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលកម្សាន្ត។ លោក យិន ចិន ជាម្ចាស់រីស៊តនិងជាអ្នកច្នៃយន្តហោះសិប្បនិម្មិតនេះឡើង បានរៀបរាប់ថា៖«ខ្លួនបានបោះទុនប្រមាណ ១ម៉ឺន២ពាន់ដុល្លារ ក្នុងការប...

ឃុំថ្មដា ខេត្តពោធិ៍សាត់
375 km ពីរាជធានី
ច្រកអន្តរជាតិថ្មដា

ផែនទី

អាហារ

សណ្ឋាគារ

184 km ពីខេត្តពោធិ៍សាត់

ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹ...

ឃុំផ្ទះរុង ខេត្តពោធិ៍សាត់
218 km ពីរាជធានី
ជម្រកសត្វបឹងព្រះពន្លៃ

ផែនទី

អាហារ

សណ្ឋាគារ

34.4 km ពីខេត្តពោធិ៍សាត់

សត្វស្លាបគ្រប់ប្រភេទយ៉ាងច្រើនកកកុញ បាននាំគ្នាហើរមកទុំនិងរកចំណី នៅក្នុងបឹងព្រះពន្លៃ ដែលធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចណ៍ ដ៏ពេញនិយមថ្មីមួយទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់។ ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ បាននាំគ្នាទៅទស្សនាសត្វ ដែលហើរទាំងហ្វូងៗ នៅបរិវេណបឹងនេះ ដែលពេលខ្លះសត្វស្លាបទាំងនោះ បានហើរមកទុំនៅលើចម្កា...

ឃុំរាំងទិល ខេត្តពោធិ៍សាត់
216 km ពីរាជធានី
ភូមិបណ្ដែតទឹករាំងទិល

ផែនទី

អាហារ

សណ្ឋាគារ

29.1 km ពីខេត្តពោធិ៍សាត់

វត្តរាំងទិលជាវត្តមួយបង្កប់ខ្លួនក្នុងព្រៃរនាមបឹងទន្លេសាប ដែលមានតាំងពីសម័យដើមមក ជាទីសក្ការៈសំរាប់បងប្អូនខ្មែរដែលរស់នៅលើផ្ទៃទឹកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ តំបន់រាំងទិលមានភូមិបណ្ដែតទឹកដែលអ្នកភូមិប្រកបរបរនេសាទ និងមានព្រៃលិចទឹកប្រកបដោយទេសភាពត្រកាល។ តំបន់នេះមានដុះដើមរាំងនិងដើមសណ្ដាន់ ព្រមទាំងប្រភេទស...

ឃុំសន្ទ្រែ ខេត្តពោធិ៍សាត់
215 km ពីរាជធានី
ទំនប់ឈើតោក

ផែនទី

អាហារ

សណ្ឋាគារ

33.0 km ពីខេត្តពោធិ៍សាត់

ឱកាសដ៏ស័ក្ដិសមសម្រាប់រមណីយដ្ឋានទំនប់ឈើតោក ក៏ដូចជាទំនប់ដំណាក់អំពិលដែរ ទីនេះស្វាគមន៍ភ្ញៀវភ្លូកទឹកភ្លូកដីនៅរដូវបុណ្យភ្ជុំបិណ្ឌ ស្របពេលកម្ពស់ទឹកស្ទឹងគួបនឹងសម្រស់ព្រៃភ្នំ និងវត្តមានភ្ញៀវរំលេចជាទិដ្ឋភាពស្រស់បំព្រងមួយឆ្នាំម្ដង។ ទឹកហូររឹមៗច្រៀកតាមទីទួលដីដុះលើកម្រាលបាតស្ទឹង បង្កើតបានជាទស្សនីយភាពស្រដៀងនឹងប្រជ...

ឃុំអន្សាចំបក់ ខេត្តពោធិ៍សាត់
138 km ពីរាជធានី
ចម្លាក់ព្រះផ្ទុំភ្នំកងវ៉ា

ផែនទី

អាហារ

សណ្ឋាគារ

71.2 km ពីខេត្តពោធិ៍សាត់

អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យ...

ឃុំត្រពាំងជង ខេត្តពោធិ៍សាត់
205 km ពីរាជធានី
គ្រឹះប្រាសាទវត្តបាកាន, ព្រះខ័ន

ផែនទី

អាហារ

សណ្ឋាគារ

20.7 km ពីខេត្តពោធិ៍សាត់

ដានប្រវត្តិសាស្ត្រនៃឈ្មោះខេត្ត តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកតាមដងស្ទឹងពោធិ៍សាត់ចាស់មកជាអស្ចារ្យប្លែក។ អាចារ្យជាច្រើននាក់បានសាកល្បងទាក់ដើមពោធិ៍នោះ តែពុំបានសម្រេច។ ចុងក្រោយគឺនៅទីតាំងព្រះខ័ន ដែលក្រោយមកសង់ជាវត្តវត្តបាកាននេះ ទើបគេអាចទាក់យកបានដោយប្រើតែខ្សែអំបោះឆៅ៧សរសៃ ហើ...

ឃុំកណ្ដៀង ខេត្តពោធិ៍សាត់
195 km ពីរាជធានី
វត្តកែវវិជ័យ

ផែនទី

អាហារ

សណ្ឋាគារ

9.1 km ពីខេត្តពោធិ៍សាត់

វត្តកែវវិជ័យបានត្រូវជ្រើសជាវត្តទេសចរណ៍គំរូ និងមានរបងជាថ្នល់ព័ទ្ធជុំវិញ ប្រកបដោយសមិទ្ធិផលជាច្រើនកុះករពេញក្នុងវត្ត។ វត្តនេះចាប់ផ្ដើមកសាងឡើង តាំងពីឆ្នាំ ១៨៥៩ មក ដោយមានព្រះចៅអធិការដំបូងព្រះនាម កែវ កឹម ហើយក្រោយមកត្រូវបានតែងតាំងជាព្រះមេគណខេត្តពោធិ៍សាត់ផងដែរ។ ក្នុងរបបប៉ុលពតនៅឆ្នាំ១៩៧៥ ព្រះសង្ឃទាំងអស់ត្រូវប...

ឃុំសន្ទ្រែ ខេត្តពោធិ៍សាត់
188 km ពីរាជធានី
ទឹកធ្លាក់ឆាយសន្ទរ

ផែនទី

អាហារ

សណ្ឋាគារ

57.8 km ពីខេត្តពោធិ៍សាត់

ទឹកធ្លាក់ឆាយសន្ទរ មានសក្ដានុពលទេសចរណ៍ធំធេងក្នុងស្រុកភ្នំក្រវាញ ដោយមានទឹកហូរពីលើភ្នំ កាត់ទៅរកស្ទឹងពោធិ៍សាត់។ ទិដ្ឋភាពដ៏គួរឱ្យទាក់ទាញមួយខុសពីទឹកធ្លាក់ដទៃនៅតំបន់នេះ ដោយជ្រលងទឹកមានជម្រៅរាក់ៗ ហូរកាត់តាមគល់រុក្ខជាតិមិនមានល្បាក់ខ្ពស់ទេ។ តំបន់រមណីយដ្ឋាននេះ ទើបតែរកឃើញហើយអាចទៅកម្សាន្តបាន ដោយដំណើរទៅកាន់ទីនោះ ទ...

ឃុំអន្សាចំបក់ ខេត្តពោធិ៍សាត់
145 km ពីរាជធានី
ភ្នំនាគស

ផែនទី

អាហារ

សណ្ឋាគារ

62.6 km ពីខេត្តពោធិ៍សាត់

ភ្នំនាគសជារមណីយដ្ឋានទេសចរណ៍ដែលបង្កើតថ្មី ជាតំបន់បណ្ដុំនៃផ្ទាំងថ្មរាងចម្លែកៗ​ ដោយការឆ្លាក់ថ្មដានានានៅទីនេះបង្កើតជាសួនកម្សាន្ត។ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ ទេសភាពថ្មភ្នំដ៏ត្រកាលទ...

ឃុំអូរសោម ខេត្តពោធិ៍សាត់
185 km ពីរាជធានី
ល្អាងភ្នំគំនូរបុរាណ

ផែនទី

អាហារ

សណ្ឋាគារ

1.4 km ពីខេត្តពោធិ៍សាត់

តាមការបញ្ជាក់របស់លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ និងជាអ្នកជំនាញបុរាណវិទ្យា បានឲ្យដឹងថា គំនូរក្នុងល្អាងនេះ ជាគំនូរដែលមានវ័យចំណាស់ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា អាយុកាលប៉ុន្មាននោះទេ ពីព្រោះការឲ្យអាយុទៅលើស្នាដៃសិល្បៈមួយ យើងត្រូវតែមានការសិក្សា ដែលមានការចូលរួមពីអ្នកបច្ចេកទេស...

សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់
186 km ពីរាជធានី
ហាងចម្លាក់ថ្មកែវ

ផែនទី

អាហារ

សណ្ឋាគារ

1.7 km ពីខេត្តពោធិ៍សាត់

ថ្មកែវជាថ្មកម្រ ហើយត្រូវបានគេនិយមយកមកឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាព្រះបដិមា ទេព និងសត្វផ្សេងទៀតទៅតាមពណ៌របស់ថ្ម។ ដោយសារតែចម្លាក់ថ្មកែវមានលក្ខណៈរលោង និងរំលេចនូវក្បាច់យ៉ាងរលូន និងផូរផង់មានមនុស្សជាច្រើនយល់ថា ចម្លាក់ថ្មកែវរបស់ខ្មែរត្រូវបានឆ្លាក់ដោយម៉ាស៊ីនកែច្នៃថ្ម។ តាមការពិតចម្លាក់ថ្មកែវ ពោធិ៍សាត់មិនមែនឆ្លា...

សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់
186 km ពីរាជធានី
ក្រុងពោធិ៍សាត់

ផែនទី

អាហារ

សណ្ឋាគារ

0.7 km ពីខេត្តពោធិ៍សាត់

ខេត្តនៅភាគខាងលិចនៃប្រទេសកម្ពុជា មានប្រវត្តិល្បីនៃអ្នកតាឃ្លាំងមឿង ដែលសុខចិត្តបូជាជីវិតដើម្បី «ទៅកេណ្ឌទ័ពខ្មោច» មកជួយច្បាំងកម្ចាត់ទ័ពសៀមឈ្លានពាន។ ខេត្តពោធិ៍សាត់មានស្ទឹងដ៏ធំជាប្រភពទឹក ដ៏សំខាន់ដល់កសិកម្ម នឹងតំបន់ភ្នំ ព្រៃឈើភាគខាងលិច ហើយជាប់បឹងទន្លេសាបនៅភាគខាងកើត។ ថ្មកែវជាប្រភេទថ្មមានពណ៌បៃតង ដំណាំហូបផ្លែ...