ទំនប់រកាថ្វីត្បិតតែមិនទាន់មានការពេញនិយមពីសំណាក់ទេសចរ មានធារទឹកដ៏ស្រស់ស្អាត ស្ថិតនៅជិត វត្តលើកូនភ្នំមួយ។ ទីនេះមានប្រវត្តិទាក់ទងនឹងការផលិតខ្សែភាពយន្តរបស់ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានមក បោះព្រះពន្លា ដើម្បីថតខ្សែភាពយន្ត។ ហេតុនេះហើយបានជាអ្នកខ្លះហៅដោយភាន់ច្រឡំ ថាជា «ដំណាក់សម្ដេចឪ»។
ផ្ទាំងថ្មមូលធំៗប្រកបដោយពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់រយដុំ។ នៅលើភ្នំនោះ មានទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់ អមជាមួយទេសភាពវាលចម្ការនៅតាមជើងភ្នំ ដែលពីទីនោះអាចមើលឃើញទិដ្ឋភាពស្ទើរតែ ១៨០ដឺក្រេ។ រមណីយដ្ឋានធម្មជាតិ «ភ្នំពើងតានាន់» បានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយន...
អ្នកស្រុកជឿថា ប្រាសាទនេះកាលដើមឡើយនៅល្អទេ តែត្រូវដំរីជាន់បាក់អស់។ ប្រាសាទសង់ក្នុងសម័យអង្គរបែរមុខទៅទិសខាងកើត មានគូទឹកមួយនៅខាងមុខប្រាសាទ ជើងទម្រផ្តែរមានលម្អដោយរូបព្រះឥន្ទគង់លើដំរីក្បាលបី។ គ្រឹះប្រាសាទបែកបាក់នៅសល់តែខ្លោងទ្វារនិងសំណល់វត្ថុបុរាណខ្លះៗ។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ បែរមុខទៅកើត រលំបាក់អស់។ ប្រាង្គកណ្តាលមានយ៉ ហើយមានហោត្រៃពីរធ្វើពីឥដ្ឋ នៅជ្រុងឦសាននិងអាគ្នេយ៍ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារកំពែងមានពីរនៅខាងកើតនិងខាងលិច។ ខ្លោងទ្វារនៅខាងកើត មានច្រកកណ្តាលមួយអមដោយបង្អ...
ក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសង់ក្នុងរជ្ជកាលព្រះចៅពញាយ៉ាត ឆ្នាំ១៤៣៧ មានតែវត្តឧណ្ណាលោមមួយគត់ ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ ដែលយោងតាមការសិក្សាប្រាសាទនេះសាងសង់រវាងសតវត្សទី១១ មានរចនាបថកោះកេរ។ ប្រាសាទធ្វើពីថ្មភក់ បែរមុខទៅកើត ហើយមានយ៉គ្រប់ជ្រុង។ ប្រាសាទត្រូវបានសង់បន្ថែមដំបូល និងយ៉...
វត្តសែនមនោរម្យ ជាវត្តចំណាស់ជាងគេនិងជាវត្តទេសចរណ៍តែមួយគត់ក្នុងខេត្តមណ្ឌលគិរី។ វត្តនេះមានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយការបង្កើតខេត្តថ្មីនេះឡើង។ គួរកត់សម្គាល់ដែរថា ដោយខេត្តនេះមានចំនួនប្រជាជនតិច ហើយប្រជាជនមួយចំនួនជាជនជាតិភាគតិច ចំនួនវត្តនៅក្នុងខេត្តមានតែជាងម្ភៃវត្តតែប៉ុណ្ណោះ។ វត្តមានព្រះវិហារ ឧ...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
ប្រាសាទនេះសង់លើទីទួលមួយក្បែរជម្រាលនៃភ្នំទូកមាស កសាងឡើងនៅចន្លោះសតវត្សរ៍ទី៨ តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីបែរមុខទៅទិសខាងកើត នៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា ៩ x ៩ម. កម្ពស់ប្រមាណ៧ម. តែបច្ចុប្បន្ននៅសល់តែប្រាង្គ១ប៉ុណ្ណោះ រីឯពីរទៀតត្រូវបានដួលរលំបាត់ទៅហើយ គ្រាន់តែបានបន្សល់នៅគ...
ចេតិយធំទាំងបីនិងតូចៗមួយចំនួនទៀត ដែលស្ថិតនៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា “ចេតិយត្រៃត្រិង្ស”។ ចេតិយទាំងនេះ តម្កល់អដ្ឋិធាតុក្សត្រាក្សត្រី ដែលជាព្រះរាជវង្សានុវង្សដែលអាចឡើងទៅដល់តាមផ្លូវទល់មុខវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈសន្តិវ័ន។ ចេតិយទាំងនេះតម្កល់ធាតុព្រះរាជវង្សានុវង្សនៃព្រះនរោត្តមនិងព្រះស៊ីសុវត្ថិ ដែលតាម...
មន្ទីរបូជនីយដ្ឋាននៅវត្តអង្គសេរីសួស្ដី ធ្លាប់បានដាក់តម្កល់អដ្ឋិធាតុយ៉ាងច្រើន ដែលត្រូវបានគាស់ចេញពីទីតាំងសម្លាប់នៅជ្រលងត្រើង ដែលស្ថិតនៅតាមដងផ្លូវពីព្រែកព្នៅទៅកាន់ភ្នំ ប្រសិទ្ធិត្រៃត្រឹង្គ។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញនៅសល់តិចតួចបំផុត។ សាក្សីជាច្រើនដែលជាអ្នកធ្លាប់ចូល រួមគាស់រណ្ដៅសាកសពនៅប្រឡាយតាប៉ិ និងនៅជ្រ...
ប្រាសាទកសាងឡើងនៅក្នុងចុងសតវត្សរ៍ទី១០ មានទំហំតូចដែលគេមិនអាចចូលទៅក្នុងបានទេ។ ប្រាសាទតូចបែបនេះមានមួយទៀតដែរនៅខេត្តកំពង់ចាម ឈ្មោះថាប្រាសាទគុកតាព្រហ្ម។ ប្រាសាទកប់ជ្រៅនៅក្នុងដីរលំបាក់បែកស្ទើរតែទាំងអស់ ហើយលំបាកនឹងកំណត់តួនាទីណាស់។ ប្រាសាទសង់ពីថ្មបាយក្រៀម ទើបមិនមានក្បាច់លំអនោះទេ ហើយមានចម្ងាយប្រហែល១០០ម៉ែត្រពីស...
មន្ទីរបូជនីយដ្ឋានមួយនៅក្នុងវត្តនេះជាកន្លែង ដាក់តម្កល់អដ្ឋិធាតុដែលគាស់បានពីរណ្ដៅសាកសពរួមចំនួន៨៦រណ្ដៅជុំវិញនេះ។ កុដិត្រូវបានពួកខ្មែរក្រហមប្រើប្រាស់ធ្វើជាផ្ទះស្នាក់នៅរបស់កងឈ្លប ហើយជនរងគ្រោះទាំងអស់ត្រូវខ្មែរក្រហម បញ្ជូនមកកាន់ទីនេះតាមរទេះគោ និងថ្មើរជើង បន្ទាប់មកត្រូវបានសម្លាប់នៅនឹងទីតាំងនេះតែម្ដង។ តាមសង្...
ប្រាង្គមួយទៀតដែលអ្នកផងជាទូទៅស្គាល់ឈ្មោះថា ប្រាសាទជ្រៃ N១៨ ក៏ស្ថិតនៅក្នុងបរិវេណកសិន្ទុទឹកនៃក្រុមប្រាសាទសំបូរដូចគ្នា ។ ប្រាង្គនេះ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ហើយនៅផ្នែកខាងក្នុង គេតម្រៀបជាពិតានភ្ជាប់គ្នាដោយកំណាត់ថ្មភក់ព័ទ្ធជុំវិញ។ នៅផ្នែកខាងក្នុងទិសខាងលិចមានហ៊ឹងធ្វើអំពីបន្ទះថ្មភក...
ឧទ្យានជាតិគីរីរម្យគឺជាតំបន់ទេសចរណ៍ កម្សាន្តធម្មជាតិទឹកធ្លាក់ ជួរភ្នំ គ្របដណ្ដប់ដោយព្រៃឈើមានពណ៌បៃតងគ្រប់រដូវកាល និងសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទ និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ននេះ។ នៅទីនោះរមណីយដ្ឋាន វីគិរីរម្យ ផាញ រីស៊ត បានក្លាយជាចំណុចចាប់អារម្មណ៍ម...
ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ...
វត្តព្រះពោធិសត្វគិរីរម្យ មានភាពល្បីល្បាញ មួយរយៈចុងក្រោយ ដោយ ព្រះចៅអធិការ វត្តគីរីរម្យថ្មី ដែលមានព្រះនាមហៅក្រៅថា លោកតាឪ។ ព្រះអង្គល្បីល្បាញផ្នែក មន្តអាគមស័ក្ដិសិទ្ធិ ធ្វើឱ្យមានជំនឿពីសំណាក់បរិស័ទជិតឆ្ងាយ ហើយកសាងបាននូវសំណង់តូចធំជាច្រើននៅក្នុងវត្ត។
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយចាប់ផ្ដើមកសាង តាំងពីក្នុងឆ្នាំ ១៨៩៥ មានសំណង់ល្អប្រណីត។ វត្តស្ថិតនៅចំកណ្ដាលក្រុងដូនកែវ ជាតំបន់ទេសចរណ៍ ងាយស្រួលចូលទស្សនា។ ក្រៅពីសណង់ព្រះវិហារ កុដិ សាលាឆាន់ដ៏ស្រស់ស្អាត វត្តនេះក៏ជាទីប្រជុំ នៃសាលាពុទ្ធិកសិក្សានានា ដោយមានព្រះសង្ឃស្នាក់នៅ រៀនសូត្ររាប់រយអង្គ។ វត្តត្រូវបានស្នើ...
ឆ្នេរអូរឈើទាល ជាឆ្នេរដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានអ្នកទេសចរណ៍ទាំងជាតិនិងអន្តរជាតិមូលមីរដេរដាស។ ឆ្នេរដ៏វែងមួយនេះមានកន្លែងលក់អាហារសមុទ្រ បារ និងឆ្នេរខ្សាច់លាតសន្ធឹងពីម្ខាងទៅម្ខាង ប្រកបដោយសេវាកម្សាន្តជាច្រើនបែប។ ទីនេះក្រៅពីការគយគន់ទេសភាពដ៏ត្រកាលនៃសមុទ្រ ក៏មានសេវាជិះទូក ម៉ូតូទឹក ពោងហែលទឹក ហើយក៏ជ...
ប្រាសាទអូរស្វាយជាប្រាសាទធំមួយ មានប្រាង្គជាថ្មបាយក្រៀម និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ដែលកំពែងនោះមានលំអដោយសន្លឹករកា (ថ្មភក់រាងមូលបន្តុបពីលើ)ទៀតផង។ ប្រាសាទអូរស្វាយមានបន្សល់ផ្ដែរពីរដែលអាចសិក្សាពីអាយុកាលនៃប្រាសាទបាន។ នៅខាងកើតប្រាសាទមានតដាកធំមួយ។
ប្រទេសកម្ពុជាជាប្រទេសដែលបានញាំញីដោយសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍ ហេតុនេះហើយទើបធ្វើឱ្យប្រទេសនេះបន្សល់ទុកនូវគ្រប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនកប់នៅរាយប៉ាយក្នុងដី។ បច្ចុប្បន្ននេះមានអង្គការមួយចំនួន ជាពិសេសមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) បានធ្វើសកម្មភាពរុករកនិងដោះគ្រាប់មីនជាហូរហែ ដ...
ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ប្រកបដោយក្បាច់ចម្លាក់ដ៏អស្ចារ្យ។ នៅលើជញ្ជាំងកំពែងខាងក្នុងឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ។ អ្នកជំនាញការបង្ហាញការចាប់អារម្មណ៍ថា ប្រាសាទនេះមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរ...
2024 © Royal Academy of Cambodia