ទឹកធា្លក់ក្បាលឆាយស្ថិតនៅភាគខាងកើតខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពី ទីប្រជុំជនតាមបណ្ដោយផ្លូវជាតិលេខ៤។ ទឹកធ្លាក់ដែលមានកម្ពស់១៤ម៉ែត្រនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៦០ ហើយត្រូវបានអភិវឌ្ឍជាប្រភពផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ រមណីយដ្ឋាននេះជាកន្លែងដែលគួរឱ្យចាប់អា...
ប្រាសាទព្រៃគុកកសាងដំបូងកាលពីសតវត្សរ៍ទី៧-៨ បន្ទាប់មកនៅរវាងស.វ.ទី១០ នារជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន គេបានសង់សំណង់ឥដ្ឋគ្របពីលើសំណង់ចាស់។ ប្រាសាទមានលក្ខណៈពិសេសខុសគេ ដោយគេបានឆ្លាក់ថ្មធម្មជាតិដែលមាននៅទីតាំងដើមស្រាប់ឱ្យចេញជាក្បាច់ មានរូបព្រះគណេសអង្គុយ ក្នុងកាយវិការពែនភ្នែកនៅលើជើងទម្រមួយ ដែលនៅខាងក្រោមទម្រគេ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គពីរ (មួយបាក់រលំអស់) បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរពេជ្ររាងប្រាំបីជ្រុងនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ដែលធ្វើពីថ្មភក់។ ប្រាង្គនៅសល់មានសភាពល្អគួរសម។
ទឹកនៅទីនោះគឺជាទឹកទន្លេថ្លាហើយត្រជាក់ស្អាត។ លោកអ្នកអាចជួលអាវពោងពាក់ដើម្បីសុវត្ថិភាព ហើយម៉្យាងទៀតគេក៏បានបោះបង្គោលសម្គាល់ជម្រៅទឹកផងដែរ ដូច្នេះបើលោកអ្នកមិនទៅហួសពីកន្លែងដែលគេហាមឃាត់ពិតជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ រមណីយដ្ឋាននេះមានតូបប្រក់ស្លឹកប្រហែលជា១៥ ហើយមានពោងជិះធាក់ដោយជើង។ រមណីយដ្ឋាននេះគឺទទួលភ្ញៀវបានត...
ប្រាសាទស្ថិតនៅលើទីទួលមួយ ដែលជុំវិញជាវាលស្រែ សង់ពីឥដ្ឋដែលមានទ្វារបញ្ឆោតនៅទិសទាំងបី និងទ្វារ ចូលពីខាងកើត។ ផ្ដែរនៅល្អដែលផ្ដែរខាងកើតបង្ហាញរូបមនុស្សរាំ ខាងជើងបង្ហាញការកូរសមុទ្រទឹកដោះ ខាងលិចបង្ហាញពីចម្បាំងរវាងពាលីនិងសុគ្រីព ចំណែកខាងលិចរូបព្រះនារាយណ៍ផ្ទុំលើនាគអនន្ត។ ក្នុងប្រាសាទ ក៏មានតម្កល់រូបអ្នកតាមួយផងដែ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ សំណង់ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋដែលរលំបាក់បែកសង់ខឿនមួយធ្វើពីថ្មបាយក្រៀម។ កំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយស្ថិតនៅទិសខាងកើតនិងមានស្រះមួយ ស្ថិតនៅទិសឦសាន។
ទឹកធ្លាក់កម្ពស់ប្រមាណជាង ២០ ម៉ែត្រ អមទៅដោយដើមឈើតូចធំ មានទឹកត្រជាក់ស្រេង មិនសូវមានមនុស្សម្នាបានស្គាល់ទេ។ ទេសចរត្រូវធ្វើដំណើរថ្មើរជើងដោយអត់ធ្មត់ ដើម្បីបានទៅលេងទឹកជ្រោះក្បាលដំរីដ៏ស្រស់ស្អាត។ ទីនេះមានទេសភាពល្អខ្លាំងណាស់ ជាពិសេសនារដូវវស្សា ដែលមានទឹកច្រើន ធ្លាក់មកមានសម្រស់ស្អាត សក្បុសតែម្ដង ខណៈនៅរដូវប្រាំ...
បរិវេណជុំវិញវត្តសមេ្ដចមុនី គឺជាអតីតទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហម។ ទីតាំងទាំងនោះគឺព្រៃគោកល្វា ព្រៃគោកជ្ររត់ ភូមិត្នោតជោ (ភូមិចាស់) ព្រៃពោធិតាវ៉ា ព្រៃពោធិចារ្យ ព្រៃពោធិតាមឿន ព្រៃពោធិតាកុយ និងព្រៃតាន័យ ហៅព្រៃខ្មោច។ ចំណែកក្នុងបរិវេណវត្តគឺជាមន្ទីរសន្ដិសុខ។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅខ្លះត្រូវបានគាស់ ហើយអដ្ឋ...
វត្តមានឈ្មោះល្បីដោយសារជាទីដែល នេនទុំ បានបួសរៀនហើយចាកសិក្ខាបទដោយចិត្តឯងនៅទីនេះ។ «ទុំទាវ»ជាប្រវត្តិស្នេហាដែលបញ្ចប់ដោយមរណភាពនៃតួអង្គទាំងពីរ។ ក្នុងវត្តនេះមានរក្សាទុក ដើមពោធិ៍ដួលរលំ ដែលដាំដោយព្រះគ្រូ ម៉ី ជាគ្រូរបស់នេនទុំ និងដំបូកថ្មបាយក្រៀមមួយ ដែលគេជឿថា ជាកន្លែងដែលនេនទុំចាកសិក្ខាបទដោយចិត្តឯង។
ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ដល់១១ តែមិនមានឯកសារបញ្ជាក់ទេ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ ដែលគេបោះបង់អស់រយ:ពេលជាយូរព្រោះវាស្ថិតក្នុងព្រៃជ្រៅ។ បច្ចុប្បន្នប្រាសាទនេះរលំបាក់បែកនៅសល់តែគ្រឹះ បែរមុខទៅកើតមានទំហំ៤ ម៉ែត្របួនជ្រុង ស្ថិតលើទីទួលហ៊ុមព័ទ្ធដោយគូទឹក។
ខេត្តតាកែវ ជាខេត្តដែលមានទឹកដី និង វប្បធម៌ ដ៏ចំណាស់មួយ ដែលបណ្ដុំទៅដោយ ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ចំណាស់ៗជាច្រើនកន្លែង ដែលបុព្វបុរសខ្មែរយើងបន្សល់ទុកឱ្យ ហើយវត្ថុបុរាណទាំងនោះ ត្រូវបានរក្សាទុក។ ក្នុងនោះ មានសារមន្ទីរចំនួនពីរ ដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និង សារមន្ទីរអង្គរបុរី។ សារមន្ទីរខេត...
រមណីយដ្ឋានមួយដែលមានលក្ខណៈខុសពីគេ គឺជាតូបបណ្ដែតលើទឹក ដែលទទួលបានការពេញនិយមពីអ្នកនៅទីក្រុងភ្នំពេញ ជាពិសេសយុវវ័យ។ មូលហេតុងាយយល់ដោយសារវាស្ថិតនៅជិតទីក្រុងអាចទៅមកងាយស្រួលដោយម៉ូតូ។ នៅទីនេះមានបម្រើសេវាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានតូបបណ្ដែតលើទឹកដោយយកធុងដែក ឬជ័រជាពោងតម្រៀបជាប់គា្នចងភ្ជាប់ដោយខ្សែពួរ ទៅត្រើយសងខ...
ជាតំបន់រមណីយដ្ឋានកែច្នៃថ្មីបន្ទាប់ពីការសាងសង់ទំនប់មុខទឹកទប់ទឹកស្ទឹង ដែលមានប្រភពពីខ្ពង់រាបនៅខាងជើងតំបន់នេះនៃខេត្តត្បូងឃ្មុំ។ មានសំណង់តូបជាច្រើនអមមាត់ទំនប់ដែលផ្លូវគមនាគមន៍ផងដែរ ដែលរង់ចាំបម្រើសេវាដល់ភ្ញៀវនៅថ្ងៃសម្រាកឬរដូវបុណ្យទាន ដែលមានចំនួនរាប់ពាន់។ ទីកម្សាន្តនេះមានទឹកទំនប់ដែលអាចងូតកម្សាន្ត ហើយអាចជិះទ...
នៅទីតាំងនេះមានថ្មជាច្រើនដែលត្រូវបានដាប់រំលេចចេញជារូបដំរីនិងរូបផ្សេងៗទៀត។
វាលប្រាំង គឺជារមណីយដ្ឋានធម្មជាតិមួយនៅក្នុងទីរួមខេត្តព្រៃវែងតែម្ដង។ ដោយផ្សារទីរួមខេត្តនេះ ស្ថិតនៅតាមមាត់បឹងមួយ ពីទីនោះគេអាចឃើញវាលបឹងធំល្វឹងល្វើយ ដែលជាវាលស្រែប្រាំង។ មានអ្នកស្រុកជាច្រើនមកលំហែនៅទីនេះ ជាពិសេសពេលល្ងាច ដែលមានលក់ចំណីអាហារផ្សេងៗ ផងដែរ។ បើអ្នកចង់ទស្សនាទេសភាពថ្ងៃលិចដែលមានពណ៌លឿងឆ្អៅ សូមសាកល្បង...
តំបន់អូរថ្មដាប់ ជាទីតាំងមួយដែលបុព្វបុរសខ្មែរបានដាប់យកថ្មទៅសាងសង់ប្រាសាទនានានាសម័យនោះ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបន្តយកថ្មនៅតំបន់នោះ មកជួសជុលប្រាសាទ ព្រោះសម្បូរដោយថ្មដែលមានគុណភាពល្អសម្រាប់សង់ប្រាសាទ។ ជាទីតាំងភូមិសាស្ត្រដែលងាយស្រួលដឹកជញ្ជូនតាមផ្លូវទឹក ដោយបណ្ដែតតាមបឹងទន្លេសាប។ បច្ចេកទេសយកថ្មនាព...
ជាមួយនឹងបណ្ដុំនៃទេសភាពធម្មជាតិដើមឈើតូចធំដុះនៅច្រូងច្រាងចោលម្លប់ត្រឈឹងត្រឈៃដ៏ត្រជាក់ស្រួលក្រោមជំនោរខ្យល់ និងមានម្លប់តូបប្រក់ស្លឹកនៅមាត់អន្លង់ទឹក អង្គុយកម្សាន្តចំនួន ៤-៥ សម្រាប់ទទួលទានអាហារថ្ងៃត្រង់ជួបជុំមិត្តភក្ដិ និងគ្រួសារ នៅពេលលម្ហែកាយថ្ងៃឈប់សម្រាក នៅឯរមណីយដ្ឋាន អន្លង់ចំបក់ ដែលជាមាត់អូរគ្រូកែ ស្ថិ...
វត្តព្រះពោធិសត្វគិរីរម្យ មានភាពល្បីល្បាញ មួយរយៈចុងក្រោយ ដោយ ព្រះចៅអធិការ វត្តគីរីរម្យថ្មី ដែលមានព្រះនាមហៅក្រៅថា លោកតាឪ។ ព្រះអង្គល្បីល្បាញផ្នែក មន្តអាគមស័ក្ដិសិទ្ធិ ធ្វើឱ្យមានជំនឿពីសំណាក់បរិស័ទជិតឆ្ងាយ ហើយកសាងបាននូវសំណង់តូចធំជាច្រើននៅក្នុងវត្ត។
ទំនប់៥កុម្ភៈ នៅក្រោយវត្តទួលឡូវពីមុនមានកំប្លោកច្រើនមិនមានអ្នកណាចាប់អារម្មណ៍ទេ តែក្រោយពីអាជ្ញាធរស្រុក ចៅអធិការវត្ត និងមន្ទីរទេសចរណ៍ខេត្ត កែច្នៃទៅជារមណីយដ្ឋានមក បាន ទាក់ទាញទេសចរទៅលេងកម្សាន្តជាច្រើន។ ចាប់ពីខែមីនា ឆ្នាំ២០១៧ រហូតមកដល់សព្វថ្ងៃនេះគេបានរៀបចំឲ្យមានអាហារដ្ឋានជាច្រើន ព្រមទាំងទូកសម្រាប់ជិះកម្សាន...
ប្រាសាទប្រហែលជាសាងសង់នៅដើមសតវត្សរ៍ទី៩ និងពាក់កណ្តាលសតវត្សរ៍ទី១០ បូជាថ្វាយចំពោះសាសនាហិណ្ឌូ មានរចនាបថគូលែននិងកោះកេរ។។ ប្រាសាទត្រពាំងខ្នារកសាងពីឥដ្ឋប្រកបដោយមេទ្វារធ្វើពីថ្មភក់មានគ្រឹះជាថ្មបាយក្រៀម សង់នៅលើកូនភ្នំ១ដ៏តូចច្រឡឹងសង់បែរមុខទៅទិសខាងលិចហើយមានកំពែងកសាងពីឥដ្ឋ។ ប្រាសាទនេះមានប្រាង្គ១២ តែបាក់រលំអស់ជា...
វត្តដ៏ចំណាស់មួយ ដែលជាទីកន្លែងដ៏សក្ដិសិទ្ធតាមជំនឿអ្នកស្រុកនៅជុំវិញនោះនិងប្រជាជនថៃផងដែរ។ តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ នេះពោរពេញដោយភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅបន់ស្រន់លោកតាហ្មឹក ជាអតីតព្រះចៅអធិការដែលមានបារមីខ្លាំងពូកែ អាចរារាំងឈ្មួញទុច្ចរិត ដែលរកស៊ីជួញដូរវត្ថុបូរាណខ្មែរមិនឱ្យចេញទៅរួច។ លោកតាហ្ម...
2024 © Royal Academy of Cambodia