តំបន់ទេសចរណ៍ពីរមានទីតាំងមិនឆ្ងាយប៉ុន្មានពីគ្នាឡើយ សម្រាប់ការជិះទូកតូច ឬធំចំណាយពេលតែប្រមាណ ១៥ ឬ ២០ នាទី ប៉ុណ្ណោះរវាងកោះខេលើ និងកោះខេក្រោម។ កោះខេដែលមានបណ្ដុំទេសភាពអស្ចារ្យ និងធំទូលាយ ហើយភ្ញៀវអាច បោះតង់បានទៀតផង។ នៅតំបន់នោះមានប្រជុំដោយកោះតូចៗជាច្រើន ដែលគេអាចកម្សាន្តតាមឆ្នេរខ្សាច់តូចៗ គយគន់ទេសភាពធម្មជាតិ...
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីថ្មភក់ សង់ជាពីរជួរបែរមុខទៅកើត មានប្រាង្គបីនៅខាងមុខនិងប្រាង្គពីរទៀតនៅខាងក្រោយ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គទាំងប្រាំបានរលំបាក់បែកអស់ សល់តែពីរដែលនៅសម្គាល់រូបរាងបាន។ គេអាចមើលឃើញសំណល់ហោត្រៃពីរធ្...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ បែរមុខទៅកើត រលំបាក់អស់។ ប្រាង្គកណ្តាលមានយ៉ ហើយមានហោត្រៃពីរធ្វើពីឥដ្ឋ នៅជ្រុងឦសាននិងអាគ្នេយ៍ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារកំពែងមានពីរនៅខាងកើតនិងខាងលិច។ ខ្លោងទ្វារនៅខាងកើត មានច្រកកណ្តាលមួយអមដោយបង្អ...
ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ ដែលជាប្រាសាទមានប្រាង្គមួយ សព្វថ្ងៃនេះ នៅសល់មេទ្វារបញ្ឈរបែរទៅទិសខាងកើត។ គ្រឹះប្រាសាទក្នុងព្រៃចម្ការដំឡូងលំបាកនឹងរុករកទៅដល់ មានចម្ងាយប្រមាណ ១០០០ម៉ែត្រពីផ្លូវ នាមាត់ស្រះធំមួយជាស្រះរបស់ប្រាសាទ។ នៅជិតប្រាសាទអ្នកស្រុកបានរើសយកសំណល់សំណង់បុរាណដាក់តម្កល់លើតូបអ្នកតាមួយ។ នៅលើមេទ្វារ...
ប្រាសាទកសាងក្នុងសតវត្សរ៍ទី៩ បាក់រលំអស់នៅសល់តែគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ គូលែន។ គេអាចឃើញសំណល់បុរាណវត្ថុផ្សេងៗនៅក្បែរនោះ។
ប្រាសាទតុបខាងលិចកាលដើមឡើយមានតួប្រាង្គទោលតែឯងសង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ នាសតវត្សរ៍ទី១០ ប៉ុន្តែមានការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ដល់ សតវត្សរ៍ទី១៧ ដូចជាតួប្រាង្គពីរទៀតឱ្យរត់ជួរជាមួយតួប្រាង្គទោល(ឥឡូវក្លាយជាតួប្រាង្គកណ្ដាល)។ ប្រាសាទនេះ ធ្វើអំពីថ្មភក់បែរមុខទៅខាងកើតលម្ ដោយសសរពេជ្រនិងផ្ដែទ្វារខាងត...
ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីឥដ្ឋរាងបួនជ្រុងស្មើ សង់លើខឿនមួយមានជណ្តើរខាងលិច គឺប្រាសាទបែរមុខទៅលិច និងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាសាទមានស្នាទ្រោណី និងមានផ្តែរមួយធ្លាក់គ្រុឌជិះលើនាគ និងមានសសរស្តម្ភរាងប្រាំបីជ្រុង។
ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទមានរូបរាងជាព្រះពុទ្ធ៤ អង្គទ្រង់ឈរទល់ខ្នងគ្នា មានកម្ពស់ប្រមាណ ១០ ម៉ែត្របែរទៅទិសធំទាំង៤។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រ ដែលស្ថិតនៅក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទចតុមុខបានដួលរលំហើយក៏ត្រ...
ដើមពោធិ៍ក្នុងប្រវត្តិស្នេហ៍ទុំទាវ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជនទូទៅ។ ទីតាំងនៃដើមពោធិ៍នេះ ស្ថិតក្នុងភូមិជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំសព្វថ្ងៃ ដែលមានទីតាំងរហូតដល់ទៅពីរ គឺ៖ មួយនៅខាងជើងផ្លូវជាតិ កណ្ដាលវាលស្រែក្រោយភូមិ គ្មានផ្លូវ ត្រូវដើរចូលតាមភ្លឺស្រែ។ ទីនោះមានតូបអ្នកតា តាំងរូ...
បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៧ទៅខាងជើងរហូតដល់ចុងបញ្ចប់ យើងនឹងបានជួបច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន រវាងកម្ពុជានិងឡាវផងដែរ គឺរវាងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ច្រកនេះមានសកម្មភាពពាណិជ្ជកម្មច្រើនគួរសមដោយសារជាច្រកតែមួយគត់រវាងប្រទេសទាំងពីរ។ កំពង់ផែអន្លង់មរកតជាផែសម្រា...
មន្ទីរបូជនីយដ្ឋានវត្តសំបូរ ឬវត្តប្រាសាទសំបូរ ត្រូវបានសាងសង់ឡើងជាចេតិយមួយ ដែលមានឈ្មោះសប្បុរសជនជាច្រើន ប៉ុន្តែពុំមានឆ្អឹងតម្កល់ច្រើនឡើយ។ កាលពីឆ្នាំ១៩៩៨ នៅខាងក្នុងបូជនីយដ្ឋាននេះមានសេសសល់អដ្ឋិធាតុតែបន្តិចប៉ុណ្ណោះ មិនដូចពីមុនឡើយ។ សាក្សីនិយាយថា អដ្ឋិធាតុនេះត្រូវប្រជាជនប្រមូលមកពីទីតាំងសម្លាប់ក្រោយវត្ត និងប...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០។ ប្រាសាទនេះសង់ពីថ្មបាយក្រៀមនិងឥដ្ឋមានប្រាង្គទោលបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់។ ប្រាង្គនេះមានសភាពបែកបាក់ប៉ុន្តែមានបន្សល់ទុកសិលាចារឹកមួយផ្ទាំងមាន១៤បន្ទាត់ ដែលប្រហែលជាយកមកពីប្រាសាទផ្សេង។
ខេត្តស្ទឹងត្រែងនេះមានជនជាតិចម្រុះជាតិសាសន៍រស់នៅ ដូចនៅក្នុងនិមិត្តសញ្ញាខេត្តពីមុនជាកងចក្រមានផ្លែចំនួន១៧ តំណាងជនជាតិដែលរស់នៅទីនេះ ពិសេសគឺជនជាតិឡាវ។ តាមរយៈឈ្មោះ ទីនេះគឺជាស្ទឹងដុះស្មៅត្រែង តែការស្រាវជ្រាវពីប្រវត្តិខេត្តនេះបង្ហាញថា ពីអតីតកាលជាទីតាំងចំណុះឱ្យ នគរសម្ភបុរៈ (ស្រុកសំបូរក្រចេះសព្វថ្ងៃ) រហូតដល់...
ទីផ្ទះនេះកាលដើមឡើយជាកម្មសិទ្ធរបស់កសិការិនីម្នាក់ដែលចំណាយពេលភាគច្រើនរស់នៅឫចំការនៅឃុំកំពង់ព្រះគគីរ។ ម្ចាស់ផ្ទះបានទិញផ្ទះចាស់ពីស្រុកលើយកមកសង់លើដីនេះ ប៉ុន្តែពុំសូវបានរស់នៅជាប់លាប់ទេ គឺស្នាក់នៅតែរដូវធ្វើស្រែ។ អ្នកភូមិនៅទីនោះធ្លាប់បានឃើញរឿងចម្លែក ដូចជាមានពន្លឺភ្លើងនិងសំឡេងរអ៊ូនៅក្នុងផ្ទះជាដើម។ លើសពីនេះទោះ...
នៅទីតាំងនេះមានថ្មជាច្រើនដែលត្រូវបានដាប់រំលេចចេញជារូបដំរីនិងរូបផ្សេងៗទៀត។
ដងព្រែកទឹកឈូកំពតបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ័ជាខ្លាំងនៅ មួយរយៈចុងក្រោយ នេះ។ ដូងទេរ ជារមណីយដ្ឋានមួយក្នុងចំណោមនោះ ស្ថិតលើដងព្រែកទឹកឈូ ដែលបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ដោយមានផ្ដល់សេវាកម្មម្ហូបម្ហា បរិយាកាសម្លប់ឈើ ឆ្នេរមាត់ព្រែក ភោជនីយដ្ឋានលើឆ្នេរក្រោមលម្ហមេឃក្បែរដើមដូងទេរ បារនីយដ្ឋានខ្ពស់សម្រាប់គន់...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងត្បូង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
កោះសាំងក្នុងខេត្តរតនៈគិរីជាកោះស្ថិតនៅក្នុងទន្លេសេសានចម្ងាយប្រមាណ៥០ម៉ែត្រពីច្រាំងដែលអាចឆ្លងតាមបាវខ្សាច់ដែលគេតម្រៀប ព្រោះទឹកមានជម្រៅរាក់។ នៅលើកោះទេសចរណ៍អាចសម្រាកដោយក្រាលកន្ទេលក្រោម ម្លប់គម្ពោតព្រៃ បង្កើតជាបរិយាកាសចម្លែកមួយ។ ទឹកទន្លេរាក់ៗអាចឱ្យចាស់ក្មេងលេងកម្សាន្តបានដោយងាយ។ ទីនេះប្រមូលផ្ដុំទេសចរណ៍លើសលុ...
ភ្នំក្រាំងមាស ឬភ្នំក្រាំងដីមាស ដែលមានវត្តធម្មវ័នសង់នៅលើនោះ មានកម្ពស់ប្រមាណ ២៥០ម. ហើយក៏ជារមណីដ្ឋាន ធម្មជាតិដែលមានដើមឈើធំៗ ផ្តល់ម្លប់ យ៉ាងត្រជាក់និងខ្យល់អាកាសត្រជាក់ល្អ។ ពីលើភ្នំនេះគេអាចមើលឃើញទេសភាពជុំវិញក្រុងកំពង់ឆ្នាំងផងដែរ ទើបទីនេះក្លាយជាកន្លែង ប្រមូលផ្តុំភ្ងៀវទេសចរក្នុងស្រុក ជាពិសេសពេលបុណ្យចូលឆ្នា...
2024 © Royal Academy of Cambodia